នារីម្នាក់និងបុរសម្នាក់ ដែលគេដឹងថា ជាបងប្អូនបង្កើត បានហៅអ្នកកាសែត មកទារលុយតារា ចម្រៀងលោក Eno នៅមុខឃ្លាំង រថយន្តរបស់លោក ផ្អើលទាំងយប់ ពាក់ព័ន្ធរឿងលោក Eno បានខ្ចីពួក គាត់ ចំនួន ១ ម៉ឺនដុល្លារ តែរកលេស ហេតុផល នេះហេតុផលនោះ ពុំចង់ សងផ្តាច់ ទាំងលុយ ដើម និងការប្រាក់ តាមការ កំណត់ក្នុងកិច្ចសន្យា ពោលគឺបានតែ ការប្រាក់តែ១ខែដំបូងប៉ុណ្ណោះ។
ម្ចាស់បំណុលបាន ប្រាប់ឲ្យដឹងថា លោក អុីណូ បានខ្ចីលុយ ពីពួកគាត់ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ (យកតែរយៈ ពេល ៦ ខែ) ដោយក្នុង កិច្ចសន្យាគឺនឹងត្រូវទូទាត់សំណង មកវិញទាំងដើម និងការប្រាក់ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែ ដោយសារ
លោក Eno សុំពន្យារបង់ផ្តាច់ទាំង លុយដើម និងការប្រាក់ ព្រោះហេតុផលរាំង ស្ទះការបង្វិលលុយ ដោយសារ បញ្ហាកូវីដ ហើយនៅ ពេលចេញ សែក ទាំងអស់ឲ្យ ពេលទៅបើក ខាងធនាគារ បានប្រាប់ថា គឺសុទ្ធតែ សែកស្អុយ ជាហេតុ ធ្វើឲ្យពួកគាត់ផ្ទុះកំ.ហឹ.ងបែបនេះ តែម្តង។
ទាក់ទងនឹងរឿងសែកស្អុយនេះ ផងដែរ លោក អុីណូ បានបញ្ជាក់ថា តាមពិតទៅ «សែកហ្នឹង» គឺពុំមានសាច់ ប្រាក់ទេ ពោលគឺគ្រាន់តែធ្វើជា ភស្តុងតាសម្រាប់ការបង់ការប្រាក់១ខែៗ តម្កល់នៅមុខ មេធាវី ប៉ុណ្ណោះ។
ប៉ុន្តែ ដើម្បីឆ្ងើយតប នឹងការលើក ឡើងហេតុផលមួយ ពួកគាត់ជាម្ចាស់ បំណុល ក៏សុំសួរទៅលោក Eno វិញទាំងហួស ចិត្តថា បើក្នុងសែកទាំងអស់ នោះ អត់ ទឹកប្រាក់ ចុះហេតុអ្វី ចេញឲ្យពួកគាត់ ធ្វើអ្វី? នៅត្រង់ចំណុចមួយនេះ លោក អុីណូ (ស្ងាត់) និងធ្វើការ សុំទោស ចំពោះអ្វីៗ ដែលបានកើតឡើង។
តែយ៉ាងណា រឿងរ៉ាវនេះ ត្រូវបាន បញ្ចប់ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ ខណៈភាគីលោក Eno បានសម្រេច បង់ប្រាក់ ទាំងដើម និងការប្រាក់ (ចំនួន ៩) ទៅឲ្យម្ចាស់បំណុលជាអតីតមិត្តភក្តិរួមថ្នាក់ជាមួយគ្នា នូវទឹកប្រាក់សរុបចំនួន ១១៣៥០ ដុល្លារ៕