ភ្លាមៗក្រោយពី អតីតអ្នក ប្រដាល់ «កែងឆេះ ជង្គង់ហោះ» លោក អេ ភូថង ត្រូវបាន ក្រុមគ្រូពេទ្យ ឱ្យចាកចេញ ពីកន្លែងសម្រាកព្យាបាល អ្នកជំងឺកូវីដ-១៩ ស្រាប់តែ គេឃើញភរិយារបស់ លោក បានបង្ហោះ សារមានលក្ខណៈ សម្តែងការ អន់ចិត្ត ឬចង់ ដៀ.ម ដាមដល់មិត្តភាព ក្លែ.ងក្លាយមួយចំនួន តែអ្នកនាងមិនបាន បញ្ចេញឈ្មោះចំៗ ទៅបុគ្គលណាមួយឡើយ ។
ភរិយាអតីតកីឡាករ ប្រ.ដាល់ឆ្នើមរួបនេះ គឺអ្នកស្រី សុម៉ាលី កាលពីថ្ងៃទី ៣ សីហា ឆ្នាំ២០២១ បានសរសេរថា លោក អេ ភូថង បានចេញពី មន្ទីរពេទ្យហើយ បន្ទាប់ពីបញ្ជូនទៅព្យាបាលជម្ងឺកូវីត១៩ នៅស្ដាតអូឡាំពិក។
បន្ថែមពីការជូនដំណឹងពីការ ជាសះស្បើយរបស់ស្វាមី អ្នកស្រី ក៏បង្ហាញថា កំឡុង ពេលព្យាបាល កូវីដ-១៩ ឱ្យស្វាមី ធ្វើឱ្យអ្នកស្រី បានដឹងច្បាស់ថា មនុស្សមួយចំនួន គឺគ្រាន់តែជាមិត្តភាព.ក្លែ.ងក្លា.យ.តែប៉ុណ្ណោះ ។
អ្នកស្រី សុម៉ាលី បានបង្ហោះសារលក្ខណៈ ដៀមដាមមាន ខ្លឹមសារថា «ពេលខ្ញុំនៅ ក្នុងពេទ្យខ្ញុំបានជួប មិត្តភាពល្អៗ នឹងមិត្តភាពចែក រំលែកនឹងមិត្តភាព ស្មោះចេញ ពីចិត្ត និងមិត្តភាព មិនសម្ដែង មិត្តភាពពិតៗ ។ មិនដូច មិត្តភាពខ្ញុំ ពេលនៅខាង ក្រៅទេ ល្អតែនៅនឹងមុខ ក្រោយខ្នងចប់ តែមិនបាច់និយាយទេ វាជារឿងរបស់ រំដួលទេ» ។ ខ្ញុំស្រលាញ់មិត្តភាពនឹង ណាស់ សុបិន្ដល្អទាំងអស់គ្នាណា» ។
ជាមួយនឹងការបង្ហោះ របស់អ្នកស្រី ធ្វើអោយគេអាចកាត់ស្មាន បានថា អ្នកស្រីមានអារម្មណ៍តូចចិត្ត នឹងទំនាក់ទំនងជា មួយមិត្តមួយចំនូន ដែលមិនបាន អើពើ ពេលកំលុងពេល អ្នកស្រី និង ស្វាមី កំពុងស្ថិត នៅមន្ទីរពេទ្យនោះ ។
យ៉ាងណាមិញ អ្នកស្រីមិនបានបញ្ជាក់ ថា តើអ្នកស្រីមិន សប្បាយចិត្តជាមួយ អ្នកណានោះទេ ដោយអ្នកស្រីគ្រាន់ តែអះអាងថា ពេលនេះស្វាមី របស់អ្នកស្រី បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ ។ ជាមួយគ្នានោះ អ្នកស្រីកំពុង តម្រូវអោយ ស្វាមី បន្តមើលថែសុខភាពនៅផ្ទះបន្តទៀត ដោយមិនទាន់ អោយស្វាមី ដើរហើរឡើយ ។ ក្នុងនោះ សូម្បីតែរូបអ្នកស្រីផ្ទាល់ ក៏ត្រូវនៅ ផ្ទះដូចគ្នាផងដែរ ។
គួរបញ្ជាក់ផង ដែរថា បន្ទាប់ពីចូលសម្រាកព្យាបាល ជំងឺកូវីដ-១៩ រយ:ពេលជិត១ខែមកនេះ អតីតស្តេចប្រ.ដាល់ អេ ភូថង បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ គិតត្រឹមថ្ងៃទី៤ សីហា ឆ្នាំ២០២១ នេះ ។
ជាមួយដំណឹង នៃការព្យាបាលជាសះស្បើយ របស់អតីតស្តេច ប្រ.ដាល់ អេ ភូថង ក៏ទទួលបានការអបអរសាទរ ពីមហាជននិងអ្នក គាំទ្ររូព លោកជាច្រើន ។ ក្នុងនោះ គេសង្កេតឃើញ គណនីហ្ វេសប៊ុកមួយ ឈ្មោះ Chhany meun បានបញ្ជាក់ មុននេះបន្តិច អមដោយរូបភាព នៃស្នាម ញញឹមថា រួមសុខទុក្ខជាមួយគាត់ជិត ១ខែហើយ ឥឡូវនេះគាត់បានវិលត្រលប់ទៅ ផ្ទះវិញហើយ ជាមួយស្នាម ញញឹមទៅជួបក្រុមគ្រួសារ។
ប្រភពដដែលបាន បន្តទៀតថា ក្នុងសម័យកាលនេះ បើថែទាំ សុខភាព បានល្អ គឺជាជោគជ័យមួយដ៏ធំធេង ណាស់ទៅហើយ។ រូបភាពអនុស្សាវរីយ៍ក្នុង បន្ទប់ ICU ជាមួយស្តេចប្រដាល់ស្រុក ខ្មែរ អេ ភូថង ពីមណ្ឌលកូវីដ-១៩អូឡាំពិក។
លោក អេ ភូថង បានបង្ហោះពីការអរគុណ ចំពោះបងប្អូនទាំងឡាយ ដែលបានបារម្ភពីលោក ហើយលោកក៏ នឹងប្រឹងប្រែងថែទាំសុខភាព របស់ខ្លួនក្នុងអំឡុងពេល បន្ទាប់ពីជានេះ អោយប្រាកដ មួយរយភាគរយថា ពិតជាមានសុខ ភាពល្អ ១០០ភាគរយផងដែរ។ លោកថា ក្នុងពេលបន្ទាប់គឺលោក នឹងប្រឹង រត់ហាត់ ប្រាណ និង ធ្វើសកម្មភាព បង្វឹកសិស្សអោយ មានចលនាឡើងវិញ តែនៅក្នុងពេលនេះ គឺលោកនៅ ថែរក្សាសុខភាពអោយល្អសិន៕