ព្រាប សុវត្ថិ មិនមានចេញ បទភ្ជុំបិណ្ឌទេនៅ រដូវភ្ជុំបិណ្ឌកាន់តែកៀកនេះ ដែលអាចនិយាយបានជាលើក ដំបូងសម្រាប់ អាជីពចម្រៀង របស់លោកផងដែរ ដែលគ្មា.ន.បទសម្រាប់.បុណ្យប្រពៃណីជាតិនេះ.ទើបធ្វើឲ្យលោក.ប្រឈមភាពស្ង.ប់.ស្ងា.ត់.បន្ដិច
បើទោះជាកំពូលតារាចម្រៀងរូបនេះ.ទើបចេញបទបែបយុវវ័យ”ស្រលាញ់ធម្មតា តែឈឺធ្ងន់ធ្ង”មុននេះបន្ដិចក្ដី ។ការមិនចេញបទថ្មីៗសម្រាប់បុណ្យភ្ជុំបិណ្ឌនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាអាចមកពីកូវីដដែល.ធ្វើឲ្យមានការផ្លាស់ប្ដូរកា.រផលិត តែបើតាមទ្រព្យធនរបស់Galaxyនោះទោះជាចង់ធ្វើបទចម្រៀងបែបណាហើយចំណាយអស់លុយប៉ុន្មានក៍អាចទៅរួចដែរ។
ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះអំឡុងពេល.ដែលលោកព្រាប សុវត្ថិ គ្មានបទចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះលោកខេម ប៊ុនថៃ របស់ហង្សមាស.ឯណ្ណោះវិញបានចេញបុកបទភ្ជុំបិណ្ឌផ្ទួនៗទៅវិញដូច.ជា.ចេញបទ”ឃ្លាននំគម”
ហើយថែមទាំងប្រមូលក្មួយស្រីដល់ទៅពីនាក់គឺកញ្ញាDenny និងហេង បញ្ញា ឲ្យថតសម្ដែងរួមគ្នាទៀតផង ទើបធ្វើឲ្យមានការលើកឡើងថាបើព្រាប សុវត្ថិ មិនចេញបទពេលបុណ្យធំៗបែបនេះទៀតច្បាស់ជាលោកប៊ុនថៃ មានប្រៀបជាងជាមិនខាន។
លោកយឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្មGalaxyបានប្រាប់អ្នកកាសែត កាលពីពេលថ្មីៗនេះថាលោកសុំពេលដកឃ្លាពី ការផលិតបទចម្រៀងប្រពៃណីជាតិ ដូចជារាំវង់ កន្រឹមឡាំលាវ មួយរយៈសិនហើយ។ប៉ុន្ដែអតីតអ្នកនិពន្ធថោន រូបនេះថានោះគ្រាន់ តែជាការដកឃ្លាដើម្បីរៀន និងធ្វើអ្វីដែលមិនធ្លាប់មានពីមុន តែដាច់ខាតមិនចោលឧបករណ៍ភ្លេង និងបទប្រពៃណីខ្មែរឡើយ។
គេចាំបានថាអំឡុងពេល ដែលព្រាប សុវត្ថិ នៅហង្សមាសលោកជោគជ័យ ខ្លាំងលើបទប្រពៃណីខ្មែរផង ដែរដូចជាការចាប់ដៃគូច្រៀង កន្ទ្រឹមជាមួយអ្នកនាង ខាត់ សុឃីម ជាដើម។
ប៉ុន្ដែការមិនកំណត់ពេលវេលាផលិតបទចម្រៀងប្រពៃណីឡើងវិញរបស់Galaxyនេះធ្វើឲ្យជះដល់ឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ជាមិនខាន ព្រោះសម្ថភាពរបស់លោកមិនបានបញ្ចេញឲ្យអស់ ខណៈដែលកន្លងមកមជ្ឈដ្ឋានមហាជនដែលគាំទ្រលោកព្រាប សុវត្ថិ ក៍បានលើកឡើងដែរថាតាំងពីលោកស្នាយ
ទៅចូលGalaxyរយៈពេលជាង១ឆ្នាំមកនេះលោកក៍មិនទាន់មានបទចម្រៀងមួយបទណាដែលប្រើប្រាស់សម្លេងរបស់លោកខ្ពស់បំផុតដូចកាលលោកច្រៀងនៅហង្សមាសដែរ។ថ្វីត្បិតតែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប អះអាងថាគិតត្រឹមឆ្នាំ២០២១នេះព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះឬមានតារាអាចដណ្ដើមតំណែងលោកបានមែន
ប៉ុន្ដែដូចពាក្យគេថា”រលកក្រោយ ច្រានរលកមុន”ហេតុនេះហើយបើព្រាប សុវត្ថិ នៅតែគ្មានអ្វីថ្មីៗទេ ច្បាស់ណាស់ថាលោកខេម ប៊ុនថៃ ដែលជាគូប្រជែងជាមួយលោកជិត១០ឆ្នាំទៅហើយនឹងកាន់តែមានសង្ឃឹមខ្ពស់ក្នុងការស្នងតំណែងលោកនៅហង្សមាសជាមិនខាន។
អំឡុងពេលដែលព្រាប សុវត្ថិ គ្មានបទប្រពៃណីចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះគេឃើញលោកបានងាកទៅផ្សព្វផ្សាយនិងរកស៊ីផ្នែកអចលនទ្រព្យច្រើនជាងមុន ទើបធ្វើឲ្យតារាដែលល្បីល្បាញជាង២៣ឆ្នាំមកនេះហាក់ចាប់ផ្ដើមផ្ដោតរទៅលើការរកស៊ីជាងបុកផលិតបទចម្រៀងនៅរដូវកូវីដនេះ។
យ៉ាងណាកាលពីចុងខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតព្រាប សុវត្ថិ បំផុតបានទម្លាយប្រាប់អ្នកសារព័តមានថាកំពូលតារាចម្រៀងរូបនេះសល់ទ្រព្យសរុបខ្ទង់៣០លានដុល្លារ ហេតុនេះហើយគេអាចនិយាយបានថាទោះជាព្រាប សុវត្ថិ លែងច្រៀងក៍លោកក្លាយទៅជាអ្នកមានទ្រព្យស្ដុកស្ដមទៅហើយមិនអាចជួបវិបត្តិសេដ្ឋកិច្ចនោះទេ៕