ករណីបញ្ចេញ សារប្រតិកម្មរបស់តារា ចម្រៀងស្រីល្បី ឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ជុំវិញការលើក យកបទ ចម្រៀង របស់ម្ចាស់ ស្នាដៃដើម មិនបាន សុំកា រអនុញ្ញាត និងមិនបានដាក់ ឈ្មោះម្ចាស់ ស្នាដៃ បានកំពុងតែធ្វើឲ្យមហាជន ពិសេសក្នុងចង្កោមអ្នកសិល្បៈមានការចាប់អារម្មណ៍ខ្លាំង។
កាន់តែឡើងកម្តៅគឺក្រោយ ពីគេសង្កេតឃើញអ្នក គាំទ្រតារា ចម្រៀងបាន មុនីល័ក្ខម្នាក់បានប្រើប្រាស់ ពាក្យគ្រោ.តគ្រា.ត.មិនពិរោះ.ត្រ.ចៀកទៅកាន់តារាចម្រៀង ម៉េង កែវពេជ្ជតានោះ។
តារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ចេញសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីការផ្ញើសារអេឡិចត្រូនិចពី សំណាក់តារាចម្រៀង បាន មុនីល័ក្ខ មកកាន់អ្នកនាង ដោយបានទាំងសុំទោសចំពោះ កំហុសឆ្គងនោះ ប៉ុន្តែការសុំទោសនេះ ត្រូវបានអ្នកនាង បដិសេធមិនទទួលយក។
អ្នកនាងបានបញ្ជាក់នៅលើ បណ្តាញសង្គមហ្វេសប៊ុក របស់អ្នកនាងថា”ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែន ជាទីស្រលាញ់ ប្អូនស្រី មុន្នីល័ក្ខបានផ្ញើសារ មកខ្ញុំ ។ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញ ។ ហើយនាងក៏បានសូមទោសខ្ញុំ ។
ពេលនេះខ្ញុំមិនទាន់ ទទួលពាក្យសូមទោសពីនាងទេ ព្រោះកំហុសលើកមុន ដែលនាងសន្យាថាកែសម្រួលនាងនៅ មិនទាន់បានធ្វើ ដូច្នេះ ខ្ញុំអាច ទទួលពាក្យសូមទោស ពីនាងបានលុះត្រាតែ នាងលុប Video បទចម្រៀងទាំងអស់ដែល ជាបទចម្រៀង ខ្ញុំនាងយកច្រៀងមិន ដាក់ឈ្មោះចេញ ពីយូធូបសិន បើដូច្នោះទេ មានតែផ្លូវច្បាប់មួយមុខគត់ ។ ( ពាក្យសន្យារបស់នាងលើកមុន ខ្ញុំមានទាំងអស់ ) ។
ចំពោះមុន្នីល័ក្ខ : បងបានទុកពេល អោយអូនច្រើនដង ហើយ រាប់ទាំង មួយឆ្នាំមុនផងដែលអូនសន្យាថាសរសេ រឈ្មោះបងបញ្ចូល ក្នុងវីដេអូចម្រៀងជា បទរបស់បង ដែលអូនច្រៀងមិនដាក់ ឈ្មោះបងជាម្ចាស់ សំនៀងដើម តែអូនមិនធ្វើ និងក្រោយ ពីសូមទោសសន្យាថាឈប់មិន បានប៉ុន្មានថ្ងៃ អូនបានថតបង្ហោះហូរហែរមកទៀតដោយគ្មានឈ្មោះបងដដែល ។
ពេលនេះអូនបង្ករកំហុស ដូចមុនម្តងទៀតគឺបទ ជំនោរដើមខែ ។ នៅពេលបង ធ្វើការតស៊ូមតិ សុំការចូលរួម អភិរក្សស្នាដៃ និងម្ចាស់ស្នាដៃដើម បងក៏ត្រូវទទួល រងការ ជេរប្រមាថ គំ.រាម.កំ.ហែ.ង រំខានអារម្មណ៍ជា ច្រើនពីហ្វ៊ែន របស់អូនតែ ម្នាក់ឯង ចំណែកអូនដែលយកបទ បងជាច្រើន ទៅច្រៀងកេីបលុយ ដាក់កាបូប ខ្លួនឯង បែរជាសំងំ ឈរឱបដៃមើល គេជេរប្រ.មា.ថ.បងធ្វើព្រ.ងើយ ។
បើគេនោះជាហ្វ៊ែន ឬមិនមែន តែក្នុងនាមអូនធ្លាប់ បានលុយដោយសារ បទចម្រៀង បង អូនគួរតែបញ្ឈប់ ពួកគេ ក៏ដើម្បីភាពស្អាតស្អំរបស់ អូនផងដែរ តែអូន ជាមនុស្សគ្មានការទទួល ខុសត្រូវ ។
អូនមិនមែនច្រៀងបទ របស់បង ព្រោះស្រលាញ់ បងទេ គឺអូនចង់បំ.ផ្លា.ញបងទៅវិញទើបអូនធ្វើដូច្នេះ ។ ឥឡូវបងហត់.នឿយណាស់ ហត់នឹង ការ បង្កររឿងរបស់.អូនណាស់ ដូច្នេះមានតែម្យ៉ាង.គត់ គឺបងសូមប្រ.គ.ល់បញ្ហានេះ.អោយអូនស្រាយវា ដោយខ្លួនឯង.ព្រោះអូនជាអ្នកចង ។
បងមិនទាន់គិតអវិជ្ជមាន លេីអូនទេថា រឿងអួរអាប់ ទាំងប៉ុន្មានគឺជា គំនិត អាក្រក់របស់អូនដែលរៀបចំ ឡើង តាមនិ.ស្ស័យចូលចិត្តមើល ឃើញគ្រប់គ្នាត្រូវ ក្តៅក្រ.ហាយ និងសប្បាយ ពេលឃើញគេ ជាន់ឈ្លីកិត្តយស បង ព្រោះពីរដង ហើយអោយ តែបងមានប្រតិកម្មជាមួយអូន គឺតែងតែមាន អាខោនខ្មោ.ចចូល.មកជេរ.បង.យ៉ាងសា.ហាវប៉ុន្តែអូនមិន ដែលរវល់សូម្បីតែ សួរសុខទុក្ខបង តាមឆាត មួយម៉ាត់ក៏គ្មាន ។ អូនពិតជាមនុស្សចេះផឹក ទឹកមិននឹក ប្រភព ដើមមែន ! សូមអរគុណប្អូនស្រីល្អ ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ ២០២១នេះ តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតាបាន បញ្ចេញសារប្រតិកម្មជុំវិញ ករណីតារាចម្រៀងមួយ ចំនួនដែល បានលើកយកបទចម្រៀង ដែលជាស្នៃដៃ របស់អ្នកនាង និងកវីផេង ទៀតយក មកបកស្រាយដោយ គ្មានការ អនុញាតិ និងបញ្ជាក់ពីប្រភពដើមនៃបទចម្រៀង។
ការប្រិតកម្មនេះបានក្លាយ ជាប្រធានបទក្នុង ការវែកញែកពី សំណាក់អ្នកលេង បណ្តាញសង្គមហ្វេសប៊ុករហូត មានអ្នកគាំទ្រតារា ចម្រៀងទាំងពីរ បានបញ្ចេញសារ ឆ្លងឆ្លើយគ្នាជាហូរហែ។ គេនៅបន្តរងចាំតាមដាន បន្តទៀតថាតើរឿងនេះ នឹងបន្តទៅ ជាយ៉ាងណា៕