ដូចដែលប្រិយ មិត្តបានដឹងថា ចំពោះរឿងរ៉ាវ ថ្មីៗនេះ របស់គ្រួសារ លោក ឌួង ឆាយ ដែលបានផ្ទុះរឿង សារជាថ្មី ខណៈលោក និងម្តាយបង្កើត លោកស្រី ខុង លីស៊ីអាណា បានឱកាសចូលទៅ ក្នុងផ្ទះ ដេត ម៉ាលីណា
ដោយក្នុងបំណងប្រាប់ថា ចង់ជួបមុខកូន និងចៅៗ ប៉ុន្តែ បែរជាកើតជារឿងស្ទើរផ្ទុះហិង្សាដាក់គ្នាឡើងកក្រើកពេញក្នុងផ្ទះតែម្តង ដោយសារ តែលោក ឌួង ឆាយ និងម្តាយ សុំទាមទារយកស្រា និងរបស់ទ្រព្យមួយ ចំនួនយកទៅវិញដូចជា តុ ជាដើម ប៉ុន្តែ បានត្រូវអ្នកនាង ដេត ម៉ាលីណា បដិសេធ ឲ្យយក ចេញឡើយ។
ការឈ្លោះប្រកែកឡើងតឹង សរសៃកដាក់គ្នា ឡើងកក្រើកនេះ នៅក្នុងវីដេអូ ក៏អាចត្រូវបានឮសំលេងកូនៗ របស់ពួកគេ យំឡើងទ្រហឹងពេញក្នុង ផ្ទះផងដែរ ខណៈកូនប្រុសច្បងដែលមានជំងឺ ត្រូវបានឃើញដេក នៅលើសាឡុង យ៉ាងស្ងប់ស្ងៀម។
ប៉ុន្តែ អ្វីដែលមិន នឹកស្មានដល់នោះ គឺនៅចំណុចមួយ ខណៈលោកស្រី ខុង លីស៊ីអាណា បានស្រែកឡោឡាកាន់ តែខ្លាំងឡើងៗ ស្រាប់តែកូនប្រុសច្បង ដេត ម៉ាលីណា ដែល កំពុងអង្គុយ ចាប់ទាញ ទូរស័ព្ទ នៅក្បែរ គប់ទៅកាន់យាយ និងឪពុក មួយទំហឹង និងស្រែកខ្លាំងៗថា ឈប់ស្រែកឡោឡាៗ!!។ ហើយភ្លាមៗនោះ ក៏បានឃើញ លោក ឌួង ឆាយ បានដើរមកលួង កូនប្រុស និងឲ្យអ្នកបម្រើនាំចេញទៅ។
តែទោះយ៉ាងណា ជាមួយនិង សកម្មភាពអតីតម្តាយក្មេក និងអតីតស្វាមី ចូលមកអុកឡុក ផ្ទុយពីការសុំមក ជួបមុខកូនៗ ចៅៗ បែបនេះ ក្នុងនោះ អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះសារ សួរទៅកាន់បងប្អូនមហាជន យ៉ាងដូច្នេះថា៖
«មេីលវីដេអូស កម្មភាពរបស់ឪពុក យាយ និងពូ ដែលតែងតែនិយាយថា នឹកកូនៗ ចៅៗ និងក្មួយណាស់ ប៉ុន្តែទង្វេីរពេល មកជួប បែរជាមកនិយាយតែ រឿងចង់ បានស្រា តុ ផ្ទះនិងទ្រព្យសម្បត្តិក្នុង ផ្ទះទៅវិញ នេះឬការស្រឡាញ់និងនឹកកូនៗចៅៗ ឬក៏ស្រឡាញ់ទ្រព្យជាងកូនចៅ?»។
បើតាមអ្នកនាង ដេត ម៉ាលីណា ដែលតែងនិយាយ ដដែលៗថា ការសុំមកជួបមុខកូនៗ ចៅៗ គឺអ្នកនាងមិនហាម ឃាត់ឲ្យជួប ទៅតាមលក្ខខណ្ឌ ច្បាប់លែងលះទេ ប៉ុន្តែ ពេលមកជួបបែរជាមក បង្កហិ.ង្សា គំ.រា.មកំ.ហែង ជាហេតុធ្វើឲ្យនាងមិន ចង់ឲ្យជួបឡើយ ជាក់ស្តែងដូចជាពេលនេះជាដើម។
ហើយជាមួយគ្នានេះ ផងដែរ អ្នកនាង ដេត ម៉ាលីណា ក៏បាននិយាយ ត្រង់ៗថា រឿងរ៉ាវជម្លោះគ្រួសារអ្នក នាង គឺកើតឡើងដដែលៗ និយាយរួម ទៅដូចរឿងភាគឥណ្ឌអុីចឹង ដោយមិនដឹងថាពេលណាទើបចប់ ស្ងប់សុខៗរៀងៗខ្លួននោះទេ៕