ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ជើងចាស់ ម៉េង កែវពេជ្ជតា ដែលមានរហស្សនាមរាជនី សំឡេងមាស បានបង្ហោះសារ យ៉ាងវែងអន្លាយ ទម្លាយអារម្មណ៍ពិត ក្រោយឃើញ អ្នកចម្រៀងជំនាន់ក្រោយជាច្រើនបានយកបទ
«ជំនោរដើមខែ» របស់អ្នកនាងទៅច្រៀង ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម ពោលគឺមិនដាក់លំនាំបទ ម៉េង កែវពេជ្ជតា ដែលជាអុ្នកកែសម្រួលទំនុកច្រៀង និង ច្រៀងឡើងវិញ ពីម្ចាស់សំនៀងដើម គឺអ្នកស្រី ម៉ម សុខា។
ខណៈនោះ បន្ទាប់ពីឃើញសារ របស់តារាចម្រៀងស្រីជើង ចាស់រូបនេះ បង្ហោះផ្ដាំផ្ញើ ទៅកាន់តារាចម្រៀងជំនាន់ក្រោយ បែបនេះ ធ្វើឱ្យមហាជន មានការអារម្មណ៍ យ៉ាងខ្លាំង បាននាំគ្នាចូលទៅ ខមមិនបញ្ចេញមតិរៀងៗខ្លួន
ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គែគេបានឃើញឈ្មោះហ្វេសប៊ុកផេក អ្នកគាំទ្ររបស់តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ចូលខមមិនតបផាំងៗ ទៅកាន់ អ្នកនាង ម៉េង កែវពេជ្ជតា វិញ មានទាំងពាក្យតិះដៀល ខ្លាំងៗ ឆ្លើយឆ្លងខមមិន ជាមួយគ្នា បង្កើតជាទំនាស់ពាក្យសម្ដីដាក់គ្នា ទៅវិញមកយ៉ាងខ្លាំង។
បន្ទាប់ពីនោះ អ្នកនាង ម៉េង កែវពេជ្ជតា ហាក់កាន់ តែក្ដៅចិត្តខ្លាំង ទ្រាំមិនបាន គេក៏បានឃើញអ្នកនាង Screenshot ខមមិន ឆ្លើយឆ្លងទាស់ពាក្យសម្ដីជាមួយ អ្នកគាំទ្ររបស់តារាស្រី បាន មុន្នីល័ក្ខ យកទៅបង្ហោះលើហ្វេសប៊ុករបស់អ្នកនាង រួចបាននិយាយផាំងៗទៅកាន់ បាន មុន្នីល័ក្ខ បែបនេះថា៖
«ចរិតនាងមិនកែប្រែទេ បងប្អូន មិនសុំទោស ក៏ហីចុះ តែមើលសម្តីនាង ខាំញិញយ៉ាងគគ្លើន គួរឱ្យក្នាញ់ តើនាងសមជា តារាគំរូឱ្យគេគោរពទេ បងប្អូន ? តើនាងសមជាមនុស្សគំរូដល់មហាជនទេបងប្អូន ? ចូលមកខមិនតែពាក្យដដែលៗគ្រប់កន្លែងតែម្តងដូចគ្មានមេបាប្រដៅ
ខ្ញុំដឹងថាអ្នកទាំងអស់គ្នា នឹងនិយាយប្រាប់ខ្ញុំថា ខមមិននេះជារបស់ Fan ប៉ុន្តែបើជា Fan ក៏នាងដឹង ហេតុអីនាងបណ្តោយ? បើនាងល្អនាងគួរតែហាម មែនទេ ? ចុះបើនាងមិនហាម បានន័យថាម៉េច ខ្ញុំក៏មាន Fans មិនតិចដែរ ប៉ុន្តែខ្ញុំមិនដែលឱ្យ Fan ធ្វើបែបនេះទេ សូមបងប្អូនជួយពិចារណាតាមការគួរអំពីចរិតស្រីម្នាក់នេះផង»។
ជាមួយនឹងរឿងរ៉ាវដ៏ក្ដៅគគុកនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ជាពិសេសបណ្ដាអ្នកគាំទ្ររបស់តារាចម្រៀងស្រីជើងចាស់ និង តារាចម្រៀងស្រីវ័យក្មេង ទាំងពីរដួងនេះ នាំគ្នាធ្វើការស៊ែរពាសពេញបណ្ដាញសង្គម បញ្ចេញមតិវែកញែករកខុសត្រូវឱ្យអាយដលរៀងៗខ្លួនផងដែរ៕