ប៉ុន្មាន ថ្ងៃចុងក្រោយនេះករណី ដែលសមត្ថិកិច្ចធ្វើការរឹ បអូសត្វតោឈ្មោល មួយក្បាល ពីជនជាតិចិន ជាម្ចាស់បាន ក្លាយជាប្រធានបទ ក្នុងការជជែក វែកញែកគ្នា ពេញបណ្តាញ សង្គមហ្វេសប៊ុក ដែលក្នុងនោះដែលសិល្បករប្រុសស្រីល្បី ឈ្មោះ ៣រូបហើយ
ដែលបានចេញមុខស្ នើឲ្យសមត្ថិកិច្ចមន្ត្រីជំនាញប្រគល់ សត្វតោដ៏ស្លូតនេះទៅ ឲ្យច្បាស់ដើមវិញ ព្រោះតែក្តីអាណិត សត្វតោមួយក្បាលនេះ ដែលមិនព្រមស៊ីចំណី ក្រោយការ យកទៅដាក់ក្នុងសួនសត្វភ្នំតាម៉ៅនោះ។
សិល្បករទាំង ៣ដែលគេដឹងថា សុទ្ធតែជាអ្នកស្រលាញ់ សត្វចិញ្ចឹមនោះបាន បញ្ចេញសានៅ លើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់របស់ពួគគេមាន ដូចជា តារាចម្រៀងឯករាជ លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី តារសម្តែង លោក អ៊ុន សុធា នោះជាដើម។
លោក អ៊ុន សុធា បានបញ្ជាក់នៅលើ បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ របស់លោកដោយបាន លើកឡើងថា៖ លោកចង់ ឲ្យប្រគល់សត្វនេះទៅឲ្យម្ចាស់ដើមវិញ ដោយការធ្វើកិច្ចសន្យាណាមួយ ដើម្បីទទួលខុសត្រូវ លើការចិញ្ចឹម ហើយមិនមែន មានន័យ ថាលោកចង់ឲ្យគ្រប់គ្នាល្មើស ច្បាប់ឡើយ។ លោកបញ្ជាក់ដែរថាសត្វតោនេះ គឺអាចរស់នៅ ជាមួយឆ្កែឆ្មា និងមនុស្សបាន គឺមាន ភាពស៊ាំរួចទៅហើយ។
តារាច្រៀង លោក ម៉ា ច័ន្ទបញ្ញាវិញក៏បានលើកឡើងស្រដៀងគ្នានេះដែរ ដោយតារារូបនេះ បានលើកឡើងថា ៖បើចិញ្ចឹមគ្នាមិនរស់យក ទៅធ្វើអ្វី ហើយប្រសិនបើសត្វ អាចស្លា ប់ដោយខ្វះការ ចិញ្ចឹមត្រឹមត្រូវ នឹងប.ង្កការរិះគន់ កាន់តែខ្លាំង ហើយប្រសិនបើប្រគល់ សត្វតោនេះទៅឲ្យម្ចាស់វិញ គឺចំណេញទាំង ការតម្រូវចិត្តមហាជន ជាឱកាស បង្កើតច្បាប់ ចំណេញ ដល់ការអភិរក្សសត្វព្រៃ និងបង្ហាញពីទំនាក់ទំនងល្អ ជាមួយបរទេសផងដែរ។
សម្រាប់ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសីវិញក៏ស្នើឲ្យប្រគល់សត្វតោមួយក្បាលនេះ ទៅឲ្យម្ចាស់ដើមវិញព្រោះតែតោនេះត្រូវបាន កា ច់ ចង្កូម និងក្រចកអស់ហើយ ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០២១នេះសត្វតោឈ្មោល មួយក្បាល របស់ជនជាតិចិន ដែលបាន ចិញ្ចឹមក្នុងលំនៅដ្ឋានត្រូវបាន នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance
ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ធ្វើការរឹបអូសពី ផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង បន្ទាប់ពីមានប្រជាពលរដ្ឋជិតខាង បានរាយការណ៍ប្រាប់។ សត្វតោឈ្មោល ទម្ងន់៧០គីឡូក្រាម មួយក្បាលនោះ ត្រូវបានធ្វើការប្រគល់ជូន ទៅកាន់មជ្ឈមណ្ឌលថែទាំ និងស ង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹម បី បាច់បន្ត។
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បុរសជនជាតិចិន ដែលជាម្ចាស់របស់សត្វតោ បានទៅមើលតោ ចិញ្ចឹមរបស់ខ្លួន បន្ទាប់ពីត្រូវបានគេនាំយក ទៅកាលពីប៉ុន្មានថ្ងៃមុននេះ។តាមរយៈរូបភាព និងវីដេអូដែលបាន បង្ហោះនៅលើបណ្តាញ សង្គម របស់បុរសជនជាតិចិនរូបនោះ
បានបង្ហាញពីការ នឹករឭក មនោសញ្ចេតនា ក្តីស្រលាញ់ ដែលម្ចាស់មាន ចំពោះសត្វតោ ឈ្មោលនោះ ហើយអ្វីដែលកាន់តែក្តុកក្តួលទៀតនោះ គឺឃើញសកម្មភាព សត្វតោនោះស្ទុះមកឱបម្ចាស់ របស់ខ្លួនដេលធ្វើឲ្យអ្នកលេង បណ្តាញសង្គមមានការ អាណិត យ៉ាង ខ្លាំង៕