ទោះជាសូដា នីតា ព្រមានផងនិយាយពាក្យធ្ងន់ៗ ដាក់ឲ្យសឿ សុធារ៉ា ចត់បាយ រឿងជំពាក់ លុយជិត ៤ម៉ឺនដុល្លារ មិនព្រមសងនោះ យ៉ាងណាក៍ សុធារ៉ា នៅតែមិនក្វល់ក្វាយ យកលុយមកសងដែរ
ហើយនាងថែមទាំងធ្វើឲ្យនីតា ចាត់ទុកថា មុខក្រាស់ទៀតផង ព្រោះតែកាល ពីពេលថ្មីៗនេះសុធារ៉ា សរសេរសំណេរថា”អ្នកដែលបង្កើតហេតុ អ្នកនិងទទួលបានផល ទាំងនោះមកវិញ”។
ចំណែកនៅលើProfile ហ្វេសបុករបស់ សុធារ៉ា មានពាក្យថា”សូមទេវតា បរាមុខពួកអ្នកឲ្យវិនាស លុយគេ ញើសឈា.មគេ អ្នកទួលរែក១០ជាតិ តកូនតចៅទៀតមិនអស់ផង”។សូដា នីតា វាចារយ៉ាងខ្លីចំពោះសុធារ៉ា ពេលនាងឃើញ សំណេរទាំងនោះដោយថា”មុខក្រាស់ណាស់ ហ៊ានផុស ចឹងទៀត”។តែសុធារ៉ា មិនតបឡើយ។
គូរបញ្ជាក់ថាសូដា នីតា ធ្លាប់ចេញសារអះអាងថា នាងបានឲ្យលុយទៅ សឿ សុធារ៉ា ខ្ចីចំនួនជិត ៤ម៉ឺនដុល្លារព្រោះតែនាងតេមកអង្វរពេក ដោយសារជំពាក់តុងទីនគេ ប៉ុន្ដែពេលដែលបានលុយនោះហើយនាងតេទៅភរិយាលោកមីដាដា រូបនេះនាងមិនព្រមលើកឡើយ។
តែមានពេលខ្លះនាងបែជាតបថា នាងកើតរោគចិត្ត មានប័ណ្ណពីពេទ្យបញ្ជាក់ ទៀតផង ហើយនាងពិបាកចិត្តចង់ស.ម្លា.ប់ខ្លួន ហេតុនេះហើយសូមនីតា បំភ្លេចលុយទាំងនោះទៅនាងគ្មានលទ្ធភាពសងនោះទេ។
ក្រោយឃើញសារបស់សុធារ៉ា បែបនេះនីតា ផ្ដាំទៅប្រពន្ធលោកមីដាដា ថាបើនាងចង់ស.ម្លា.ប់ខ្លួន(ព្រោះបំណុល)នាងនឹងចូលបុណ្យចំនួន ១០០០ដុល្លារថែម ហើយបើនាងឆ្កួ.តមែនហ៊ានដើរស្រា.តម្ដងនាងនឹងលុបបំណុលជិត ៤ម៉ឺនដុល្លារនោះចោលទាំងអស់។
ប៉ុន្ដែសុធារ៉ា នៅតែមិនព្រម រកដំណោះស្រាយទើបសូដា នីតា ព្រ.មា.នថាអាចនឹងមានដីការ.កោះហៅ.ដល់កន្លែងថតតែម្ដង។
ថ្វីត្បិតតែសូដា នីតា ព្រ.មានសឿ សុធារ៉ា ចំៗថានឹងអាចប្ដឹង នាងឡើងតុលាការក្ដី តែរហូតមកដល់ពេលនេះ តារាកូន ២នៅតែមិនចូលខ្លួនមកដោះស្រាយ រឿងលុយដែលជំពាក់សូដា នីតា នោះដដែលហើយតាមព័តមានថានាងកំពុងថតរឿងភាគបុរាណមួយឲ្យហង្សមាស។
អ្វីដែលចម្លែកទោះជាពេលនេះសឿ សុធារ៉ា បានរងភាពអាម៉ាស ពីការបកអា.ក្រាតរបស់សូដា នីតា យ៉ាងណាក៍ពេលនេះស្វាមីរបស់នាង លោកសាពួន មីដាដា នៅតែមិនទាន់ចេញ មុខការពារកិត្តយសប្រពន្ធឬ រកលុយសងសូដា នីតា ជំនួសភរិយា របស់លោកឡើយ៕