តន់ ច័ន្ទសីម៉ា ដែលចង់ធ្វើឲ្យផ្ទុះ.នៅរដូវចូលឆ្នាំខ្មែរខាងមុខនេះ.តាមរយៈការចេញបទប្រពៃណីហើយ.បានយកសំលៀកបំពាក់ច្នៃជារូបទង់ជាតិ.រួមទាំងអ្នករាំក៍ស្លៀកពាក់ដូចនាងនោះ.មានការិះ.គ.ន់ពេញបណ្ដាញសង្គមដោយអ្នកខ្លះថា
នាងអង្គុយលើទង់ជាតិ ទើបធ្វើឲ្យការថតសម្ដែងMv របស់នាងនៅប្រាសាទព្រះវិហារត្រូវស្ទះមិនអាច.ចេញបទចម្រៀងតាមគម្រោង ខណៈដែលមន្រ្ដីពា.ក់.ព័ន្ធមិន.បានគាំទ្រសកម្មភាពរបស់សីម៉ា ឡើយ។
ឯកឧត្តមឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានមានប្រសាសន៍.កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២២ ថាការយកទង់ជាតិខ្មែរដែល.ជានិម្មិតរូបរបស់កម្ពុជាមកច្នៃជាម៉ូដសំលៀកបំពាក់គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្ដល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀងនិងភ្លេងជាតិ។
ទងជាតិគឺជានិម្មិតរូបជាតិ។ឯកឧត្តមមានប្រសាសន៍បន្ថែមថាទង់ជាតិ ត្រូវបានគោរព.ដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី មាតុភូមិ។ម្យាងទៀតទង់ជាតិត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរៈ.ជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត នៅពេលបានចេញច្បាំង.ការពារជាតិ ទឹកដី ឬទៅបំពេញបេសកម្មមនុស្សធ័មនៅក្រៅ គឺជាតិតែងតែដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្ដែងការគោរពនិងដឹងគុណ។
ដូច្នេះការយករូបទង់ជាតិមកធ្វើជាសម្លៀកបំពាក់មិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃជា.សម្លៀកបំពាក់ អាចជាការប្រមាថ ដូចជានៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាអង្គុយលើទង់ជាតិទាំងមូល ឬក៍នៅពេលដែលសម្លៀកបំពាក់ទាំងនោះប្រឡាក់ អ្នកខ្លះមិនបានយកទៅ.បោសសម្អាតទេ បែជាយកទៅទុកចោលជាដើម។
នេះមិនមែនជាលើកទី១នោះទេ.សម្រាប់តន់ ច័ន្ទសីម៉ា ដែលMVរបស់នាងជួបបញ្ហារចេញមិនរួចតាមផែនការណ៍នោះ.តែពេលនាងថតបទ”Are you Ok?”ក្នុងសម្លៀកបំពាក់សិស្សសាលាកា.ន់.កំា.ភ្លើ.ងក្នុងថ្នាក់នោះក៍មានប្រិតកម្មពី.មហាជនផងដែរ រហូតMVនោះត្រូវបានលុបចោលជាបន្ទាន់ និងថតសារជាថ្មីឡើងវិញទើបទទួលបានការគាំទ្រដែលពេលនេះបទ.នោះមានអ្នកចូលទៅទស្សនាចំនួន.119M Views ហើយ។
ដោយឡែកទាក់ទងការថតបទថ្មីស្លៀករូបទង់ជាតិរបស់.ច័ន្ទសីម៉ា ដែលអាចចេញមិនរួចនេះមិនមែនជា.កំហុសទាំង.ស្រុងរបស់នាងឡើយព្រោះអ្នកចម្រៀង.ធ្វើទៅតាមការដឹកនាំ និងគ្រប់គ្រងរបស់.ផលិតកម្មហេតុនេះហើយគេជឿរថានៅពេលដឹងកំហុសនឹងមានការកែប្រែសារ.ជាថ្មីនោះច្បាស់ជាទស្សនិកជន.នៅតែគាំទ្របន្ដទៀតជាមិនខាន៕