យោងតាម គណនីហ្វេសប៊ុកមួយដែលមាន ឈ្មោះថា មហា ខ្យល់ ដែលគេ ដឹងថាជាព្រះសង្ឃ បានរអ៊ូថា ៖ ហេតុអ្វីបិទខ្ទប់ តាំងពីថ្ងៃទី7 មកដល់ពេលនេះ នៅតែ….សូម្បីតែចង្ហាន់ឆាន់ ពងទា មី ត្រីខ សឹងតែមិនចង់ មានឆាន់ ឡូវថ្លៃភ្លើង មកដល់ ហើយ ឃើញហើយចង់ធ្លាក់ ឈា ម។
យ៉ាងណាមិញខាង អគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់ គណនី Facebook ឈ្មោះ មហា ខ្យល់ ដែលមានឈ្មោះនៅ លើវិក្កយបត្រ YOEM EKVUTHA ឲ្យបានជ្រាប៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទី សាខា បានចុះពិនិត្យ ឃើញថា ប្រព័ន្ធនា ឡិកាស្ទង់ ល្អត្រឹមត្រូវ តាមលក្ខណៈ បច្ចេកទេស
ជាក់ស្ដែងខ្សែហ្វាចូល និង ចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការ ធម្មតា។ សម្ភារប្រើប្រាស់របស់ អតិថិជនមាន ម៉ាស៊ីនត្រជាក់ ០២គ្រឿង ទូរទឹកកក ០១គ្រឿង កង្ហារ ០៣គ្រឿង អំពូល និង ឧបករណ៍ បន្ទាប់ បន្សំផ្សេងៗទៀត។ អតិថិជន ទទួលស្គាល់ និង ឯកភាព លើលទ្ធផលនៃការត្រួត ពិនិត្យ របស់ក្រុមការងារ។
ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជា ដំណោះស្រាយ នោះទេ ដូចនេះប្រសិនបើអតិថិជន មាន ចម្ងល់ ពាក់ព័ន្ធនឹងការប្រើ ប្រាស់ថា មពលអគ្គិសនី សូមអញ្ជើញមក បណ្តាសាខានៅ រាជធានីភ្នំពេញ ឬអគ្គិសនីខេត្ត ចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់
ឬទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទនៅ លើវិក្កយបត្រ ឬទំព័រ បណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនង ទីស្នាក់ការ កណ្តាល អគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជា នីតិវិធីនៃ ការដោះស្រាយ។ អាស្រ័យ ហេតុនេះសូមអតិថិជន និងសា ធារណជន មេត្តាជ្រាបជា ព័ត៌មាន។ សូមអរគុណ