ចំណងស្នេហា រវាងអ្នកសិល្បៈដូចគ្នា លោក យុទ្ធ ឋានៈ និងសូដា នីតា ត្រូវបាន ទម្លាយឡើងក្នុងអំឡុង ខែតុលាឆ្នាំ២២០ បន្ទាប់ ពីពួកគេបាន ស្វែងយល់ចិត្ត គ្នាមួយរយៈ។ ខាងប្រុសធ្លាប់ លើកឡើងថា នេះជា ស្នេហាពិតដែល មិនមែន សម្លឹង មើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ ខាងស្រី ឡើយ។ ពួកគេទទួលបានចំណងដៃ កូនប្រុសម្នាក់កាល ពីដើមខែមីនាឆ្នាំ២០២១នេះ។
ទោះបីជាបង្ហាញ ដោយបើកចំហរ និងមានទាំងកូនប្រុស ម្នាក់ក្តីក៏ពាក្យពេប ជ្រាយមួយចំនួននៅតែ លេចចេញ ពិសេសសំដៅទៅលើលោក យុទ្ធ ឋានៈ ថាបានសំឡឹង មើលឃើញទ្រព្យសម្បត្តិ សូដានីតា
ជាជាងរឿងស្នេហ៍ពិតប្រាកដនោះ បើទោះបីជាពួកគេបានព្យាយាម បញ្ជាក់ទាំងពីររូបហើយថានេះគឺជាស្នេហាពិត ចិត្តនិងចិត្ត កើតចេញពីការអាណិតស្រលាញ់ និងការ យល់ចិត្តគ្នាពិតប្រាកដក៏ដោយ។
ទោះបីជាទទួលបានចំណងដៃកូនប្រុសម្នាក់ទៅហើយក៏ពាក្យពេបជ្រាយទាំងនោះមិនទាន់ស្ងាត់បាត់ពីមាត់គេនៅឡើយ ពិសេសលើមាត់អ្នកសិល្បៈដូចគ្នា។ ដែលនេះ ស្របទៅតាមការទម្លាយរបស់ តារាសម្តែង យុទ្ធ ឋានៈ ដែលលោកថ្លែងតូចចិត្ត នឹងពាក្យទាំងនោះថាជាការប្រមាថ មើលងាយ ដែលធ្វើឲ្យលោកតូចចិត្តជាខ្លាំង។
លោកបានបញ្ចេញ សាររៀបរាប់នូវសំណេរថា នេះ ជាលុយខ្ញុំរកបានខ្លះៗ និងខ្សែ.ក ដែលបានធ្វើជូនប្រពន្ធខ្ញុំ កន្លងមក នៅខ្លះទៀតដែល មិនបានថត ខ្ញុំផុសនេះ មិនមានបំណងអ្វីផ្សេងឡើយ ព្រោះតែកន្លងមក មិនចង់បង្ហាញមិន ចង់ចេញមុខមាត់ អោយបងប្អូនដឹង ដល់ថ្នាក់មានបងប្អូនសាច់ញាតិឆ្ងល់ ថាខ្ញុំមិនធ្វើការងារអីទេហី ចាយតែលុយ ប្រពន្ធទៅវិញ
ចឹងឈប់ឆ្ងល់ឈប់ ស.ង្ស័.យ.ទៀតទៅ បើ ឆ្ងល់អី សង្ស័យអី អាចសួរ ពួកខ្ញុំផ្ទាល់បាន ។ខ្ញុំឬប្រពន្ធខ្ញុំបាន ខ្ញុំខំជួយទាំងមិន.ចេញមុខ និង មិនចេញមុខ.ខ្លះផង ព្រោះ ខ្លាច បងខ្មាស់ខ្ញុំ តែអ្វីដែលបាន គឺពាក្យដែលប៉ះពាល់ដល់.អារម្មណ៍និង.ទឹកចិត្តខ្ញុំទៅវិញ។
សុំនិយាយតែប៉ុណ្នឹងទេ អារម្មណ៍ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់។ ភ្ជាប់ដោយសំណេរនេះគឺជាខ្សែ.កពេជ្រមួយខ្សែតម្លៃជាង.៤ពាន់ដុល្លារអាមេរិកដែល.លោកធ្លាប់បានទិញជូន.ភរិយាកាលពីនាងមានផ្ទៃពោះមកម្ល៉េះ។
មានអ្នកសិល្បៈ និងអ្នកជិតដិតមួយចំនួន.បានផ្ញើសារលើកទឹកចិត្ត និងស្នើឲ្យតារារូបនេះបញ្ចប់ការខ្វល់ខ្វាយនឹង.ពាក្យរបស់អ្នកខាងក្រៅ.ដែលនាំឲ្យមាន.អារម្មណ៍មិនល្អ និងជះឥទ្ធិពល.ដល់សុភមង្គល.ក្នុងក្រុមគ្រួសារពួកគេ៕