គ្រូអនឡាញដែលមាន រហ្សនាមថា «គ្រូមហាជ័យ» ដែលបច្ចុប្បន្ននេះ កំពុងល្បីល្បាញ ខ្លាំងនៅលើបណ្តាញ សង្គម ជាពិសេសគឺល្បីត្រូវ មហាជនភាគច្រើននាំគ្នា រិះគន់ ក្រោយ ចេញមុខមកនិយាយ ប្លែកៗ ហាក់ មានប្ញទ្ធីបារមី ខ្លាំងពូកែ សុទ្ធតែថា ខ្លួនជាអ្នកហៅទឹកភ្លៀង ទើបភ្លៀង ធ្លាក់ មកឡើងត្រជាក់ត្រជុំ ជាមួយផ្គររន្ទះ ខណៈចំពេល មេឃកក់ខែ។
តែយ៉ាង ណាមិញ ថ្មីៗនេះ គ្រូមហាជ័យបានធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ ទៀតហើយ ក្រោយ បែកធ្លាយ ពីប្រវត្តិខ្លះៗ ដែលក្នុងនោះ ឈ្មោះក្រៅ របស់គាត់ គឺតាមពិត មានឈ្មោះថា ឆេង ប៉េងគុណ ហើយក្រៅមុខរបរខាងបារមីផ្លូវក្នុងលោក គ្រូរូបនេះក៏ជាសហគ្រិន ជោគជ័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុន លក់គ្រឿងសម្អាង ដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ អ្វីដែល យើងគ្រប់គ្នា កាន់តែមិននឹក ស្មានដល់ ទៀតនោះ គឺក្រោយត្រូវ បានតែងតាំងជា ទីប្រឹក្សាផ្ទាល់ សម្តេចសង្ឃ បូរ គ្រី លោកគ្រូមហា ជោគមហាជ័យ ក៏ត្រូវបានតម្លើងងារជា ឧកញ៉ាផងដែរ ហើយលោកក៏ត្រូវបានចាត់ចូល ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាថែមទៀតផង។ នេះបើយោងតាមការ បង្ហោះរបស់ផេក ផ្លូវការ សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។
ក្រោយពីបាន ឃើញឧកញ៉ា ឆេង ប៉េងគុណ ឬហៅគ្រូមហាជ័យ ត្រូវបានចាត់ ចូលជាសមាជិកថ្មី របស់សភាពាណិជ្ជកម្ម កម្ពុជា បានធ្វើឲ្យអ្នកខ្លះលាន់មាត់ថា «បេីគាត់ចូលបម្រើការងារក្នុងក្រសួង ធនធានទឹក និងឧតុនិយម ប្រហែលនឹង ទទួលបានពហុប្រយោជន៍ ចំពោះវិស័យ កសិកម្មយេីងច្រើន»។
ដោយឡែក ក្រោយឃើញ មានមនុស្សជាច្រើនចូលទើស ហាក់ ច្រណែនខ្លាំង ស្រាប់ តែកូនសិស្សគ្រូមហាជ័យ ចូលស៊កដាក់ ឲ្យឡើងចុកឈាមថា៖ «សមត្ថភាពខ្លួនឯង ធ្វើមិនបានដូចគេ ខំជាន់ពន្លិចគេ ទោះជាអ្នកយល់ឃើញយ៉ាងណា ក៏ជាខួរ ក្បាល របស់អ្នក សំខាន់ដើតតាមគាត់ខ្ញុំមានបាយសុី មានលុយទិញទឹកដោះគោអោយកូន មានលុយដើម្បីធ្វើបុណ្យ
មិនមានពេលទៅយកខួរ ដែលមានចំនេះដឹងមក សរសេរអាក្រក់ពីអ្នកដទៃ ស្ដាយទឹកប៊ិច និងសៀវភៅ និងទឹកចិត្តម្ដាយ ដែលខំប្រឹងរកលុយអោយរៀន បែរជាមក មានខួរដើរថាអោយ គេមិនគិតសន្សំបុណ្យខ្លះទេ ប្រយ័ត្នកូវិដចូលសុី ខួរអស់ទៅ ពួកអាចាំទើសគេអញដើរតាម គាត់ អញមាន លុយជួយ ម៉ែឪអញ ចុះពួកអាអ្នកចាំទើស គេហ្នឹងមានលុយចិញ្ចឹមក្បាល ខ្លួនឯងនៅ(អរគុណលោកឪ)ដែលបាន ដឹកនាំ កូន អោយកូនជាមនុស្សល្អតែកូន ទ្រាំ មិនបានទេ»៕