រឿងរ៉ាវទៅមាន ជនទី៣ ដ៏ផ្ទុះកក្រើក របស់នារីអ្នកលក់ខោអាវ តាមអនឡាញដ៏ល្បីឈ្មោះម្នាក់ និងអតីត មិត្តប្រុស បានឈានដល់ទីបញ្ចប់ហើយ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្រោមការសម្រប
សម្រួលដោះស្រាយ យល់ព្រមចែកផ្លូវគ្នាដើររៀងៗខ្លួន និងក៏ដូចបែង ចែកទ្រព្យសម្បត្តិសន្សំរួមគ្នាដោយ សន្តិវិធី ពីសំណាក់ ឯកឧត្តម គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន។
តែបើទោះជារឿងនេះបានបញ្ចប់ទៅ ហើយយ៉ាងណា ក៏នារីរូបស្រស់រូបនេះ ហាក់មិនធ្វើឲ្យមហាជន ស្ងប់មតិរិះគន់ នោះឡើយ។ ជាក់ស្តែង ក្រោយបញ្ចប់រឿងបាន ១ថ្ងៃ ស្រាប់តែនាង ធារី បាន បង្ហោះសារថា រឿងហេតុនាំឲ្យរូបនាង ដាច់ចិត្តសុំ អតីតមិត្តប្រុសបែក ទៅមានជនទី៣
គឺកើតចេញពីកំ.ហឹង សងសឹក ប្រ.ចណ្ឌ ចង់.ឈ្នះចាញ់ តែមិនអាច.ហាស្តីបាន និងថា រឿងនេះកើត.ឡើង (ទៅយកគ្រូជោគជ័យ) គឺដោយសារតែ អតីតជាអ្នកធ្វើឲ្យនាងឈឺចាប់ បំផុត និងក៏បន្ថែមសារឌឺដង ដាក់ជាពិសេស ទៅកាន់អ្នកទើសថា រឿងភាគ ចប់ហើយ ចុងក្រោយ តួឯកស្រី និងតួឯកប្រុស អត់ជួបគ្នាទេ សុំជួបគ្នា ជាតិក្រោយ តើអ្នកទស្សនា ខូចចិត្តប៉ុន្មានអ្នកដែរ?។
ពិតណាស់ ក្រោយសួរឌឺដង បែបនេះ មហាជនជា ពិសេសស្រីៗ បានឆ្លើយតបសក ឲ្យកប់ៗថា៖ «រឿងឈឺចាប់ អត់មានទេ មានតែសប្បាយចិត្តជំនួសតួប្រុស ហើយបើរឿង ជាតិក្រោយ ចាំធ្វើបុណ្យជួយខាងប្រុស កុំអោយមាន កម្មពៀរជួបនាង ឯងទៀត,…។
ដោយឡែក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នាង ធារី ក៏បានធ្វើឲ្យមហាជនហួសចិត្ត យ៉ាងខ្លាំងតែម្តង បន្ទាប់ពីបា នឃើញផុសរូបប្តូរលេខកុងធនាគារ ចាស់ ផ្លាស់ ដាក់កុង (គណនី) ថ្មី ឈ្មោះថា Bun Sotheary ដើម្បីជៀសវាងមាន ជនខិលខូចក្លែងបន្លំ ធ្វើឲ្យអតិថិជនខាតបង់។
ដូចការគិតមែន ក្រោយឃើញប្តូរ បែបនេះ អស់សំណើចខ្លាំងពេក មហាជនបាន ចំអកឲ្យកប់ៗថា៖ ចង់ដូរអីដូរ ទៅ សំខាន់ ឈប់ ទិញហើយ, ជាតិនេះឈប់ទិញហើយឈប់ទិញ1ជាតិ ចាំជាតិក្រោយ ចាំទិញទៀត, ឈប់លក់ Online ប្តូរឈ្មោះ ហាងដែរទៅ កុំអោយគេស្គាល់ ដាក់
” Bun Phark Salon’s” វិញពិរោះជាង ព្រោះប្រូស៊ីម២ហ្នឹងគាត់ចេះ Salon’s’ ស្រាប់, ងាប់ហើយភ្លេចមើលឈ្មោះថ្មី សូម្បីតែត្រកូលក៏ដូរដែរ ចាំបាច់អីឌឺអ្នកចាស់ធ្វើអី ខ្លាចគេមិនដឹងមែន នេះចំជាស្រលាញ់គេងាប់ចោលមែន,…៕