នគរបាលស្រុកស្អាង.ឃា.ត់ខ្លួនជ.ន.ស.ង្ស័.យម្នាក់ ករណីហិ.ង្សាដោយ.ចេតនា មានស្ថានទ.ម្ងន់ទោ.ស ដោយភ្លើ.ងប្រ.ច័.ណ្ឌដែលអតីត នាងជាស្រីស្នេហ៍ ឃើញបុរស.ផ្សេងឌុបមូតូទាំង.កណ្តាលអធ្រាត្រ ក៏ទា.យ.ដាវមក.កា.ប់ទៅលើ.បុរសស្នេហ៍ថ្មី របស់អតីត.ស្រីស្នេហ៍.ខ្លួនប.ណ្តាលឲ្យរ.ង.រ.បួ.ស ។
លោកវរសេនីយ៍ទោ លន ចាន់ថា អធិការរងនៃអធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីហិ.ង្សាដោយ.ចេតនា មានស្ថាន.ទ.ម្ងន់ទោសនេះ កើតហេតុនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០និង៥០ នាទីនៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
អធិការរងនៃអធិការនគរបាលស្រុកស្អាង បានបន្តថា ជ.ន.រ.ង.គ្រោះឈ្មោះម៉ៅ ភារ: ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ រីឯ ជ.ន.ស.ង្ស័.យមានគ្នាចំនួន២នាក់ ១. ឈ្មោះវី ម៉េងហ៊ង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ឃា.ត់ខ្លួន)។
២.ឈ្មោះឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ។ចំពោះវត្ថុតាងចា.ប់.យករួមមាន : ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌សគ្មានផ្លាកលេខ។ ដែកពន្លូតចំនួន១ មានប្រវែង៦៥ស.ម ទំហំប៉ុនមេជើង។
លោកអធិការរង បានបញ្ជាក់បន្ថែមថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោង.ខាងលើ ឈ្មោះម៉ៅ ភារៈ បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន មកឌុប.ឈ្មោះវ៉ាន់ស្រីរ័ត្ន ជាអ្នករត់តុ.នៅអាហារដ្ឋានសែនសុខ៩៦៩ ជាស្រីកំណាន់ចិត្តរបស់ខ្លួន ស្ថិតនៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ដើម្បីមកញាំមីឆាពេលញាំមីឆា រួចហើយឈ្មោះម៉ៅភារៈ ក៏បានជិះម៉ូតូបាឌុបឈ្មោះវ៉ាន់ស្រីរត្ន័ មកហាងវិញ
ហើយក៏បានជួបឈ្មោះ វី ម៉េងហ៊ង និងឈ្មោះឆៃ ដែលធ្លាប់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះវ៉ាន់ស្រីរ័ត្នដែរ ពេលនោះឈ្មោះវី ម៉េងហ៊ាង ក៏បាន.ដា.វមកកា.ប់.ទៅលើឈ្មោះម៉ៅ ភារៈ ចំនួនមួយដា.វប.ណ្ដាលឲ្យរបួ.សពេលធ្វើសកម្មរួចហើយ ឈ្មោះឆៃ ជាអ្នកបើកម៉ូតូដឹកឈ្មោះវី ម៉េងហ៊ង គេចខ្លួនបា.ត់តែម្ដង។
ចំណែកឈ្មោះម៉ៅ ភារៈ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាល.រ.បួ.ស នៅឯមន្ទីរពេទ្យក្រុងភ្នំពេញ។ លុះព្រឹកឡើងថ្ងៃទីខែឆ្នាំដដែល វេលាម៉ោង១២និង០០នាទី កម្លាំ.ងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយប្រជាការពារឃុំ បានឃា.ត់.ខ្លួនឈ្មោះ វី ម៉េងហ៊ង នៅចំណុចភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជ.ន.ស.ង្ស័.យ ត្រូវបានឃា.ត់ខ្លួន បញ្ជូនមកអ.ធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕