ក្ដីស្រឡាញ់ អាចមានគ្រប់រូបភាពទាំងអស់ ដោយ មិនប្រកាន់ ភេទ ឬ អាយុឡើយ សំខាន់ឱ្យតែស្រឡាញ់គ្នា ដោយចិត្តស្មោះ និង ចេះផ្ដល់ ត ម្លៃឱ្យគ្នា នោះនឹងរកឃើញ ហើយនូវសុភមង្គលដ៏ពិតប្រាកដមួយ ជាក់ជាមិនខាន ។
ដោយឡែកថ្មីៗនេះកំពុងតែមាន ការភ្ញាក់ផ្អើលខ្លាំង នៅលើបណ្ដាញសង្គម ដោយគេឃើញរូបភាពមង្គលការមួយនៅ ប្រទេសឡាវ ដែលកូន កំលោះ អាយុ ៧០ ឆ្នាំ រៀបការជាមួយនឹងប្រពន្ធវ័យក្មេងអាយុ ២០ ឆ្នាំ ដោយ ផ្ដល់នូវបណ្ណាការយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើល ចំនួន ៩៩ លានគីប
លុយប្រទេសឡាវ ស្មើនឹង ជាង ១ ម៉ឺនដុល្លារ (១០៥៩០ ដុល្លារ) ព្រមទាំងរថយន្ត ១ គ្រឿង និង មាសមួយ ចំនួន ទៀត ។ទន្ទឹមនឹងឃើញរឿងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឱ្យអ្នកនិយមលេង បណ្ដាញ សង្គមជាច្រើនចូលទៅសម្ដែង ការអបអរ ជាមួយលោកតា អាយុ ៧០ ដែលទទួល បានប្រពន្ធក្មេង ដូចនេះ ៕