ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញ សេចក្ដីបំភ្លឺ និងការឆ្លើយតប ទាក់ទងទៅនឹង ការផុស របស់គណនីហ្វេបុក មួយឈ្មោះ ថា Ma Chanpanha ( ម៉ា ចន្ទបញ្ញា ) ដែលគេដឹងថា ជាតារា ចម្រៀងមួយរូបផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានប្រសាសន៍ ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១នេះថា ក្រុមការងារសូមឆ្លើយតប ចំពោះសំណួរ ដូចខាងក្រោម៖
១- តើច្បាប់ស្រុកយើង គេអនុញ្ញាតអោយប៉ូលីស ចរាចរណ៍ និងឈុតខ្មៅ ចុះត្រួតពិនិត្យតាម ផ្លូវលំដែរមែនទេ?ឆ្លើយតប: យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក អ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ទាំងអ្នកបញ្ជាយានយន្ត និងអ្នកថ្មើរជើង ដោយពុំបានកំណត់ថា ជាផ្លូវប្រភេទណាទេ ហើយក.ម្លាំងមូលដ្ឋាន ជាអ្នកកំណត់ភូមិសាស្រ្តត្រូវអនុវត្ត ដោយបានសិក្សាយ៉ាងច្បាស់ពីទីតាំងដែលត្រូវអនុវត្ត ដោយពិនិត្យឃើញថា
មានអ្នកប្រើប្រាស់ផ្លូវមិនទាន់គោរពច្បាប់ចរាចរណ៌ផ្លូវគោក ម្យ៉ាងពេលអនុវត្តកម្លាំងនគរបាលចរាចរណ៍ ជាអ្នកបញ្ជាយានយន្តអោយឈប់ ដើម្បីផាក.ពិ.ន័យតាមផ្លូវច្បាប់ ក្នុងករណីអ្នកបញ្ជាយាន យន្តមិនព្រមសហការ នគរបាលអន្តរាគមន៍មានសិទ្ធិអន្តរាគមន៍ ឃាត់យានយន្តនោះតាម មធ្យោបាយសមស្រប។
២- តើគ្រាន់តែលើកទូរស័ព្ទប្តូរទីតាំង ក៏គេហៅថាលើកទូរស័ព្ទនិយាយខុសច្បាប់ចរាចរណ៍ដែរមែនឬទេ?ឆ្លើយតប : យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងពេលបញ្ជាយានយន្តលើដងផ្លូវ ហើយប្រើប្រាស់ទូរស័ព្ទ តម្រូវឲ្យមានឧបករណ៌ភ្ជាប់ដោយប្រើប្រាស់កាស។ ការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបញ្ជាយាន្តយន្ត មិនមែនសំដៅលើការប្រើប្រាស់ដោយការសន្ទនាទេ ព្រោះប្រព័ន្ទបច្ចេកវិទ្យាបច្ចុប្បន្នមានភាពទំនើបកម្ម ដែលមានកម្មវិធីជាច្រើនApp សំរាប់ប្រើប្រាស់លើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន ដូចជា Telegram.What app.Massager។ ល ។
៣-ចុះពលរដ្ឋថតមន្រ្តីសមត្ថកិច្ច សម្រាប់ទុកជាចម្ងល់ ខុសរហូត ដល់អោយសមត្ថកិច្ចគ.ម្រាម លុបចោល និងចង់យកទូរស័ព្ទទៅឆែកមែនដែរឬទេ?
ឆ្លើយយតប: សមត្ថកិច្ចពុំបានបំ.ពានទៅលើសិទ្ធិឯកជនទេ កិច្ចប្រតិបត្តិការធ្វើឡើងដោយរូបភាព.ចំហរ គ្រប់អ្នកល្មើ.សច្បាប់ចរាចរណ៍ ត្រូវបានឃា.ត់យានយន្តឈប់ និងប្រាប់អ្នកបញ្ជាយានយន្តឲ្យដឹង.ពីកំ.ហុសជាក់ស្តែង មុននឹងផាកពិន័យអន្តរកាល។ ចំពោះការយកទូរស័ព្ទមកថតកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ក៏ត្រូវស្នើសុំជាមុន.ដើម្បីសហការ និងគួរតែប្រាប់.ពីមូលហេតុដែលចង់ថត ចំពោះចម្ងល់នៃកំហុស សមត្ថកិច្ចបានប្រាប់តាំងពី.ឃាត់យានឲ្យឈប់។
ពាក់ព័ន្ធនឹងការបង្ហោះរូបភាព និងជាមួយការសួរខាងលើ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ និងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ នៅចំណុចផ្លូវលេខ ៦១៤ កែងផ្លូវលេខ ២៩១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕