រឿងរ៉ាវរបស់តារា កំប្លែងអ្នក នាង ខ្ញុង នៅពេលនេះ ហាក់ មានភាព ប្រសើរ ច្រើនហើយ បន្ទាប់ មតិមហាជនបានផ្ទុះការ រិះគន់ឡើងកក្រើក ប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយបានចោទប្រកាន់ថា នាង ខ្ញុង បង្កើតឈុតឆាកសម្តែងធ្វើជាមកយំយែក នៅឯសាលាដំបូងរាជធានីភ្នំពេញ
ថាខ្លួនកំពុងជំពាក់បំណុលគេ រហូតជាង ៥៧ ម៉ឺនដុល្លារ ហើយស្របពេល នោះ ក៏ស្រាប់តែមានគ្រូជោគជ័យម្នាក់ បានចេញមក ទម្លាយថា ខ្លួនជាអ្នកផ្តួចផ្តើម គំនិតឲ្យ ខ្ញុង ធ្វើរឿងនេះឡើង ដើម្បីទាក់ទាញ ទឹកចិត្តមហាជន ឲ្យជួយឧបត្ថម្ភបា.ញ់.លុយឲ្យម្នាក់ ១ដុល្លារ ២ ដុល្លារ ឡើងភ្លូកទឹកភ្លូកដី។
ដោយឡែក ក្រោយរឿងរ៉ាវនេះបាន ស្ងប់ស្ងាត់ ខណៈមហាជន ជាច្រើន ក៏សម្តែងក្តីអាណិតអាសូរដល់ ខ្ញុង ដែលបានចេញ មកសារភាពត្រង់ៗទម្លាយ ចេញគ្មានលាក់ លៀម ដោយកំពុងជំពាក់លុយគេ សូម្បីតែស្ករ អំបិល ប៊ីចេង ក៏មិនមែនលុយទូរទាត់
និងសូម្បីដាច់ចិត្តយកទូរស័ព្ទទៅបញ្ចាំ ដើម្បីយកលុយ ទៅឲ្យគ្រូជោគជ័យ សៀវ សុផល ជួយដោះបំណុលដ៏គួរឲ្យភ្ញាក់ផ្អើលនេះឡើង ស្រាប់តែ អ្នកនាង ធី សុវណ្ណថា ដែលធ្លាប់ ខ្ញុង ទៅកាត់សក់ក្នុងពិធីមង្គលការខ្លួន ក៏បានចេញមកផ្តល់យោបល់ជា ច្រើនចំណុច ដើម្បីឲ្យ ខ្ញុង ចាប់ផ្តើមសាង ជីវិតថ្មី ឡើងវិញ។
ក្នុងនោះ អ្នកនាង ធី សុវណ្ណថា បានបង្ហោះសារផ្ញើជូនទៅ ដល់អ្នកនាង ខ្ញុង យ៉ាងដូច្នេះថា៖ សារផ្ញើជូន បងខ្ញុង ខ្ញុំពិតជាអាណិត បងណាស់ បងកំពុង លង់ទឹក លង់បំណុល លង់គំនិត ខ្ញុំជូនយោបល់ ៤ ចំនុច៖
១ កុំទាន់សម្រេច អ្វីទាំងអស់២ សូមបង បិទទូរស័ព្ទ សម្រាក២,៣ថ្ងៃ.៣ ជួបអ្នកជំនាញហិរញ្ញវត្ថុ និងមេធាវី រៀបផែនការ សងបំណុល….។
៤ ឆ្លើយតប ក្នុងបណ្តាញសង្គមប្រុងប្រយ័ត្ន បើគាត់មានការខុសឆ្គង សូមពូមីង បងប្អូន កុំប្រកាន់គាត់ កុំជាន់គាត់ ព្រោះគាត់កំពុងល.ង់ទឹក ខ្ញុំយល់ថា រឿងបងខ្ញុង អាចដោះស្រាយបាន ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្របង ស៊ូៗ… ដើម្បីគ្រួសារ និងកូនតូចៗ របស់បង ដោយក្តីរាប់អាន ពីនាងខ្ញុំ ធី សុវណ្ណថា»៕