អតីតសង្សារទី៣ នាយចឺម នាងហ្វា ហ្វា ហៅស្រីយី កាន់តែប្លែកទៅៗ នៅរយៈពេលចុងក្រោយនេះដោយ ពេលខ្លះនាងអង្គុយមាត់ស្ទឹងយំ បង្ហូរទឹកភ្នែកតែម្នាក់ឯង។នៅពេលដែលមិត្តភក្ដិសួរ នាំថាកើតអីនាងបែជាថានោះជាអារម្មណ៍នឹកឃើញ ពេលថតកុនទៅវិញ…។
ប៉ុន្ដែគ្រប់គ្រប់សុទ្ធតែដឹងច្បាស់ថាស្រីស្រស់រូបនេះកំពុងតែតឹងណែនឱរ៉ា ព្រោះតែប្រុសស្នេហ៍ដែលថាស្រលាញ់តែម្នាក់គត់ និងចុងក្រោយនោះ គឺនាយចឺម បានងាក ទៅភ្ជាប់ស្នេហ៍ជាតារាសម្ដែងសាច់សខ្ចីនាងសេង សុខគីម ដែលពេលនេះពួកគេកំពុងតែកៀកកើយគ្នាយ៉ាងមានក្ដីសុខ។
ដោយឡែកហ្វា ហ្វា ហៅស្រីយី វិញសែនកណ្ដោចកណ្ដែង ណែនទ្រួងនិងពេលខ្លះ មានអារម្មណ៍ថាខ្លួនឯង មិនស្អាតគ្រប់ចំណុច ដែលនាយចឺម ត្រូវការទើប អ្នកចម្រៀងសាន់ដេរូបនោះរត់ទៅ រកស្រីស្នេហ៍ថ្មីហើយទុកនាងត្រឹម ជាអតីតសង្សារដូចអូនម៉ីម៉ី និងពុធស្រីខួច ដែរ។
ទោះជាយ៉ាងណានៅពេលសាក សួរស្រីយី តាមឆាតជុំវិញអារម្មណ៍ តុកស៊ិកខ្លាំង ក្រោយផ្ដាច់ស្នេហ៍នាយចឺម នេះនាងហ្វា ហ្វា បែជាថាទូរស័ព្ទគ្មានសេវ៉ា មិនអាចឆ្លើយបានទៅវិញ។ យ៉ាងណាតាមព័តមានថាហ្វា ហ្វា ត្រូវបានក្រុមគ្រួសារនិង មិត្តភក្ដិព្យាយាមលួងលោមនាងថាកុំឲ្យគិតខ្លីដោយសារតែស្នេហា អីព្រោះសង្សារចាស់ នាយចឺម ពីមុនក៍ធ្លាប់ពិបាកចិត្តដូចរូបនាងដែរ តែពេលនេះពួកនាងបានសាងជីវិតថ្មី មានគូសង្សារក្រោយសុទ្ធតែជាបុរសល្អៗ។
ចំណងស្នេហាហ្វា ហ្វា និងនាយចឺម ខុសពីអតីតសង្សារនាយចឺម មុនព្រោះឪពុកម្ដាយស្រីយី និងម្ដាយនាយចឺម សុទ្ធតែទទួលស្គាល់ពីរឿងស្នេហារបស់ពួកគេបើទោះជាមិនបានភ្ជាប់ពាក្យឬកំណត់ថ្ងៃចូលរោងការក្ដី។
ប៉ុន្ដែទីបំផុតនាយចឺម បែជាងាកទៅសរសើរសង្សារថ្មីថាជា នារីល្អគ្រប់យ៉ាងហើយនាយថែមទាំងប្រកាស សុំបិទបេះដូងត្រឹមកំពូលស្នេហ៍អូនសុខគីម ទៀតផង។នាយចឺម មិនបានរំលឹកពីគុណសម្បត្តិរបស់នាងហ្វា ហ្វា នោះទេ ប៉ុន្ដែបានបញ្ចេញស្នាដៃថ្មីដែលនាយសម្ដែងMVជាមួយអតីតសង្សារនៅសាន់ដេ ។
តែស្រីយី កាន់តែឈឺចាប់ជាមិនខាននៅពេលដែលឭពាក្យនាយ ចឺម និយាយប្រាប់ទៅសង្សារថ្មីនាងសុខគីម ថាសង្សារនាយ មុនៗចូលមកក្នុងជីវិតនាយសុទ្ធតែ ចង់បានប្រយោជន៍។
បើទោះជានាយចឺម មិននិយាយថាមានអ្នកណាខ្លះក្ដី តែក្នុងនោះក៍មាននាងហ្វា ហ្វា ម្នាក់ដែរតែតារាស៊ិចស៊ីរូបនេះ សុខចិត្តនៅខាំមាត់សង្កត់ចិត្តមិនបានបញ្ចេញកំ ហឹងតបទៅនាយចឺម ដែលកំពុងតែអោប សង្សារទី៤ យ៉ាងមានក្ដីសុខនោះឡើយ៕