លោកជំទាវ ហ៊ុន ស៊ីណាត កាលពីពេល.ថ្មីៗនេះ បានបញ្ចេញ.មតិមិន.ចេញចិត្ត.ចំពោះ.អ្នកសិល្បៈចំនួន ដែលតែងតែ.សម្ដែងធ្វើរឿង.ឥតប្រយោជន៍.នាំឱ្យ.អាប់.ឱនដល់កិត្តិយសសិល្បៈករ សិល្បៈការិនីដទៃដែលល្អ ត្រឹមត្រូវ ។
លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញ.មតិយ៉ាងដូច្នេះនៅ.ពីក្រោម.អត្ថបទ.មួយ.ដែលមានចំណង.ជើងថា “ការពិត.លាត.ត្រដាង.ហើយការពិត.លោក ប៉ាវផ្លយ( Pao Ploy) គឺជាអ៊ុំប្រុស.របស់.កញ្ញា ជីញ ខណៈ Bro Kh ចេញមុខ.សុំ.ទោស.បញ្ចប់រឿង” ។
ជាមួយគ្នានេះ.ដែរ.លោក ជំទាវ ក៏បាន អំពាវនាវ.ដល់ប្រធានសិល្បៈករ ជួយ.តាមដានសកម្មភាព.ក្រុម តារាប្រ.ភេទ.នេះផង ដើម្បីកុំឱ្យ ធ្វើរឿង ដែលបំ.ពុល.នៅ.បណ្ដាញសង្គមហ្វេសប៊ុក ត.ទៅទៀត ។
យ៉ាងណាមិញ បន្ទាប់ពីមាន.ប្រតិកម្មមិនពេញ.ចិត្តខាង.លើពីសំណាក់ លោក ជំទាវ ហ៊ុន ស៊ីណាត ហើយនោះ លោក ហេង ឡុង ក៏បានសរសរ អំពាវនាវ.នៅលើទំព័រ.ហ្វេសប៊ុក.ផ្លូវការរបស់.លោក ដោយសូម.ឱ្យ បងប្អូនសិល្បករ.សិល្បការិនី មេត្តាប្រើប្រាស់.បណ្ដាញសង្គមហ្វេសប៊ុកដើម្បី.ជាប្រយោជន៍ដ.ល់ខ្លួនឯង និង សង្គម.ជាតិ សូមកុំយក.បណ្ដាញ.សង្គម.ជាឈ្នាន់ បង្កើត.រឿងបំ.ពុល.សង្គម ទង្វើអ.សីលធម៌ ។
ប្រធានសមាគមន៍.អ្នកសិល្បៈស្ម័គ្រចិត្តជួយ.សង្គម រូបនេះ ក៏បាន ស.ង្កត់.ធ្ង.ន់.ទៀតថា “សូមបែងចែក.រវាងតារា.ហ្វេសប៊ុក និងសិល្បក.សិល្បការិនី បើគ្មាន.បទ ពិសោធន៍.ក្នុងអាជីពសិល្បៈ.យ៉ាងតិច.៣ឆ្នាំនោះទេ សមាគម សិល្បករ.ខ្មែរ មិនចាត់ទុកថា.ជាសិល្បករអាជីពឡើយ” ។
ជុំវិញនិងការ.លើកឡើងខាង.លើរបស់លោក ហេង ឡុង បានធ្វើឲ្យមហាជន ងាក.ទៅចាប់.អារម្មណ៍ជាថ្មី ទៅលើរឿង.លោក ប៉ាវ ផ្លយ បានសម្ដែង ធ្វើជាគូស្នេហ៍.របស់តារាហ្វេសប៊ុក.ម្នាក់ឈ្មោះថា អាជីង ខណៈដែលនាង.ទើប.តែ បាន.បែ.ក.បា.ក់.ស្នេហា.ជាមួយតារាយូធូប.ល្បីឈ្មោះ.គឺ Bro KH ។
ការសម្ដែងធ្វើដូច្នេះបាន.ក្លាយជា ប្រធានបទ ក្ដៅមួយ.សម្រាប់អ្នកលេង.បណ្ដាញសង្គមហ្វេសប៊ុក ដោយបាន.ជជែកវែ.កញែក ខ្លះគាំទ្រខាងលោក ប៉ាវ ផ្លយ និង អាជីង ឯខ្លះទៀត គាំទ្រ Bro KH រហូតប.ង្កជា.ការការ ឈ្លោះប្រ.កែកពី.សំ.ណាក់អ្នកគាំទ្រម្នាក់ៗទៀតផង ។ ប៉ុន្តែក្រោយមក.ស្រាប់ តែ មានការ.បកស្រាយ ថារវាង.លោក ប៉ាវ ផ្លយ និងតារាហ្វេស.ប៊ុក អាជីង គឺគ្រាន់.តែជាអ៊ុំ និងក្មួយ ហើយគ្រប់.យ៉ាងសុទ្ធតែ.ជាការ.សម្ដែងប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ក្រោយពី.បានដឹងការពិត.ទៅលើប្រធានបទ.មួយនេះ មានអ្នកលេងហ្វេសប៊ុកជា.ច្រើន បានបង្ហាញការមិន.ពេញចិត្តចំពោះ.ទង្វើសិល្បៈករមួយ.ចំនួនតូច ដែលតែងតែ.ធ្វើរឿង.ឥតប្រយោជន៍ ដើម្បីតែទាក់ទាញ.ចំណាប់អារម្មណ៍.នៅបណ្ដាញសង្គម ។
ប៉ុន្តែឃ្លាមួយដែល.លោក ហេង ឡុង ពោល ថា “សូមបែងចែក.រវាងតារា.ហ្វេសប៊ុក និងសិល្បកសិល្បការិនី” គឺមានន័យចង់.ឱ្យទស្សនិកជន ឈប់យល់.ច្រឡំថា តារាហ្វេស.ប៊ុក ឬតារា.យូធូប ជាអ្នកសិល្បៈ ព្រោះអាចនឹង.នាំឱ្យបា.ត់.តម្លៃ.សិល្បៈករ សិល្បៈការិនី.អាជីព ដទៃទៀត.ក្នុងប្រ.ទេស.កម្ពុជា ៕