នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក្រសួង.កសិកម្ម រុក្ខាប្រមាញ់និងនេសាទ.បានចេញសេចក្តីប្រកា.សព័ត៌មានស្តីពីប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍.សម្រាប់រាយការណ៍ប.ទ.ល្មើ.ស.ជលផលជាក់ស្តែង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់.របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទ.សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស ប្រចាំឆ្នាំ២០២១
និងទិសដៅអនុវត្តឆ្នាំ២០២២ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុង.ចាត់វិធានការយ៉ាង.ម៉ឹងម៉ាត់ក្នុងការប.ង្ក្រាប.ប..ទ.ល្មើ.ស.ជលផ.លនៅជុំវិញបឹងទន្លេសាបឱ្យមាន ប្រសិទ្ធភាព.ខ្ពស់ ពិសេសបទល្មើសអួនអូសទឹកសាប.ឆក់ត្រជាក់ និងបទល្មើសដទៃទៀតដែលធ្វើឱ្យប៉ះពាល់ធ្ង.ន់ធ្ងរដល់ ធនធានជលផល។
ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើសាធារណជន និងបណ្តាញសារព័ត៌មាន ដែលបានជួប.ប្រទះបទល្មើសជាក់ស្តែង សូមរាយការណ៍បន្ទាន់.តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍(HotLine) លេខ៖ ០១២ ៩៩៥ ៦៦៥/០១៧ ៧៣៥ ១៦៩ / ០១២ ៨៧១ ០៧១។សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាននានាជ្រាប និងសហការតាមការគួរ ៕