កន្លង មកប្រិយមិត្តអាន ប្រហែលជា បានជ្រាបខ្លះៗ រួចមកហើយ ពី ដំណឹងរៀបអាពាហ៍ ពិពាហ៍ របស់ប្អូនប្រុស បង្កើតលោក ឌួង ឆាយ ដែលជាកូនប្រុស បន្ទាប់របស់ លោកឧកញ៉ា ឌួង ងៀប
និងលោកជំទាវ ខុង លីស៊ីណា ខណៈពេលនេះលោក រៀបការមិន ទាន់បាន ប៉ុន្មានខែស្រួលបួល ផង បែរជាស ម្រេចចិត្តចេញទៅសាង ផ្នួសនៅក្នុង សំណាក់ ព្រះពុទ្ធសាសនា ជាហេតុធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើល និងចម្លែកចិត្តផងដែរ។
អ្នកស្រី ដេត ម៉ារីណា ដែលត្រូវជាភរិយា និងត្រូវជាកូនប្រសារស្រីរបស់លោកជំទាវ ខុង លីស៊ីណា បានបង្ហោះរូបភាពនៅ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនស្តីពីរូបភាព ដែលប្អូនប្រុសលោក ឌួង ឆាយ កំពុងតែគ្រងស្បង់ ចីវរ និងបានសាងផ្នួស ជាព្រះសង្ឃ ដោយអម ជាមួយនឹងសារមួយ ឃ្លាថា «សេចក្ដីសុខគ្រប់ យ៉ាងកើ តចេញ ពីសេចក្ដីស្ងប់».
គួរបញ្ជាក់ផងដែរថា ក្រោយ ពេលរៀបការបានប៉ុន្មានខែ កន្លងមក ប្អូនប្រុសលោក ឌួង ឆាយ សម្រេចចិត្តសាង ផ្ទួសសង គុណឪពុកម្តាយ ដែលចូលរួម ពីសំណាក់ សាច់ញាតិ រួមទាំងមិត្តភក្តិមួយចំនួន ផងដែរ ដែលប្រកប ទៅដោយភាព រីករាយ និងស្នាមញញឹមគ្រប់ៗគ្នា៕