បងប្អូនមហាជន បានដឹងហើយថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ពិតជាមានការភ្ញាក់ ផ្អើល ខ្លាំងតែម្តង បន្ទាប់ពីតារា កំប្លែងអ្នក នាង ខ្ញុង ស្រាប់តែបាន លេចមុខដឹកពាក្យ បណ្តឹងខ្លួនឯង នៅឯសាលាដំបូង រាជធានីភ្នំពេញ ដោយបានទម្លាយរឿងរ៉ាវ ទាំងទឹកភ្នែកថា ខ្លួនបាននិង កំពុងផុងខ្លួន ជំពាក់បំណុលគេ រហូតជាង ៥៧ ម៉ឺនដុល្លារ ក្នុងរយៈពេល ៣ ឆ្នាំ មកនេះ។
លោកផែង វណ្ណៈ បានប្រតិកម្មចំពោះរឿងនាងខ្ញុងជំពាក់លុយគេវ័ណ្ឌករ រត់ទៅពឹងលោកគ្រូជោគជ័យ សៀវ សុផល អោយជួយដោះស្រាយ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ ករណី សៀ សុផល ធំក្លិនមិនស្រួលហេីយ បេីពិតជាអ្នករៀបចំឆាកល្ខោនយកថ្លៃឈ្នួល ១ម៉ឺនដុល្លារ ពីនាងខ្ញុងមែន ប្រហែលជាយកកទៅលអន្ទាក់ហេីយ !
តែទោះយ៉ាងណា ក្រោយឃើញ ខ្ញុង បានចេញមក ទម្លាយប្រាប់ពីបញ្ហា របស់ខ្លួនទាំងឥតអៀន ខ្មាសថា នៅពេលនេះ ខ្លួនអស់លទ្ធភាពក្នុងការដោះស្រាយ សងទៅម្ចាស់បំណុល ទៀតហើយ ព្រោះនៅពេលនេះ របស់ទ្រព្យមានទាំង ប៉ុន្មានដូចជា ផ្ទះ សម្បែង ម៉ូូតូ ឡាន គឺលក់ អស់គ្មានសល់ នោះទេ
ក៏ស្រាប់តែបានធ្វើឲ្យមហាជន ខ្លះ បានសម្តែងការហួសចិត្ត និងចោទ ឡើងថា ខ្ញុង ជំពាក់លុយ គេច្រើន បែបនេះ ក៏ព្រោះ យកទៅលេងល្បែង សុីសង ខណៈអ្នកខ្លះទៀតថា បើតាមសមត្ថភាព តារាកំប្លែងរូបនេះ គឺរឿងជំពាក់ បំណុលគេ មិនអាច ទៅរួចទេ ហើយនាងចេញមកធ្វើរឿងគួរឲ្យភ្ញាក់ផ្ងើលបែបនេះ
គឺជាការសម្តែងដើម្បីទាក់ទាញ ការចាប់អារម្មណ៍ ទៅលើក្រុមហ៊ុនលក់ផលិតផល សុខភាពមួយ ដែលកំពុងល្បីខ្លាំង នៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ ខណៈ ខ្ញុង ក៏បានអះអាងថា ខ្លួនក៏ជំពាក់លុយ ថៅកែស្រីក្រុមហ៊ុននោះ រហូតជាង ១០ ម៉ឺនដុល្លារ ផងដែរ ប៉ុន្តែ ត្រូវបានម្ចាស់បំណុល ជាមេរបស់ខ្លួន ពុំដែលរករឿងទារ រលុយនោះទេ ដែលធ្វើឲ្យរូបនាងពិត ជាអរគុណជាខ្លាំង។
ពិតណាស់ អ្វីដែលកាន់តែ ភ្ញាក់ផ្អើលនោះ គឺក្រោយយំយាកឆ្អែតឆ្អន់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅពេលថ្ងៃ ដើម្បីសុំជំនួយពីបងប្អូនរួចមក ស្រាប់តែយប់ឡើង ក៏លេចមុខ ខ្ញុង ទៅជួយផ្សព្វផ្សាយ លក់ផលិតសុខភាព ឲ្យក្រុមហ៊ុនល្បីនោះ ក្នុងទឹកមុខយ៉ាងរីករាយ ព្រោះថា ពុំត្រឹមតែមេរបស់ខ្លួន មិនយក បំណុលខ្ទង់ ១០ ម៉ឺនដុល្លារទេ គឺថែមទាំង មេជួយដោះបំណុលឲ្យថែមទៀតផង។
តែយ៉ាងណាមិញ ក្រោយពីបាន ឃើញ ខ្ញុង កំពុងទទួលបានជំនួយភ្លូក ទឹកភ្លូកដី តាមរយៈកុង ធនាគារ ABA 1$ 2$ ដោយទទួលសឹងផ្ទុះ ទូរស័ព្ទ ស្រាប់តែនៅយប់ថ្ងៃទី១៨ ខែតុលា ដដែល គេក៏បានឃើញ លោកគ្រូម្នាក់មានចំណេះ ជំនាញពីព្រះគុម្ពីរ យាស៊ូ មានឈ្មោះថា លោកគ្រូ សៀវ សុផល បានចេញមុខ Live វីដេអូ បញ្ជាក់អះអាងឲ្យដឹង ថា តាមពិតទៅ ខ្ញុង ពិតជាជំពាក់លុយគេ រហូតជាង ៥៧ ម៉ឺន ប្រាកដមែន ហើយបាន មករកគាត់ឲ្យជួយ។
គ្រូជំនាញដោះបំណុល រូបនេះ បានបន្តថា ដោយសារក្តីអាណិត និងការស្រឡាញ់ ចូលចិត្ត និងក៏ដូចចង់ឲ្យ ខ្ញុង បាន បន្តអាជីពកំប្លែងសម្តែង ឲ្យបងប្អូន បានសើច សប្បាយតទៅទៀត លោកនិងកូនសិស្សម្នាក់ ទៀត ក៏បានប្រាប់ពី យុទ្ធសាស្រ្ត និងគន្លឹះខ្លះៗ (ព្រោះ ខ្ញុង ពូកែសម្តែងស្រាប់ហើយ) ដើម្បី Live យំយាកដោះបំណុលទាំងនេះ។
ហើយពិតណាស់ ត្រឹមរយៈពេលតែ ១យប់ គឺ ខ្ញុង អាចដោះបំណុល ជាង ៥៧ ម៉ឺនដុល្លារ យ៉ាងស្រួល ។ តែយ៉ាងណា លោក សូមអរគុណផងដែរ ចំពោះ បងប្អូនដែលបាន បរិច្ចាគជួយដល់ ខ្ញុង ម្នាក់ 1$ ក្តី 2$ ក្តី និងក៏សូមអបអរសាទរ ទៅដល់ ខ្ញុង និងស្វាមីនាយ កៃដរ (កដៃ) ដែលបានចាកចេញ ពីបំណុលសល់តែសេរ៉ូ (0)៕