តារាសម្តែងប្រុស លោក អេដ វីន បន្ទាប់ពីត្រូវបានឃុំខ្លួន នៅពន្ធនាគារ.ព្រៃស រយ:ពេលប្រមាណ ២ខែពេលនេះ ស្រាប់តែ.មានការ បង្ហើបថា លោក.ត្រូវបាន ដោះ.លែង ឲ្យនៅក្រៅឃុំ.បណ្តោះ អាសន្ន។ នេះបើយោង.តាមការ ឲ្យដឹងពី.អតីត សង្សារអ្នក នាង សុទ្ធ បញ្ចកា។
អ្នកនាង សុទ្ធ បញ្ចកា បានលើកឡើងថា លោក អេដ វីន ត្រូវបាន ដោះលែង ឲ្យនៅ ក្រៅឃុំហើយ។ប៉ុន្តែ លោក អេដ វីន ក្រោយ.ដោះលែង នៅក្រៅឃុំ គឺពេលនេះ មិនបានមករួមរស់ ឬត្រូវគ្នា ជាមួយ.នាង វិញទេ ពោល.គឺ អេដ វីន បានវិលត្រឡប់ ទៅសាង សេចក្តីសុខជាមួយ អតីតគូស្នេហ៍ចាស់វិញ។
ដោយសារតែ ហេតុផលនេះហើយ ទើបអ្នកនាង សុទ្ធ បញ្ចកា បានទម្លាយ សាររៀបរាប់ពីរឿងក្នុងចិត្តយ៉ាង វែង អន្លាយធ្លាប់ សាង សេ្នហា ជាមួយលោក អេដ វីដ កន្លងមក។
អ្នកនាង សុទ្ធ បញ្ចកា បានបញ្ជាក់ នៅក្នុងសំណេរដ៏ ឈឺចាប់នោះថា អីដែលហួសចិត្តគឺគេនៅក្រៅឃុំ បណ្តោះអាសន្នទេ តែធម្មតាមិន អាចដើរហើរសេរីទេ តែគេនិង គូស្នេហ៍គេជិះឡានឌុបគ្នា នៅម្តុំផ្សារ ដើមគរធម្មតាដូចគ្មាន រឿង អី្វកើតឡើង ។
បញ្ចកា បន្ថែមថា ប្រាប់ទៅ អេដ វីន ផង ខ្ញុំលែង ឈឺហើយ ដល់វេន ដែលខ្ញុំសង ទាំងការទាំងដើម។ ខ្ញុំដឹងថា ពេលនេះគេ នៅក្រៅឃុំ សុវត្ថិភាពខ្ញុំ មិនល្អទេ ដូច្នេះខ្ញុំនឹង ដាក់ពាក្យបណ្តឹង ការពារគ្រួសារ និងកូន អោយហើយ។ គេសួរថា បណ្តឹង អាជ្ញាជា.ប់.គុ.ក.តែ ២ខែទេហី ជាក់ស្តែងតាម ច្បាប់ពី ២ឆ្នំាំទៅ ៥ឆ្នាំតើ។
គួររម្លឹកថា តារាសម្តែង លោក អេដ វីន នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រ.ឆាំ.ងការជួញ ដូរមនុស្ស កងរាជ.អា.វុ.ធ.ហត្ថ រាជធានី.ភ្នំពេញ បញ្ជូនទៅកាន់.ពន្ធនាគារ.ព្រៃស ឃុំខ្លួនបណ្តោះ.អាសន្ន។ ការបញ្ជូន.ខ្លួននេះ គឺធ្វើឡើង.តាមដីកា.ប.ង្គាប់.ឲ្យឃុំខ្លួន.លេខ៖ ៤៤៣ ៥” ញ”ដ.ឃ.ដ ចុះថ្ងៃទី.២៣ ខែមិថុនា ឆ្នាំ២០២១.របស់សាលា.ដំបូង.រាជធានី.ភ្នំពេញ៕