បុរស២នាក់ដែលបេីករថយន្តឡាយ វីដេអូ ផឹ.កស្រា បៀរ ដែលផ្ទុយនឹង មាត្រាទី១០ នៃច្បាប់ប្រ ឆាំងកូវីដ១៩ បានចូលខ្លួន សារភាពកំហុស ធ្វេីកិច្ចសន្យា ណែនាំ អប់រំ និងត្រូវបាន សមត្ថកិច្ចធ្វេីការ ផាកពិន័យ ក្នុងម្នាក់ ៥លានរៀល ។
នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចផែន ការងារ សន្តិសុខនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំេពេញ បានធ្វេីការកោះហៅបុរសទាំងពីរឲ្យចូលខ្លួន មកបំភ្លឺនៅស្នងការដ្ឋាននគបា លរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស ២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វេីកា រក្រុមហ៊ុន អចលនទ្រព្យ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបេីកបររថយន្ត និង អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣
មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែល បានថត ឡាយវីដេអូ ក្នុងបណ្តាញ សង្គម TikTok អំពី ស កម្មភាព ផឹ ក គ្រឿ ង ស្រ.វឹង ពេលកំពុងបើកបរ ដែលល្មេីស ទៅនឹងច្បាប់ មិន គោរពវិធានការដ្ឋបាល (មាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩) ។ នេះជាទង្វើដ៏ អាក្រក់មួយ ដែលមិនគួរនឹងយកគំរូតាមនោះទេ ។
រហូតមកដល់ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង ២រូបខាងលេីបាន ចូលខ្លួនមកទ ទួល កំហុស ធ្វើកិច្ចសន្យា និងថត ជាវីដេអូ ដេីម្បីសុំ ទោស ជាសាធារណៈ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើ ខុសឆ្គងដែលសង្គម ស្អប់ ខ្ពេីម បែបនេះទៀតហើយ ៕