កាលពី ម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ គេប្រទះ ឃើញ ប្អូនប្រុស របស់ លោកបង ឌួង ឆាយ គឺ ឌួង គីមឡុង បានចូលរោងការ តាមប្រពៃណីហើយ ជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ដេត ម៉ារីណា មើលទៅកម្មពិធីតូចក៏ពិតមែន តែពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។
ក្នុងនោះ គេឃើញ ឌួង គីមឡុង បានពោល ពាក្យឡើងផ្អែមទៀត ទៅកាន់ ភរិយា ថា “ជាដំបូង កូនទាំងពីរ អរគុណដល់ម៉ាក់ប៉ាទាំងសងខាង ជាពិសេសម៉ាក់ទាំងពីរ ដែលខិតខំរៀបចំ ពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈគ្រួសារ សំរាប់កូន អគុណដែល
អោយកូនមានថ្ងៃនេះ។ ពិធីធំតូចមិន សំខាន់ឡើយ អ្វីដែលសំខាន់គឺ ការធ្វើឡើង ដោយបេះដូង ដោយក្តីស្រឡាញ់ កូនទាំងពីរនឹង ចាប់ដៃគ្នា ចាប់ពីពេលនេះ រហូតដល់ ចាស់ កោងខ្នងថែរក្សាគ្នា ផ្តល់ក្តីស្រឡាញ់អោយគ្នា និងថែរក្សាក្រុមគ្រួសារយើងទាំងមូល។
អរគុណហ៊ា ឆាយ អរគុណនឹងហួត និងជេមួយ ដែលជួយជ្រុំជ្រែងប្អូនទាំង ពីររហូតមក ដល់ពេលនេះ ប្អូនគ្មានអ្វីក្រៅពីអរគុណ នូវទឹកចិត្តដ៏ល្អរបស់ បងប្រុស និង បងស្រី ឡើយ។ ហើយក៏អរគុណដល់ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី និងមិត្តទាំងអស់ ចំពោះការជូនពរ និង កាដូជាច្រើន
ខ្ញុំពិតជាអរគុណខ្លាំងណាស់ ហើយក៏សូមទោសផង ដែលមិនបាន អញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមនៅក្នុងពេលនេះ។ ជាចុងក្រោយ អរគុណភរិយា ដែលថែរក្សា ការស្រឡាញ់អស់រយៈពេល 9 ឆ្នាំ រហូតមកដល់ ថ្ងៃមង្គលមួយនេះ អរគុណទឹក ចិត្តដ៏ល្អ ទោះមិនសូវចេះផ្អែមល្ហែម តែអ្វីដែល ធ្វើគឺចេញពីចិត្ត ស្រឡាញ់អូនណាស់៕