បើតាមការបញ្ជាក់របស់អ្នកជំនាញ ពីវិទ្យាស្ថានស្រាវជ្រាវឱសថរបស់ក្រសួងសុខាភិបាល នៃប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា អាការរបស់វីរុស បំប្លែងខ្លួនថ្មី អូមីក្រុង គឺមានលក្ខណៈ ខុសគ្នាពីអាការនៃ វីរុសបំប្លែងខ្លួន ដែលតា។
ដូចដែលបាន ដឹងមកហើយថា វីរុសបំប្លែងខ្លួន ដែលតា អាការចម្បង គឺប.ង្កឱ្យមានការបា.ត់.ប.ង់.ក្លិន ប៉ុន្តែអូមីក្រុងគឺគ្មាននោះឡើយ។ វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង គឺមិនប.ង្កជាការលែង.ដឹងក្លិន និង មិនមានអាការ.ក្ដៅខ្លួនខ្លាំងដូចវីរុសបំ.ប្លែងខ្លួន ដែលតា នោះដែរ។
អាការចម្បងនៃអូមីក្រុង គឺឈឺ-ក ឈឺក្បាល និង ឈឺខ្លួន។ ដោយឡែក ចំពោះរោគសញ្ញាដទៃ.ផ្សេងទៀតមានដូចជា ហៀរសំបោរ កណ្ដាស់ អស់កម្លាំង.ល្ហិតល្ហៃ រាគរូស ចុកពោះ និង មិនចង់ញ៉ាំអាហារ។
អ្នកជំនាញបានឱ្យដឹងទៀតថា ពេលវេលានៃការចេញរោគ.សញ្ញារបស់វីរុសអូមីក្រុង គឺប្រមាណជា ៥ ថ្ងៃ បើធៀប.នឹងវីរុស ដែលតា គឺខ្លីជាង។ គួរបញ្ជាក់ផង.ដែរថា ប្រសិនបើប្រិយមិត្ត មានអារម្មណ៍.មិនស្រួលខ្លួន ឬ ចេញរោគ.សញ្ញាដូច.ដែលបានរៀបរាប់ សូមធ្វើការ.តេស្ត និង ទទួលការព្យាបាល.ភ្លាមៗឱ្យទាន់.ពេលវេលា៕