កាលពីកន្លងទៅ ថ្មីៗនេះ ករណីប្លន់ទ្រព្យសម្បត្តិ ដ៏កក្រើកមួយ បានកើតឡើងធ្វើឱ្យភ្ញាក់ផ្អើល ដល់មហាជនទូទាំងប្រទេស ដោយជ.ន.រ.ង.គ្រោះជា ជំទាវ.ឧកញ៉ា អ៊ាន សៀវម៉ី ខណៈជន.ប.ង្កដែលត្រូវបាន.គេរកឃើញថាជា.មេក្លោងនៅ.ពីក្រោយករណីប្លន់នេះគឺជា.លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang។
ដោយការធ្វើការយ៉ាងយកចិត្តទុកដាក់ពីក្រុមសមត្ថកិច្ច និង មន្ត្រីជំនាញ ដែលដឹកនាំលោក.ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនកងរា.ជ.អា.វុ.ធ.ហត្ថលើផ្ទៃប្រទេស ក៏ចុះចាប់.បានជ.ន.ប.ង្កនៅនឹងទីក.ន្លែង ហើយបានសារភាពថា.ខ្លួនពិតជាបានធ្វើពិត.មែន ដោយជាអ្នកដឹកនាំ.ដោយផ្ទាល់។
យ៉ាងណាមិញ ក្រោយរឿងរ៉ាវមួយនេះ.ផ្ទុះពេញប.ណ្តាញ.សង្គម.អនឡាញ ក៏មានក្រុមអ្នកសារព័ត៌មាន និង មហាជន.ជាច្រើនបានចែករំលែក និង លើកយកមកវិភាគ ដោយវាជាប្រធាន.បទក្តៅគគុក រហូតដល់.មានក្រុមសារព័ត៌មាន.មួយចំនួនតូច បាន.ទម្លាយព័ត៌មានចោទប្រកាន់ថា
ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ជាស្រីកំណាន់គ្មានទី.បញ្ចប់.របស់ វីល្លាម ដែលជារឿយៗ ពួកគេតែងណាត់.ជួបគ្នាដើម្បី.ធ្វើដំណើរទេសចរណ៍ទៅ.ឋានសួគ៌លោកីយ ហើយមានបុរសម្នាក់.ឈ្មោះ ប៊ូ ចាន់នី រហស្សនាម ស្អែក.ស្លា.ប់ បានផ្តល់.បទសម្ភាសក្នុងការផ្សាយផ្ទាល់ ជាមួយអង្គភាពព័ត៌មានមួយ ដោយនិយាយថា ៖ «ចោរប្ល.ន់គ្នាវា សៀវម៉ី ជាស្រីកំណាន់ចិត្តរបស់ វីល្លាម មិនដឹងជាយ៉ាងមិច.យ៉ាងម៉ា វាប្ល.ន់គ្នាវា ក្បត់.ជាតិគ្នាវា»។
ក្រោយបែក.ចេញដំណឹងនេះ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចាត់មេធាវីឱ្យរៀបចំ.ឯកសារផ្លូវច្បាប់ ដើម្បីដាក់.ពាក្យបណ្តឹងទៅកាន់ក្រុមអ្នកសារព័ត៌មាន.ទាំងនោះ និង ជនខាងលើ ដែលធ្វើឱ្យប៉ះពាល់.កេរ្តិ៍ឈ្មោះ ចុះផ្សាយព័ត៌មាន.គ្មានប្រភព.ច្បាស់លាស់ គ្មាន.វិជ្ជាជីវៈ និង ក្រមសីលធម៌។
មេធាវីតំណាង.ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានបកស្រាយថា កូនក្តីរបស់ខ្លួនគឺ.មានស្វាមី និង កូនចំនួន ៣ នាក់រួច.ហើយ ហើយមិនមាន.ទំនាក់ទំនងដូច.ការលើកឡើងនោះឡើយ សូមបងប្អូន.កុំយល់ច្រឡំ និង សូមបញ្ឈប់ការចែករំលែកបន្តទៀត។
ក្នុងករណីមានការលើក.ឡើងនូវព័ត៌មានផ្ទុយ.ពីការពិត ចោទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានភស្តុតាង.ច្បាស់លាស់.ទៀតនោះ នឹងត្រូវចាត់វិធាន.ការដាក់ពាក្យប្តឹង.តាមផ្លូវច្បាប់ជាធរមាន៕