យោងតាមទំពរហ្វេសប៊ុករបស់លោកឌួង ឆាយបានលើកឡើងថា៖ ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទម កជា ឃរាវាសវិញហើយ ទាំងក្តីអាឡោះ អាល័យ ជាទីបំផុត។
សូមអរព្រះគុណ និងអរគុណចំពោះ ព្រះគុណម្ចាស់ គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។
សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេស ខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះករុណា ទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣
នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន ព្រះទ័យសណ្តោសប្រោសប្រទាន ដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុង កំឡុងពេលសាងផ្នួស គុណបំណាច់ ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណានឹងចងចាំទុកក្នុង បេះដូងជា រៀងរហូត។
ជាចុងក្រោយ សូមប្រគេនពរ និងជូនពរបានរួចចាក ផុតទុក្ខទាំងពួងគ្រប់ៗព្រះអង្គ គ្រប់ៗគ្នាប្រកបដោយ សេចក្តីសុខជា និច្ចនិរន្តរ៍តរៀងទៅ។សូមឱ្យពិភពលោក ទាំងមូល ជាពិសេស ប្រទេសកម្ពុជាបានរួចចាកផុត ពីជំងឺរាតត្បាត កូវីដ-១៩ ក្នុងពេល ឆាប់នេះ។