មានការភ្ញាក់ ផ្អើលពេញ បណ្តាញសង្គមក្រោយ ពីតារា ចម្រៀងអុីណូ ដែលកំពុង តែល្បីល្បាញ ក្នុងការងារ សិល្បៈ និងទើប តែប្រកាស ក្លាយខ្លួន ជាម្ចាស់ការាស លក់ រថយន្តដែលឮថា បានចាយទុនខ្ទង់លាន ដុល្លារនោះ ពេលនេះបែរ ជាត្រូវរងការ ចោទ ប្រកាន់ពី បុរសស្ត្រីពីរនាក់ថា
លោកអុីណូបានខ្ចីប្រាក់ពួកគាត់ មួយម៉ឺនដុល្លារមិន ព្រមសងដោយបានទាំង ចេញសែកស្អុយ រួមទាំងខកខានក្នុង ការបង់ការប្រាក់ ជាច្រើន ខែកន្លងមកហើយ។ ការភ្ញាក់ផ្អើលដ៏ មិនគួរឱ្យជឿនេះបានកើតឡើង កាលពី រាត្រីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២១ កន្លងមកនេះ ក្រោយពីបុរសស្រ្តី២នាក់បានផ្តល់ បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មា នដោយមានការ ផ្សាយបន្តផ្ទាល់ពី ខាងមុខហាងលក់ រថយន្តរបស់តារា ចម្រៀងនេះផ្ទាល់នៅ ក្នុងសង្កាត់ភ្នំពេញថ្មី នោះតែម្តង។
លោកអ៊ីណូ បានធ្វើការបកស្រាយនៅ ពេលដែលលោក លក់ខោអាវថា លោកពិតជាបានខ្ចីលុយពួកគាត់មែន តែលុយនោះបានជាប់ នៅក្នុងរថយន្តដែលទំលាក់ជាច្រើនគ្រឿង ធ្វើអោយលោកគ្មានសាច់លុយ ក្នុងការសងទៅ ម្ចាស់បំណុលតាមការសន្យានោះទេ។
បន្ទាប់មកបែរជាលោក និយាយថា អ្នកទាំងពីរនាក់អាចមានចេតនាចង់ធ្វើស៊ីលោក ព្រោះឃើញការលក់ដូររបស់ ខ្លួនលក់រថយន្តដាច់ពេក កកើតមាន ចិត្តច្រ ណែ ន។ ចំពោះការលើកឡើងបញ្រ្ចាសទិសគ្នានេះប្រិយមិត្តអាច វិភាគបានថា តើចំណុចណាជាការពិតរបស់លោកអ៊ីណូ។
បុរសនិងស្ត្រីខាងលើបានលើកឡើងថា លោកអុីណូ ដែលធ្លាប់ ជាមិត្តភក្កិនឹងគ្នានោះបានព្យាយាម គេចវេះមិន ព្រមសងប្រាក់ ចំនួនមួយម៉ឺនដុល្លារ អាមេរិក ហើយ មិនបានបង់ការ ប្រាក់រយៈពេល ៩ខែមក ហើយ ពេលនេះបាន ចេញទាំងសែក ស្អុយគ្មានសាច់ប្រាក់ឲ្យគាត់ ទៅបើកនៅធនាគារ ធ្វើឲ្យលោកខ្មាសគេខ្លាំងណាស់។
បុរសស្ត្រីខាងលើបានប្រើប្រាស់ ពាក្យសម្តីប្រ មាថធ្ង ន់ ៗ ទៅលើតារាចម្រៀងអុីណូថាបានបោកប្រាស់ ទំនុកចិត្តនិង លើកឡើងថា ការខ្ចីប្រាក់នោះ មានឯកសារ និងការដឹងឮគ្រប់គ្រាន់ ពីមេធាវីផងដែរ។ ទោះជាយ៉ាង ណារឿងនេះ បានធ្វើឲ្យទស្សនិកជ នស្រឡាំងកាំងនិងមិនគួរឲ្យជឿសោះថា ជាតារាចម្រៀងល្បី
ថៅកែការាសលក់រថយន្តទាំងមូលបែរជាគ្មាន លទ្ធភាពរកប្រាក់ មួយម៉ឺនដុល្លារបង្វិលសង ទៅកាន់ម្ចាស់បំណុល នោះទៅវិញ ពិសេសថ្មីៗ នេះលោក ទើបនឹងឡើងកម្មវិធីទូរទស្សន៍ដោយបានលើក ឡើងពីភាពជោគជ័យ របស់ខ្លួនបង្ហាញឲ្យ ទស្សនិកជនបានដឹងផងដែរ។
ក្នុងគ្រាដែលផ្តល់បទសម្ភាសន៍ផ្សាយផ្ទាល់ នោះដែរ លោក អុីណូ ក៏បានបង្ហាញមុខ និងទទួលស្គាល់ថា លោកពិតជា ជំពាក់ ប្រាក់គេចំនួន មួយម៉ឺនដុល្លារ ប្រាកដមែន ប៉ុន្តែជាការខ្ចីពីបុរសម្នាក់ ដែលនៅ សហរដ្ឋអាមេរិក និងជាបងប្រុស របស់បុរស ដែលចេញមុខខាង លើនោះគ្រាដែល លោកបានទិញរថយន្ត។
លោកថា លោកក៏បានភ្ជាប់ទំនាក់ ទំនង ទៅកាន់បុរសម្ចាស់លុយនោះ ដើម្បីសុំពន្យារពេល ព្រោះតែលោក ត្រូវដោះស្រាយ លក់ដីនៅ ខេត្តបាត់ដំបង ហើយលោកនឹងដោះស្រាយថវិកា ទៅកាន់ម្ចាស់បំណុល នៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១នេះឱ្យគ្រប់ ចំនួនទាំងដើមទាំងការ។ លោកថាពិតជាភ្ញាក់ ផ្អើលសម្រាប់រឿងនេះ ព្រោះតែលោកមានលទ្ធភាព គ្រប់គ្រាន់ក្នុងការសង ហើយ លោកមិនទាន់ ដឹងច្បាស់ ពីគោលបំណងនេះ នៅឡើយ រហូតលោកអុីណូ លើកឡើងថា លោកស.ង្ស័.យថាជាករណី នៃការធ្វើស៊ីណា មួយនោះ។
ទោះជាយ៉ាងណាករណីនេះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើលខ្លាំងពេញ បណ្តាញសង្គម និងបានក្លាយ ជាប្រធានបទ នៃការវែកញែក ថែមទៀតផង ហើយគេរង់ចាំមើលដែរថា តើរឿងនេះនឹង ក្លាយទៅ ជាយ៉ាងណា៕