កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ លោក ឌួងឆាយ និងម្តាយបង្កើត របស់ រួមទាំងប្អូនប្រុសម្នាក់ផងដែរ បានចូលមក ដល់ក្នុងផ្ទះអ្នកនាង ដេត ម៉ាលីណា មានសម្រេចដូចបំណង បន្ទាប់ពីបរាជ័យលើកទី១។
តែទោះយ៉ាងណា ការចូលមកនេះ គឺហាក់មិនមែនបំណង មកជួបមុខកូន និងចៅៗ ដោយចិត្តត្រជាក់ ដោយក្តីនឹក រលឹកនោះទេ គឺបានស្រែកឡោឡាផ្អែល ពេញផ្ទះតែម្តង ជាពិសេសម្តាយលោក ឌួង ឆាយ លោកស្រី ខុង លីស៊ីអាណា ពិតជាឆេះ.កំ..ហឹង.ឆេ.វឆាយយ៉ាងខ្លាំងតែម្តង ដោយទាមទារយកទ្រព្យសម្បត្តិមានដូច ស្រា តុ ទៅផ្ទះ ទៅវិញ។
ទាក់ទងម្តាយលោក ឌួង ឆាយ ចូលមកទាមទារ ទ្រព្យសម្បត្តិ និងផ្ទះ យកវិញ និងចោទថា អ្នកនាង ដេត ម៉ាលីណា នាំគ្រួសារទាំងពូជមករស់នៅ មិនចេះខ្មាស អ្នកនាង ដេត ម៉ាលីណា បញ្ជាក់ឲ្យដឹងថា ផ្ទះនេះគឺជាកម្លាំងញើស.ឈា.មរបស់អ្នកនាង និងអតីតស្វាមី ឌួង ឆាយ ប៉ុន្តែ ទទួលស្គាល់ថា ជាដីអតីតម្តាយក្មេកចែកឲ្យកាលពី ១០ ឆ្នាំ មុន តម្លៃជាង ១០ ម៉ឺនដុល្លារ។
ហើយផ្ទះនេះ ក៏ត្រូវបានតុលាការបែងចែកក្នុងលិខិត លែងលះ ប្រគល់ឲ្យអ្នកនាង ដាច់ស្រេចរួចហើយ។ ដេត ម៉ាលីណា ក៏នៅបានបញ្ជាក់ឲ្យដឹង ទៀតថា ផ្ទះនេះរូបនាង មិនចង់បានទេ ប៉ុន្តែ នឹងប្រគល់ឲ្យកូនៗ ទាំងអស់ នៅពេលពួកគេធំ ដឹងក្តីអាយុ ១៨ ឆ្នាំ។ ហើយត្រង់ចំណុចអតីតម្តាយក្មេក ចូលមកអុកឡុកទាមទារ បែបនេះ អ្នកនាង ដេត ម៉ាលីណា ក៏បានសួរបងប្អូនថា តើសមទេ ចែកឲ្យកូនហើយយកវិញ…!?។
ក្រោយរឿងរ៉ាវបានកើតឡើង អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះរៀបរាប់បញ្ជាក់បន្ថែមនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីវេលាម៉ោង៩ និង ១៣ នាទី យប់ថ្ងៃទី១៥ ខែតុលាការ ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖
«ជួបគ្នាម៉ោង9:30យប់នេះក្នុងការឡាយផ្ទាល់ នឹងមេីលវីដេអូសកម្មភាព របស់ឪពុក យាយ និងពូ ដែលតែងតែនិយាយថានឹកកូនៗ ចៅៗនឹងក្មួយណាស់ ប៉ុន្តែទង្វេីរពេលមកជួបបែរជាមកនិយាយតែរឿង ចង់បានស្រា តុ ផ្ទះនឹងទ្រព្យសម្បត្តិក្នុងផ្ទះទៅវិញ នេះឬការស្រឡាញ់និងនឹកកូនៗចៅៗ ឬក៏ស្រឡាញ់ទ្រព្យជាងកូនចៅ?
បងប្អូនពូមីង ជួយមេីលថាពេលក្នុងឡាយរបស់គាត់ និយាយមុនគឺបាន តែការពូកែសំដែងចូលតួកុហកអោយគេថាល្អតែការនិយាយទង្វេីវិញគ្មាននិងសកម្មភាពជាក់ស្ដែងតេីដូចអ្វីគាត់និយាយឬអត់? នាងខ្ញុំសុំទោសទុកជាមុន ចំពោះរឿងក្រុមគ្រួសាររបស់នាងខ្ញុំដែលមានរឿងរ៉ាវមិនចេះចប់ដដែរៗ
ដូចគេនិយាយថាដូចរឿងភាគ ឥណ្ឌាចឹង ហេីយកន្លងមកការផុសឡាយ របស់នាងខ្ញុំបានបញ្ជាក់ថា នឹង បញ្ចប់ការ ឡាយតបតរនៅតាមបណ្ដាញ សង្គមFB ទៀតទោះមានការលាបពណ៌ឬការចោទប្រកាន់លេីរូបនាងខ្ញុំក៏ដោយ គឺខ្ញុំមិនខ្វល់លេីអ្នកដែលជឿការលាបពណ៌លេីរូបនាងខ្ញុំ
នឹងក្រុមគ្រួសារខ្ញុំ ព្រោះខ្ញុំជឿទៅលេីផ្លូវច្បាប់ ប៉ុន្តែពេលនេះខ្ញុំដូចជា អស់ជំនឿទៅលេីផ្លូវច្បាប់ហេីយ ព្រោះក្រុមគ្រួសាររបស់គាត់ ហាក់ដូចជាមិនខ្លាចលេីផ្លូវច្បាប់ទាល់តែសោះ មិនដឹងថាគាត់អាងទឹកលុយ ឬខ្នងអំណាចអ្វីមួយនៅពីក្រោយ នោះទេ ទេីបគាត់ហ៊ានធ្វេីទង្វេីបែបនេះដដែរៗ
ពីព្រោះនាងខ្ញុំបានដាក់ពាក្យបណ្ដឹងរួចហេីយទៅលេីការប្រេីអំពេីហិង្សា និងមានការគំរាមកំហែងលេីរូបនាងខ្ញុំនឹងក្រុមគ្រួសារប៉ុន្តែច្បាប់នៅតែមិនអាចធ្វេីអ្វីបាន ។ តេីច្បាប់ស្រុកខ្មែរអាចជួយរកយុត្តិធម៌សំរាប់នាងខ្ញុំនិងកូនអោយរស់នៅដោយ គ្មានការរង សំ ពាធ និងភាពភ័យខ្លាចដោយមិនមានការដណ្ដេីម យកកូនពីម្ដាយទាំងដែលលែងលះគ្នាហេីយបានដែររឺទេ?
អ្វីដែលខ្ញុំអាចក្រោកឡេីងឈរបានរាល់ថ្ងៃគឺដេីម្បីតែកូន ប៉ុន្តែគាត់មិនខ្លាចច្បាប់នៅតែធ្វេីរឿងដដែរៗទេីបច្បាប់នៅតែមិនអាចធ្វេីអ្វីគាត់បាន ពូមីងបងប្អូនទាំងអស់គ្នាគិតមេីលទៅបេីគាត់ស្រឡាញ់កូន ស្រឡាញ់គ្រួសារដូចដែលគាត់បានឡាយនិយាយមែន តេីសមទេដែលគាត់មកស្រែកឡូរឡា ច្រឡោត ជេរប្រមាថនៅមុខកូនៗ
នឹងចៅៗបែបនេះតេីសមទេ?តេីគួរអោយនាងខ្ញុំធ្វេីដូម្ដេចទៀត ពាក្យបណ្ដឹងក៏ប្ដឹងរួចហេីយ សាលក្រមលែងលះក៏បែងចែករួចហេីយ ឥលូវគាត់បែរជាកំពុងប្ដឹងទាមទារសិទ្ធិចិញ្ចឹមកូនពីនាងខ្ញុំទៀត?
នាងខ្ញុំមានតែលេីកម្រាមដៃដប់ សូមអោយអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងដែលពាក់ពន្ធ័សូមជួយមេីល នឹងរកយុត្តិធម៌ដល់រូបនាងខ្ញុំផង នាងខ្ញុំមិនចង់បានអ្វីក្រៅពីភាពស្ងប់សុខរបស់ក្រុមគ្រួសារនាងខ្ញុំនឹងកូនៗនោះទេ»៕