ក្រោយមានអ្នកសួរនាំ ចង់ផ្ទុះឆាត ព្រោះល្បីឮថាត្រូវបានឡើង តំណែងមាន មុខងារជាឯកឧត្តម នៅពេលនេះ សម៉ីខ្លួនផ្តាល់ តារាចម្រៀងលោក ហេង ពិទូ បានចេញមកប.ញ្ជាក់ ច្បាស់ៗហើយ។
តាមពិតទៅ លោក ហេង ពិទូ ពិតជាមានក្តីរំភើប និងក៏ដូចអស់ សំណើចហួសចិត្តនិងខ្លួនឯងជាខ្លាំង នៅពេលលោក បានដឹងថា មានឈ្មោះ ហេង ពិទូ ដូចរូបលោក ដែរ ទើបត្រូវបានទទួល តំណែងក្លាយ ជា ឯកឧត្តម កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យប ងប្អូនមហាជន និងក៏ដូចមិត្តភក្តិ មានការយល់ច្រឡំថា រូបលោក ហើយពួកគេបាន ឆាតសួរនាំព្រោងព្រាតតែម្តង។
ដោយសារតែឯកឧត្តម ហេងពិទូ នោះមិនមែនជា រូបលោក ហេតុនេះ លោកក៏បានចេញមកបញ្ជាក់ ទៅកាន់ បងប្អូនអ្នកសួរនាំ ឲ្យបានដឹងយ៉ាង ដូច្នេះថា៖ «អរគុណ សំរាប់ការជូនពរខ្ញុំ តែខ្ញុំចង់ប្រាប់ថា មិនមែនជា ខ្ញុំទេ ឈប់យល់ច្រឡំទៀតទៅ»។
គួរបញ្ជាក់ថា កាលពី ពេលថ្មីៗនេះ នៅក្នុងព្រះរាជក្រឹត្យរបស់ ព្រះករុណា សម្ដេចព្រះបាទនរោត្តមសីហមុនី បានត្រាស់ តែងតាំង ឈ្មោះឯកឧត្តម ហេង ពិទូ ឱ្យកាន់តួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕