លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ាកាល ពីពេលថ្មីៗនេះធ្វើឲ្យមិត្តភក្ដិរួមអាជីព និងបុគ្គលិកនៅហង្សមាសមួយចំនួនពេលបានជួប តារាចម្រៀងរូបនេះហៅថា”លោកឧកញ៉ាខែម ប៊ុនថៃ “។
ការក្លាយទៅជាឧកញ៉ារបស់ ខេមរៈ សិរីមន្ដ នៅពេលនេះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងនិងក្រៅសិល្បៈ ខណៈដែលលោកឧកញ៉ាប៊ុនថៃ ទៅណាមកណាមានកងអង្គរក្សតាមការពារឆ្វេងស្ដាំហើយ ជាធម្មតាអតីតតារាU2 និងសាន់ដេរូប នេះជិះរថយន្ដម៉ាកRolls Royce និងអបដោយរថយន្ដ២គ្រឿងផ្សេងទៀតគឺRange Rover Defender និងVolkswagen ។
អ្នកខ្លះថាលោកសិរីមន្ដ កាន់តែឡូយទៅៗហើយក្រោយក្លាយទៅជាលោកឧកញ៉ានេះ ខណៈដែលទស្សនិកជនរងចាំមើលថាតារានាពេលបន្ទាប់ដែលឡើងជាឧកញ៉ាដែរតើជាអ្នកណាទៅ?
តាមព័តមានថាអ្នកដែលជាមុខសញ្ញានៃការឡើងធ្វើឧកញ៉ានា ពេលបន្ទាប់ក្រោយលោកឧកញ៉ាខែម ប៊ុនថៃ នោះគឺតារាកំប្លែងលោកចែម ចាន់តារា ហៅនាយពែកម៉ី។ ប្រភពបានឲ្យដឹងថានាយពែកម៉ី ពេលនេះមានលុយរាប់សែនដុល្លារ មិនចាញ់ខេមរៈ សិរីមន្ដ នោះទេ បើទោះជានាយគ្មានអង្គរក្សហែហមក្ដី តែលោកតារាបានចេញរកស៊ីអចលនទ្រព្យមុនលោកប៊ុនថៃ ហើយពេលនេះជិះរថយន្ដLexus Lx570 តម្លៃជាង២០ម៉ឺនដុល្លារទៀតផង។
អ្វីដែលគូរឲ្យកត់សម្គាល់នាយពែកម៉ី បានក្លាយទៅជាអ្នកចែកចាយនិងលក់បោះដុំស្រាបៀរ មួយប្រចាំខេត្តស្វាយរៀងដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ហេតុនេះហើយការចំណាយលុយ ៥០ម៉ឺនដុល្លារបង់ចូលរដ្ឋដើម្បីបានងារ ជាឧកញ៉ានោះគេជឿរថាលោកដារ៉ា នឹងងគ្មានការរារែកចិត្តនោះទេ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅនាយពាក់ម៉ី កាលពីរសៀលថ្ងៃទី២២ កុម្ភៈ តែតេចូលនាយមិនលើកឡើយទើបមិនអាចសុំការបញ្ជាក់រឿងនេះបានទេ។ប៉ុន្ដែក្នុងជំនួបផ្ទាល់នៅសណ្ឋាគាសូហ្វីតែលកន្លងមកនាយពាក់ម៉ី ដែលអះអាងថាបានចំណាយលុយជាង១០ម៉ឺនដុល្លារធ្វើជាអ្នកចែកចាយស្រាបៀរ១នៅខេត្តស្វាយរៀងនោះថា នាយថាមិនដែលមានចិត្តចង់ធ្វើជាឧកញ៉ាដូចគេឡើយ។
ចំពោះមូលហេតុការមិនប៉ងធ្វើជាឧកញ៉ាមានគេគោរព និងកងអង្គរក្សតាមការពារគ្រប់ពេលនោះត្រូវបាននាយពែកម៉ី បញ្ជាក់ថា”អត់ចង់ធ្វើអ្នកធំ ឧកញ៉ាអីទេ ព្រោះធ្វើអ្នកតូចតាចស្រួលដើរហើ ស្រួលផឹ.ក.ស៊ីជាង…”។នេះជាការបញ្ជាក់របស់នាយពែកម៉ី ចំពោះអ្នកសារព័តមាននៅពេលអ្នកកាសែតចោទសួររឿងនេះ។តែគេជឿរថាជំហរបស់នាយពែកម៉ី អាចនឹងមានការប្រែប្រួលក៍ថាបានបន្ទាប់ពីលោកខែម ប៊ុនថៃ ឡើងឧកញ៉ាកាន់តែល្បីរន្ទឺថែមទៀតនោះ។
សូមបញ្ជាក់ថាគិតមកត្រឹមឆ្នាំ២០២២ នេះតារាដែលធ្វើជាឧកញ៉ាមាន ៣ដួងមកហើយក្នុងនោះគឺមានលោកទុំ សារុត ហៅនាយឃ្លោគ ,លោកលាន អាហ្រ្វីលគីនីន និងលោកខែម ប៊ុនថៃ នេះ។គេជឿរថានៅមានតារាជាច្រើនទៀតនឹងទទួលបានងារនេះជាបន្ដបន្ទាប់ជាមិនខាន ព្រោះថាតារានាពេលបច្ចុប្បន្នមិនពឹងទៅលើប្រាក់ចំណូលពីអាជីពសិល្បៈតែ១ច្រកនោះទេ
ប៉ុន្ដែពួកគេបានបន្ថែមអាជីពថ្មីធ្វើជាអ្នករកស៊ីផ្នែកអចលនទ្រព្យ និងលក់ផលិតផលផ្សេងៗ ហេតុនេះហើយការបានងារឧកញ៉ា នឹងរឹតតែធ្វើឲ្យតារាទាំងនោះមានក្រេឌីតនិងងាយស្រួលក្នុងការធ្វើអាជីវកម្មថែមទៀតជាមិនខាន។ប៉ុន្ដែសំណួររដែលមហាជនចង់ដឹងថាហេតុអីបានជាកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាលោកមានទ្រព្យខ្ទង់៣០លានដុល្លារតាំងពីខែកញ្ញាឆ្នាំ២០២០ នោះពេលនេះម៉េចបានលោកមិនទាន់បានងារឧកញ៉ា ទៅវិញ?