លោក ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ដែលគេស្គាល់ថាជាអ្នក ជំនួញនិងគ្រូជោគជ័យ មួយរូប ដែលថ្មីៗនេះបាន តាំងខ្លួនជាមេធាវី ត្រូវបាននគរបាល.ព្រ.ហ្មទ.ណ្ឌក.ម្រិតស្រាលនៃស្នងការ.នគរបាល រាជធានីភ្នំពេញឃា.ត់ខ្លួន និងបញ្ជូន.មកតុលាការហើយ នៅវេលាម៉ោង.១០និង១០ព្រឹក ថ្ងៃទី៤ ខែធ្នូនេះ ។
ការបញ្ជួនខ្លួនលោក ប៊ុន ផាក មកតុលាការនៅព្រឹកថ្ងៃទី ៤ ធ្នូ នេះ គឺដើម្បីបញ្ជូនអោយ.តំណាងអយ្យការធ្វើការសាក.សួរតាមនីតិវិធី ហើយចំពោះការចេញ.ដីកាបញ្ជូនអោយ.ស៊ើបសួរ ឬចោទប្រកាន់នោះ ក្រុមអ្នក.សារព័ត៌មាន កំពុងរង.ចាំព្រោងព្រាតក្រៅរបងតុលាការ ដើម្បីទទួលការផ្តល់.ដំណឹងពីលោក ប្លង់ សុផល ព្រះរាជ.អាជ្ញារង និងជាអ្នកនាំ.ពាក្យអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ដែលជាអ្នកជំនួញ បានតាំងខ្លួនជា.មេធាវី នៅចំពោះមុខសមត្ថកិច្ច នៅក្នុងរឿងរ៉ាវទំនាក់ទំនង.សេ្នហាជាមួយ នារីរូបស្រស់.មួយរូប ជាអ្នករកស៊ីអនឡាញ ដែលកំពុង.ទទួលការចាប់.អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេង.បណ្តាញសង្គម ដោយសារតែអតីតគូស្នេហ៍.របស់ស្រីស្រស់ម្ចាស់ហាង.សម្លៀកបំពាក់ល្បីឈ្មោះ.រូបនេះ បានចោទប្រកាន់ លោក ប៊ុន ផាក ជាជនទី៣ បំបែ.កបំបា.ក់ស្នេហា.របស់ខ្លួន ។
សូមបញ្ជាក់ថា អង្គភាព បានទទួលពាក្យបណ្តឹងមួយ.ចោទលើ លោក ប៊ុន ផាក ដោយដើមបណ្ដឹងមានឈ្មោះថា ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។
យោងតាមពាក្យបណ្តឹង ដើមបណ្ដឹងមានឈ្មោះថា ជា ចាន់តុលា បានដាក់ជូន លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្មវត្ថុ: សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
បានធ្វើសកម្មភាពតាំងខ្លួនជាមេធាវីរារាំង និងញុះ.ញង់ឱ្យឈ្មោះ ស៊ាន ធារី និងបុគ្គលិក.របស់ហាងឈ្មោះ V SHOP CAMBODIA យក.សំលៀកបំពាក់.ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះ.របស់ខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅ.រាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូនលោក មេត្តាជ្រាបថា កាលពី.អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនង.ជាមួយឈ្មោះ ស៊ាន ធារី ដែលត្រូវជា.ប្រពន្ធរបស់ខ្ញុំបាទ (អនីតិសង្វាស)
ដោយបង្គា.ប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែកចេញពីផ្ទះរបស់ខ្ញុំបាទ ផ្ទេរប្រាក់.ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះ គឺជាប្រាក់ដែលបានមកពីការ.រកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធារីផ្ទេរកម្មសិទ្ធិផ្ទះ.ដែលខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី បានទិញរួមគ្នា
និងបានផ្ញើរសារប.ង្គាប់ឲ្យឈ្មោះ ស៊ាន ធារី ដកឈ្មោះខ្ញុំបាទចេញពីគ្រុបការងារ និងបណ្ដេញខ្ញុំបាទចេញលែង.ឲ្យធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារ.ផ្ទះលែ្វង មិនឲ្យខ្ញុំបាទចូលស្នាក់.នៅបានដោយ ពុំបានផ្ដល់.ដំណឹងឲ្យខ្ញុំបាទបាន.ដឹងឡើយ ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលខ្ញុំបាទទៅ.ហាងលក់សំលៀកបំពាក់.ឈ្មោះ V SHOP CAMBODIA ដែលមាន ទីតាំងស្ថិត.នៅផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាង.កុំឱ្យយកសំលៀកបំពាក់.ទាំងអស់នោះចេញពីហាង
ដោយមានសមត្ថកិច្ចជួយសម្របសម្រួល និងណែនាំ.ដល់បុគ្គលិកទាំងអស់នោះ ស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជាបុគ្គលិកហាងបានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ដើម្បីបញ្ជាក់ និងទាមទារយក.អីវ៉ាន់ចេញ ពេលដែលកំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមកនិយាយសាកសួរទៅសមត្ថកិច្ចដែលកំពុងណែនាំ និងបង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច
ពេលនោះផងដែរសមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក(Bun Park) ថា មានតួនាទីជាអ្វីនៅក្នុងរឿងនេះបានជាអ្នកហ៊ានអះអាង និងសួរនាំស.មត្ថកិច្ចដូច្នេះ ពេលនោះ ដោយមានការបញ្ជាក់ជាច្រើនដងពី.សមត្ថកិច្ចឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក (Bun Park) បានឆ្លើយអះអាងថា ខ្លួន
គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មក.សមត្ថកិច្ចក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការ.សម្របសូម្រួលតែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក (Bun Park) មិនមកជួបដោះស្រាយជាមួយខ្ញុំបាទឡើយ ។
ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅ.លើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូច.ខាត ដែលនាំឲ្យប៉ះ.ពា.ល់ដល់ផលប្រយោជន៍ និងកិត្តិ.យសរបស់ខ្ញុំបាទបន្តទៅទៀត ។ អាស្រ័យដូចបានគោរព.ជម្រាបជូនខាងលើនេះសូម លោកមេត្តាទទួលយក.ពាក្យបណ្តឹងរបស់ ខ្ញុំបាទដោយក្តីអនុគ្រោះ ៕