យោងតាមគណនីហ្វេសប៊ុក មេទ័ព លីពូ បានលើកឡើងទទាំងស្រុងថា៖ ខ្ញុំនៅចាំបានថា កាលប្រហែលជាឆ្នាំ ២០១៣-១៤ កាលនោះ គាត់តែងតែ សរសេរអត្ថបទ រិះគន់រដ្ឋាភិបាលជា ប្រចាំហើយទទួលបានការគាំទ្រ ជាខ្លាំង ក្នុងបណ្តាញសង្គម ។ អូ
ហើយមានពេលមួយគាត់បាន សរសេររិះគន់លើរូបថតមួយសន្លឹករបស់ បងប្រុស ២នាក់ដែលជាកង រាជអា.វុ.ធ.ហត្ថ ដែលមានអាយុប្រហែល ៤០ជាង ហើយមានកំពស់ ទាប ដោយគាត់និយាយរបៀបឌឺដងថា « ជាពួកទិញឈ្មោះ ឬ មេប្រយោគ រើសមន្ត្រីពេលយប់ ជាដើម … » ។
ដោយកាលនោះខ្ញុំក៏ជា អ្នកកំពូលទើស ក្នុងហ្វេសបុកមួយ រូបដែរ ខ្ញុំក៏បាន Share post របស់គាត់យក មកសរសេរបកស្រាយ ពន្យល់ពីឆ្នាំណាគេបង្កើត ខភម អហ សមាហរន្តកម្មកង ទ័ពនានា ចឹងទៅ … ហើយពេលនោះ ក៏មានបង ភារ៉ា គាត់ទៅ Mention ល្បង វីល្លាម ចូលមក បើមានអ្នកនៅចាំព្រឹត្តិការណ៏នោះពិតជា កក្រើកដូច Liveshow debate ចឹង
ព្រោះនេះជាឱកាសដែល មេទ័ព លីពូ បានសាកវិជ្ជាគុណជាមួយអ្នកខ្លាំងសម័យនោះ វាពិត ជារឿងដែលគួរចងចាំ ព្រោះពេលពួកយើង តប ខំមិនគ្នា គឺមានហ្វេនគាំទ្រ ចុចបេះដូងផង Like ផង លក្ខណគេអង្គុយមើលរឿងភាគចឹង ។ ពួកយើងបាន តស៊ូមតិអស់ជាច្រើនខំមិន ដោយគាត់ជាខាងប្រឆាំង ហើយខ្ញុំមតិគាំទ្រ តែបើតាមប្រធានបទនោះ
ខ្ញុំហាក់មានប្រៀបជាង ដោយសារ ការគាំទ្រដោយផ្អែកលើ ឯកសារច្បាប់ អង្គហេតុ កាលបរិច្ឆេត នឹងសកម្មភាពជាក់ស្តែង គឺខ្ញុំនិយាយទៅមានហេតុផលជាង ។ ដោយសារគាត់ លើកយករូបភាពដែលមើលឃើញ នឹងភ្នែកហើយនិយាយតាមអារម្មណ៍ចឹង នៅពេលដែលយើងរកឃើញ កន្លែងដែលគ្របសង្កត់គូរប្រគួតបាន ខ្ញុំក៍បានចាក់ ១លំពែង ហើយ១លំពែងទៀត ដោយយើងសួរគ្នាទៅមកៗ ប្រហែល ៣០ខំមិន ហើយចុងក្រោយគឺគាត់និយាយសូម
« កុំយកគាត់ទៅលាបពណ៍ » ហើយខ្ញុំគិតថាពេលនោះគាត់ប្រហែលជា ក្រហមមុខហើយ ព្រោះខំមិនចេញមកគឺច្រឡោត ហើយបង្កប្រហោ.ងអោយគេចាក់ចូល តែយើងក៏បានបញ្ចប់ ការតស៊ូនោះទៅ ។ មានតែអ្នកដែលបានអាននៅពេលនោះបានដឹងថា វារំភើប ប៉ុនណា សំរាប់ខ្ញុំគឺវានៅដកជាប់ខួរក្បាលនៅឡើយ
ព្រោះទំលាប់ខ្ញុំបើមិនច្បាស់គឺមិននិយាយ បើនិយាយគឺមាន Reference បើចាញ់គឺមិនច្បាំង បើចេញច្បាំង គឺធានាថា មិនចាញ់ ព្រោះខ្ញុំបានត្រៀមខ្លួនមុ នរួចហើយមុន Share his posts ថានឹងមានការតស៊ូមតិកើតឡើង ឬមានអ្នកមកអោយ បកស្រាយ តែចៃដន្យ ម្ចាស់ផ្ទះបើកទ្វារក្រុងចេញមកទទួលហើយ ងាយឯណា បានច្បាំងជាមួយអ្នកល្បីសម័យនោះ គាត់មួយផុស បានរាប់ពាន់ Likes ខ្ញុំវិញរកតែ ១០០ ចង់យ៉ាប់ …
ជាចុងក្រោយ គាត់ក៏បានឆាតមក ហើយយើងក៏បាននិយាយគ្នាធម្មតា ក្នុងនាមជាខ្មែរ ហើយគាត់ហៅខ្ញុំថាលោកប្អូន ? ដែលស្តាប់ទៅវាទើសត្រចៀកដែរ …
ប៉ុន្មានម៉ោងក្រោយមក រូបថតមួយនោះក៏ត្រូវបាន លុបចោល ហើយព្រឹតិ្តការណ៏មួយនោះក៏បានរលុបបាត់ ពីប្រវត្តិសាស្ត្រ ស្តាយណាស់បើសិនពេលនោះបាន screenshot ទុកល្អបាត់ ព្រោះវាសនាមនុស្សមើលមិនឃើញទេ ថ្ងៃមុនគាត់ហៅខ្ញុំលោក ប្អូន ប៉ុន្មានឆ្នាំក្រោយគាត់ឡើងឯកឧត្តម បាត់មុខមួយរយៈ ក៏ចេញពាក់ព័ន្ធរឿងចោរប្លន់ គិតទៅអ្វីៗមើលមិនឃើញមែន ។
ហើយកាលពីមុនគាត់ប្រ.មាធ អហ ពេលនេះ អហ វៃខ្នោះគាត់ដល់ផ្ទះ … ព្រហ្មលិខិត ពិតជាព្រហ្មលិខិត !!!ស្តាយសមត្ថភាព និងចំណេះដឹង គាត់សមជាអ្នកដឹកនាំបន្តវេន ដោយសារភាពប៉ិនប្រសព្វក្នុងការនិយាយ នៅតែស្តាយ ។បងប្អូនណាចាំថ្ងៃនោះខ្លះចេញមុខមក …ជូនពរលោកបង សំណាងល្អក្នុងជីវិត …ពីលោកប្អូន លីពូ …