ពិតជាបង្កើត ការភ្ញាក់ផ្អើល សម្រាប់ទស្សនិកជន ក្រោយពី អតីត ប្រុសស្អាត Freshie Boy ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ បានលេចមុខក្នុង បទចម្រៀងថ្មីមាន ចំណងជើងថា
“បើគ្មានបងអូននឹងសប្បាយចិត្ត”របស់តារាចម្រៀង រិទ្ធិ ប្រុសពៅ ក្នុងផលិតកម្មOne Shot Media ។ ភ្ញាក់ផ្អើលក៏ព្រោះតែនេះ គឺជាស្នាដៃសម្តែងលើកដំបូង ក្រោយពីលោកបានបាត់ មុខអ ស់រយៈពេល ជាច្រើន ឆ្នាំមក។
ស្នាដៃសម្តែងក្នុងបទថ្មីនេះទទួលបាន ការលើកទឹកចិត្ត និងសាទរជាច្រើនពី សំណាក់ទស្សនិកជន អមដោយការសរសើរ អំពីការសម្តែងក្នុងបទ ចម្រៀង មនោសញ្ចេតនាស៊ីជម្រៅ ដែលបកស្រាយ ដោយតារាចម្រៀង រិទ្ធិ ប្រុសពៅនោះ។ ទស្សនិកជនសរសើរថា ទេពកោសល្យនៃការសម្តែងរបស់លោកហាក់ មិនប្រែប្រួលសោះ ខណៈដែលរូបសម្រស់ ក៏នៅតែស្រស់សង្ហាដដែល។
កាន់តែជកចិត្តថែមទៀតនោះគឺអត្ថន័យនៃបទចម្រៀងនេះកាន់តែចាក់ ចំបេះដូងអ្នកគាំទ្រ អមដោយសាច់រឿងឆ្លុះបញ្ចាំងពីតថភាព និងស្នេហាសម័យទំនើបរបស់យុវវ័យ។ អ្នកគាំទ្រជាច្រើនរបស់លោក និងផលិតកម្មនេះ បានធ្វើការចែករំលែក ខណៈទស្សនិកជនដែលពេញចិត្តនឹងសាច់រឿងរបស់អ្នកនិពន្ធក៏លាន់មាត់សរសើរ
អមដោយការបញ្ចេញមតិ ពេញចិត្តជាហូរហែ។ ទន្ទឹមគ្នានេះក៏មានទស្សនិកជន ជាច្រើនបានស្នើឲ្យតារា សម្តែងរូបនេះ បន្តប្រឡូកក្នុងអាជី ពសិល្បៈឡើងវិញ ក្រោយពី លោកជួបព្យុះភ្លៀង ក្នុងជិវិត នោះ។
ជាមួយគ្នានេះដែរ ទស្សនិកជនក៏បានកោតសរសើរ ពីការផលិត របស់ផលិតក រលោក រិទ្ធិ អូមេហ្គា ក្នុងការផលិតបទ ចម្រៀងថ្មីអម ដោយសាច់រឿង ដ៏គួរឲ្យចាប់ អារម្មណ៍ និងបានផ្តល់ឱកាស សម្រាប់សិល្បករ ប្រុសស្រីជាច្រើននាក់ ដូចជាអតីត កញ្ញាឯកកញ្ញា សេង រដ្ឋា និងក្រោយ ពីលោកបាន បង្ហើបពីគ.ម្រោង.ដឹកនាំផលិត.បទចម្រៀងមួយចំនួនរបស់តារាចម្រៀង មួន ម៉ារ៉ា និងលោក សានផានិតជាដើម៕