កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ មហាជននៅ ក្នុងបណ្តាញ សង្គម ពិតមានការភ្ញាក់ផ្អើល ជាខ្លាំង ខណអ្នកលក់ឡេដ៏ល្បី ឈ្មោះ អាជី (Ah Gi Leader) បានប្រកាស អួតខ្លួនសុទ្ធតែថា
ងើបពីដេកមិនបាច់ងូតទឹក ក៏ស្អាត និយាយរួមទៅមួយតួខ្លួនស្អាត ធម្មជាតិពិតៗ អត់មានកែកុនត្រង់ណា សោះឡើយ។ លើសពីនេះ អាជី ថែមទាំងបាន លើក តម្កើងខ្លួនឯងយ៉ាងខ្ពស់សឹង តែគ្មាន មនុស្សស្រីណា ស្អាតស្មើថា គឺក្នុងចំណោមមនុស្សស្រី ១០នាក់ នាងស្អាតជាងគេ ៩នាក់។
ព្រោះតែមានភាព ជឿជាក់លើខ្លួនឯង ៩៩% ស្អាតពីធម្មជាតិ ហើយបូករួម រាងរៅ ក៏តូចច្រឡឹងផង ដែរនោះ ហេតុនេះ រាល់ពេលថត ស្ព៉តម្តងៗ គឺគ្រប់ឈុត ទាំងអស់ នាងស្លៀកសមឥតខ្ចោះតែម្តង។ ជាមួយគ្នានេះ អាជី ក៏បានបង្ហើបឲ្យដឹង ពីតម្លៃខ្លួនថតបង្ហាញម៉ូតឲ្យសម្អាងការមួយ គឺស៊ីថ្លៃ ៣ម៉ឺនដុល្លារ ក្នុងមួយខែ។
ប៉ុន្តែ អ្វីដែលមិន នឹកស្មានដល់នោះ គឺក្រោយបានឮ អាជី អួតថា មួយតួខ្លួនស្អាតធម្មជាតិសុទ្ធសាធ អត់មានកែ កុនត្រង់ណា តែទទួលស្គាល់ថាគីមី តែស្បែកប៉ុណ្ណោះ ស្រាប់តែបុរសម្នាក់មាន គណនីហ្វេសប៊ុកឈ្មោះ CHhoeun SaReat បានទម្លាយរូប អាជី ទៅកែមុខមាត់ក្នុងនោះមាន ការលើកខ្ទង់ច្រមុះជាដើម ដោយភ្ជាប់រូប ចង់ក្អួត និងដាក់ Caption បែបនេះថា៖ «ចង់ទៅកែច្រមុះ ក្រែងស្អាតបែបធម្មជាតិ ដូចអូនជី»៕
អូ
អូ
អូ
អូ
អូ