ទើបនឹងធ្វើឲ្យគេភ្ញាក់ ផ្អើលរឿងប្រាក់ បំណុល ១ម៉ឺនដុល្លារស្ងប់ ស្ងាត់ បន្តិច ស្រាប់ តែពេលនេះមានការចាប់ អារម្មណ៍ជាថ្មីលើ ករណីបុរសម្នាក់ បានប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និង តិះដៀលថា លោកអុី ណូ ជាអ្នករកស៊ី បោ ក ប្រាស់អ្នក ទីក្រុងទៅវិញ។
ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ បានបញ្ចេញ សារក្តីគគុក ទាំងយប់ ទៅកាន់បុរសនោះភ្លាមៗក្រោយពីការ Live ចប់នាយប់ថ្ងៃទី២២ ខែមិថុនានេះ។ លោកបានលើកឡើងថា ខ្ញុំបាទ ENO អត់ខ្វល់លោក ធ្វើការងារស្អីទេ ឆាប់ចេញមុខមក សុំទោសខ្ញុំជា សាធារណៈភ្លាម ព្រោះលោក ចូលខមិន ក្នុងការ Live រកស៊ីរបស់ខ្ញុំ ពីបទចោត ប្រកាន់ ជាសាធារណៈ ថាខ្ញុំរកស៊ីលក់ ខោអាវ បោក អ្នកភ្នំពេញ
ហើយប្រើភាសា អសិលធម៌ មកលើខ្ញុំក្នុងការឡាយ ថែមទៀត ខ្ញុំរកស៊ីបោក អ្វីខ្លះ ស្រុកលោកលក់ម៉ិចជារឿងរបស់ លោកឯង ហើយខ្ញុំរកស៊ីបោក អ្វី ពីពុកម៉ែបងប្អូន សូមឆ្លើយ បញ្ជាក់: បើមិនចេញមុខសុំទោសខ្ញុំ ជាសាធារណៈទេ ពាក្យបណ្តឹងខាង មេធាវីខ្ញុំ នឹង ទៅដល់ផ្ទះលោក ឆាប់ឆាប់ នេះ ។
សារនេះអមដោយរូបថតគណនីយហ្វេសប៊ុកបុរសខាងលើ អមដោយការScreen Shoot ពាក្យសម្តីដែលបុរសនេះបានបញ្ចេញនៅ លើការLive លក់សម្លៀកបំពាក់ របស់តារាចម្រៀង អុីណូ ដោយ បុរសនោះ បានលើកឡើងថា “អាក្បាលធំ ហែង បោ ក តែអ្នកក្រុងទៅអ្នកជាយដែន មិនបាច់បោ កទេវើយ” រួមទាំងការបញ្ចេញយោបល់ មួយទៀតថា “ស្រុកអញ ១៥.០០០រៀល”។
មានអ្នកគាំទ្រតារាចម្រៀងរូបជាច្រើនបាន ចេញសារសាទរ ចំពោះការ ព្រ.មាននេះព្រោះតែ បច្ចុប្បន្នមានបុគ្គលជា ច្រើនបានប្រើប្រាស់ ពាក្យមិនសមរម្យប៉ះ ពាល់ដល់កិត្តិយល អ្នកដទៃ ហើយនេះគឺជាគំរូមួយមិនល្អសម្រាប់ ពលរដ្ឋខ្មែរមួយ ចំនួនតូចដែលប្រើប្រាស់ ពាក្យសម្តីមិនសម ទំនងប៉ះពាល់ដល់ កិត្តិយសអ្នក លេង បណ្តាញសង្គមដូចគ្នា។
ទោះជាយ៉ាងណាមុននេះ គណនីយហ្វេសប៊ុក ឈ្មោះ Hea Rong Gold បានបញ្ចេញសារសុំទោសភ្លាមៗ ទៅកាន់តារា ចម្រៀង អុីណូ ដោយបុរសនោះ បានបញ្ជាក់ថា” ខ្ញុំបាទ សុំអភ័យទោស បងអុីណូដែល បានខមិនជ្រុល ជ្រោះពាក្យសម្ដីមិន សមគួខ្ញុំសូម សុំ ទោស ជាសាធាណៈ ចំពោះបងអុីណូ ខ្ញុំសង្ឃឹមថា បងអធ្យាស្រ័យដ ល់ខ្ញុំបាទ”។
គេនៅមិនទាន់ដឹងនៅឡើយទេថាតើសារ សុំទោសនេះអាច រំល ត់ការខឹ ងសម្បា របស់តារាចម្រៀង អុីណូ ទៅកាន់បុរសខាង លើដែរឬក៏អត់នោះទេ៕