ទិដ្ឋភាពមនុស្សរាប់ពាន់នាក់ ដែលចូលរួមក្នុងការ ប្រមូលផ្តុំ សាសនា ដ៏ធំបំផុត នៅលើពិភពលោក នៃ ពិធីបុណ្យ Kumbh Mela បានធ្វើឱ្យមានការ ភ្ញាក់ផ្អើល ជាច្រើន នៅលើបណ្តាញ សង្គម នៅពេលដែល ប្រទេសឥណ្ឌា បាន មើលឃើញ ការកើនឡើង នូវករណីឆ្លងជំងឺកូវីដ១៩ ជារៀង រាល់ថ្ងៃ ដែលបានធ្វើឱ្យ ឥណ្ឌាវ៉ាដាច់ ប្រទេសប្រេស៊ីល ជាប្រទេស ដែលទ ទួល រងផល ប៉ះពាល់ អាក្រក់ បំផុតទីពីរ នៅក្នុង ពិភពលោក។
យោងតាម សារព័ត៌មាន INDEPENDENT ចេញផ្សាយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ពិធីបុណ្យ Kumbh Mela គឺជាការ ប្រជុំសាសនារបស់ ហិណ្ឌូ ដែលកើតឡើងរៀងរាល់ ១២ ឆ្នាំម្តង ហើយក្នុង នោះមនុស្ស រាប់ពាន់នាក់ បានចុះ មុជទឹក នៅដងទន្លេគង្គា ដែលត្រូវ បានគេជឿថា ដើម្បីលាង បាប របស់ពួកគេ រួចផុត ពីគ្រោះ.ច.ង្រៃ។
ទោះយ៉ាង ណានៅឆ្នាំនេះ នៅពេលមនុស្សរំពឹង ថាអ្វីៗ នឹងមានភាពខុស ប្លែក គ្នា រវាងការរាតត្បាត ដ៏ខ្លាំង នៅក្នុងប្រទេស និងរលក ទីពីរ, ប្រជាជន ឥណ្ឌាជាង ២,១ លាននាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុង Haridwar នៅរដ្ឋ Uttarakhand ដោយមិន ពាក់មាស់ការពារ ឬ រក្សា គម្លាតសុវត្ថិភាព ឡើយ និងបាននាំគ្នា ចុះមុជទឹកលាងបាប នៅក្នុងទន្លេ គង្គារ កាល ពីល្ងាចថ្ងៃច័ន្ទ។
ម៉្យាងវិញទៀត ស្ថានភាព នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា កាន់តែ អាក្រក់ទៅ ៗ ដោយ ប្រទេសនេះ បានរាយការណ៍ អំពីករណី ឆ្លងជាង ១០០.០០០ នាក់ ជារៀង រាល់ថ្ងៃ ក្នុងប៉ុន្មាន សប្តាហ៍ ចុងក្រោយនេះ។
កាលពីថ្ងៃច័ន្ទ ប្រទេសឥណ្ឌា បានរាយការណ៍ ពីករណីឆ្លងថ្មីចំនួន ១៦៨ ០០០ នាក់ ដែលបានវ៉ាដាច់ ប្រទេស ប្រេស៊ីល ក្លាយជាប្រទេសដែល មានចំនួន ករណីឆ្លងខ្ពស់ បំផុតទី ២ នៅទូទាំង ពិភពលោក៕