តាមប្រភពព័ត៌មាន ច្បាស់ការណ៍ដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ បានអោយ ដឹងថា មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ខេង បានវះ.កា.ត់.ធ្វេ.សប្រហែ.សប.ណ្តាលស្ត្រីម្នាក់ស្លា.ប់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។
មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ខេង នេះ ស្ថិតនៅទល់មុខផ្សារស្នាយពល ក្នុងភូមិស្នាយពល ឃុំរកាស្រុកពារាំង ខេត្តព្រៃវែង ដែលមាន លោកស្រី សាយ សុខខេង ជាប្រធានគ្លីនិកមួយនេះ ។
ស្ត្រីរ.ង.គ្រោះមានឈ្មោះ ឡាំង ស្រីយ៉ាត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិខ្សំខាងជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានស្លា.ប់ដោយ.សារ.វះ.កា.ត់.សម្រាលកូន ។
ជុំវិញព័ត៌មាននេះ CPC NEWS បានទំនាក់ទំនងទៅកាន់គ្រួសារ.នៃស.ព ដោយបុរសបា.ននិយាយថា រឿងនេះបានសម្រប.សម្រួលគ្នា.បញ្ចប់ហើយ ដោយពុំមាន.ព័ត៌មានអ្វីត្រូវផ្តល់.ជូនអ្នកសារព័ត៌មាន.នោះទេ រួចក៏ចុច.បិទទូរស័ព្ទ តែម្ដង ៕