ក្រោយពីបញ្ចប់ការ ប្រកួតកញ្ញាឯកចក្រវាឡ ២០២០ នៅសហរដ្ឋអាមេរិក ក្តៅៗ រ៉េត សារីតា ទទួលបានការលើកទឹកចិត្តជាច្រើន ហើយនាងបានបន្តស្នាក់នៅ លើទឹកដីសហរដ្ឋអាមេរិក។
នៅកម្ពុជាឯណេះស្រាប់តែលេចចេញការ វែកញែកជាហូរហែរបស់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួន អំពីពាក្យមួយឃ្លា ដែលMiss Grand Cambodia 2020 កញ្ញា លីវ ជីលី បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់នាង ដែលមានខ្លឹមសារថា “សង្ឃឹមច្រើនឈឺចាប់ក៏ច្រើន”។
សារ នេះលេចចេញការ ចាប់អារម្មណ៍ចែករំលែកច្រើនពេញ បណ្តាញសង្គមហ្វេសប៊ុក រហូតមានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនចាប់ផ្តើមវែកញែក និងលើកភ្ជាប់ថា ជាការឌឺដងផ្លែផ្កា ទៅកាន់ការប្រកួតរបស់ កញ្ញារ៉េត សារីតា នៅសហរដ្ឋអាមេរិកនោះទៅវិញ។
តបទៅនឹងការចោទប្រកាន់នេះដែរថា កញ្ញា លីវ ជីលី បានបញ្ជាក់ដោយ ផ្ទាល់ថា នាងមិនបានផ្លែផ្កាទៅឲ្យកញ្ញារ៉េត សារីតាឡើយ ហើយនេះគឺជាការ យល់ខុស ដោយនាង បានលើកឡើងថា ជាសារខកចិត្តអំពី គម្រោងមុខជំនួញថ្មីមួយដែលមិនទទួលបានជោគជ័យហើយបានត្រឹមតែការខកចិត្ត ។
ទោះជាយ៉ាងណានាងស្នើមិនបញ្ជាក់អំពីមុខជំនួញនោះទេ។ នាងលើកឡើងដែរថា បើទោះបីជាកន្លងមកនាង មិនធ្លាប់មានទំនាក់ទំនងស្អិតរមួតណា មួយជាមួយកញ្ញារ៉េត សារីតា ប៉ុន្តែនាងក៏ធ្លាប់ បានបង្ហោះបញ្ចេញសារគាំទ្រនៅលើ បណ្តាញសង្គមហ្វេសប៊ុកជាហូរហែដែរគឺមិនមានហេតុផលណាដែលនាងត្រូវដៀមដាមផ្លែផ្កាណាមួយឡើយ។
នាងមានតែការលើកទឹកចិត្តឲ្យកម្លាំងចិត្តទៅកាន់កញ្ញាឯកតំណាង ឲ្យកម្ពុជាទោះចូលរួមក្នុងកម្មវិធីណាក៏ដោយ ហើយនាងក៏លើកទឹកចិត្ត ដល់អ្នកគាំទ្រ និងស្រលាញ់វិស័យកញ្ញាឯកដែលមានសមត្ថភាព ភាពជឿជាក់សូមធ្វើការដាក់ពាក្យចូលរួម ប្រកួតដើម្បីលើកមុខមាត់ប្រទេសជាតិ ហើយនាងជឿជាក់ថាវិស័យមួយនេះនឹងកាន់តែរីកចម្រើន។
ជាមួយគ្នានេះនាងរំពឹងដែរថាតាមរយៈការ បកស្រាយនេះទស្សនិកជន និងអ្នក ដែលបានយល់ខុសមកលើនាង និងបានយល់អំពីរឿងនេះ។ ហើយសម្រាប់ ការងារសិល្បៈបន្តនាងនៅមិនទាន់មាន គម្រោងសម្តែង ណាមួយនៅឡើយទេ ប៉ុន្តែនាងមានបំណងហ្វឹកហាត់ក្នុងការច្រៀងដើម្បីបម្រើការ កម្សាន្តរបស់ទស្សនិកជន និងជាអ្វីដែលនាង ពេញចិត្តផងដែរ។
គួរបញ្ជាក់ដែរថាលីវ ជីលី បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2020 ក្រោយពីកញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី បោះបង់តំណែង របស់ខ្លួនចោលក្រោយលេចរឿងរ៉ាវ ចម្រូងចម្រាសជាមួយ នឹងក្រុមហ៊ុនផលិតកម្មវិធីនៅកម្ពុជា។
នាងបានក្លាយជាកញ្ញាឯកតំណាង ឲ្យកម្ពុជាចេញទៅប្រកួកម្មវិធី Miss Grand International 2020 ដែលត្រូវរៀបំ ធ្វើឡើងនៅប្រទេសថៃកាល ពីអំឡុងខែមីនា កន្លងទៅ ហើយនាងបាន សាងភាពលេចធ្លោរ និងសាង ប្រវត្តិក្នុងការឡើង ដល់បេក្ខភាព ២០នាក់ចុងក្រោយ៕