លោក សុវណ្ណ រិទ្ធី ជាអ្នក យក ព័ត៌មាន TVFB បានចេញលិខិត សុំទោស លោក ឧកញ៉ា អ៉ឹង ឆៃងួន អគ្គនា យក ទូរទស្សន៍ហង្សមាស។ នេះបើ យោងតាម លិខិតមួយច្បាប់ ដែលគេហទំព័រ កម្ពុជាថ្មីទទួលបាន។
លោក សុវណ្ណ រិទ្ធី បញ្ជាក់ក្នុងលិខិតថា ខ្លួនគ្មានចេតនា អត្ថាធិប្បាយ ធ្វើឱ្យប៉ះបាល់ ទៅដល់ក្រុមហ៊ុន នៃស្ថានីយ៍ ទូរទស្សន៍នោះទេ។
ក្នុងលិខិត សុំទោស លោក សុវណ្ណ រិទ្ធីបញ្ជាក់ ថា ” ដោយសារពេល នោះ បុគ្គលិកម្នាក់ ដែលបម្រើការងារ នៅទូរទស្សន៍ ហង្សមាស គាត់មិនរក្សា គ.ម្លាត ហើយដាក់.មេក្រូមក.លើក្បាលខ្ញុំបាទ ពេល ខ្ញុំ កំពុង.សម្ភាសន៍ ខ្ញុំគ្រាន់តែ.មិនចង់.ឱ្យបុគ្គល.នោះ មិនរក្សាគ.ម្លាត ព្រោះខ្ញុំគោរព.តាមការ ណែនាំ.របស់ក្រសួង.សុខាភិបាល”។
លោកបន្តថា ការអត្ថា ធិប្បាយ របស់លោក គ្មាន ចេតនាទៅ លើក្រុមហ៊ុនទូរទស្សន៍.ហង្សមាស ទាំងមូលទេ ដោយ លោក ចង់សំដៅទៅ លើបុគ្គល ដោយ មិនបាន គិតថា ប៉ះពាល់ទៅ ដល់ក្រុមហ៊ុន។កម្ពុជាថ្មី មិនទាន់សុំការបំភ្លឺពី លោក សុវណ្ណ រិទ្ធី បាននៅឡើយ៕