កាលពីមុនចូលឆ្នាំ ១ ថ្ងៃ វីដេអូ Tiktok ១ ដែលបង្ហោះដោយគណនីឈ្មោះ @piyapin41 ដែលកញ្ញាធ្វើវីដេអូអំពីបុរស ដែលមានឈ្មោះ រិទ្ធ ដោយលើកឡើងថា អ្នកមានឈ្មោះនេះខូច ទាំងអស់ បើមិនខូចរឿង ស្រា រឿង ស្រី ឬរឿង ក៏ដើរលេង។ វីដេអូចាក់ដោតចិត្តនេះ នាំឱ្យអ្នកលេង បណ្ដាញសង្គមធ្វើការចែករំលែកតៗ គ្នាជាច្រើន ជាពិសេសត្រូវបានទៅដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកថែម ទាំងបានយកទៅ ចែកចាយបន្តថែមទៀត។
វីដេអូខ្លីជិត ១ នាទី ដែល ពី យ៉ាពិន ម្ចាស់គណនីបានបង្ហោះ លើកឡើងអំពីបទពិសោធកញ្ញាផ្ទាល់ ជាមួយអ្នក ដែលកញ្ញាស្គាល់ ឈ្មោះ រិទ្ធ បាននាំឱ្យអ្នក ចូលមើល ទាំងអ្នកមានឈ្មោះ រិទ្ធ និងអ្នកធ្លាប់ មានទំនាក់ទំនងជាមួយ ឈ្មោះនេះ ទាំងអស់ ក៏ចូលរួម ខមមិន (comment) ដោយសម្ដែងមតិផ្សេងៗគ្នាភាគច្រើនក៏អស់សំណើច ហើយយល់ស្រប ជាមួយអ្វីដែលកញ្ញាលើកឡើង។
ខ្លឹមសាររបស់ វីដេអូគឺថា៖ «ហេឡូ ក្នុង ១ ជាតិហ្នឹង ខ្ញុំមិនដែលខ្លាចអីដូចខ្លាចមនុស្សប្រុស ឈ្មោះរិទ្ធទេ ខ្ញុំនិយាយតាមត្រង់។ និយាយពីឈ្មោះ រិទ្ធ នេះមួយ បងប្អូនអើយ ១០០ ទាំង ១០០ គឺខូចទាំង ១០០។ បើថាអត់ខូច សឹងតែថាកោរ ១ ចំហៀងទុក ១ ចំហៀង។
បើមិនខូចរឿងផឹក ក៏ខូចរឿងស្រី ខូចរឿងដើរ លេង ឈ្មោះ រិទ្ធ មួយចំណាំពាក្យខ្ញុំត កូនតកូនចៅ អ្នកណាមានកូនចៀសឱ្យផុតពីឈ្មោះ រិទ្ធ។ និយាយមែន ម៉េចអ៊ីចឹង? អ្ហាស? ឈ្មោះហ្នឹងម៉េច អ៊ីចឹង រិទ្ធ? សុខសប្បាយ? អ្នកឈ្មោះរិទ្ធទាំងអស់គ្នាអ្ហា សុខសប្បាយ? កែខ្លួន បានហើយ»។
កញ្ញារូបស្រស់ ពី យ៉ាពិន រូបនេះថា កញ្ញាចូលចិត្តបង្ហោះវីដេអូលេងកម្សាន្ត ហើយមុន ចូលឆ្នាំខ្មែរ ១ ថ្ងៃ ពេលមកពីវត្តវិញ កញ្ញាក៏ធ្វើវីដេអូនេះលេងដូចធម្មតា ដោយបូកជាមួយបទ ពិសោធផ្ទាល់ ហើយពិតជាមិននឹកភ្នកទេថា មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។
កញ្ញាវ័យ ២៨ ឆ្នាំរូបនេះថា៖ «ខ្ញុំបង្កើតវីដេអូហ្នឹងឡើង គឺចេញពីបទពិសោធផ្ទាល់។ ខ្ញុំសង្កេតមើលទៅគឺមែន មនុស្សដែលខ្ញុំធ្លាប់ស្គាល់ឈ្មោះ រិទ្ធ ទាំងអស់គឺសុទ្ធតែខូច សូម្បីតែប៉ា ខ្ញុំក៏ឈ្មោះ រិទ្ធ ហើយម៉ាក់ខ្ញុំក៏ទទួលស្គាល់ថា ប៉ាខ្ញុំខូចមែន។ ខ្ញុំធ្លាប់មានទាំងជាមិត្តភក្តិ សង្សារ បងប្អូន សង្សារពួកម៉ាក និយាយទៅអ្នក ដែលខ្ញុំស្គាល់គឺមិនមានអ្នកត្រឹមត្រូវហ្មង បើមិនខូច.ស្រី ខូចផឹ.ក ឱ្យតែពាក្យថាខូច ខ្ញុំនិយាយមែន មិននិយាយលេងទេ»។
ពេលសួរពីចំណាប់អារម្មណ៍ ដែលវីដេអូកញ្ញាត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅចែកចាយបន្តកញ្ញាឱ្យដឹងថា កញ្ញារំភើបចិត្តឥតឧបមា ពេលឃើញរូបភាពអេក្រង់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កញ្ញាថា គ្មានអ្វីសប្បាយចិត្តជាងនេះទេ។
ជាកូនស្រីតែម្នាក់ និងជាកូនពៅក្នុងចំណោមបងប្អូន ៣ នាក់រូបនេះនិយាយទាំងសើចថា៖ «ក្នុងនាមយើងជាប្រជាពលរដ្ឋ ជាកូនជាចៅ ១ រូប ពេលបានឃើញលោកឪពុក សម្ដេចតេជោបានឃើញវីដេអូ យើងមានអារម្មណ៍ថារំភើប ហើយកក់ក្ដៅចិត្តមែនទែន។ ទោះបីជាវីដេអូហ្នឹងយើងនិយាយទៅរបៀបលេងមែន តែពេលគាត់ឃើញ គឺជាកិត្តិយសណាស់ មិននឹកស្មានថាបានទៅដល់លោក»។
កញ្ញាបន្តនិយាយលេងសើចថា៖ «ហើយមិនដឹងថាលោក ឯកឧត្តម ខៀវ កាញារីទ្ធ សរសើរ ឬក្នុងន័យ អីទេ ពេលដែល គាត់និយាយថា សរសើរអ្នកផូស វីដេអូហ្នឹង តែចាត់ទុកថា ជារឿងល្អមួយ។ ហើយក៏សូមអធ្យាស្រ័យអ្នក ឈ្មោះ រិទ្ធ ទាំងអស់ ដែលខ្ញុំយកការពិតមកនិយាយ»។
នៅពីក្រោយប្រវត្តិរបស់អ្នក បង្ហោះនេះ កញ្ញា ពី យ៉ាពីន គឺជាតារា កំប្លែង និងជាតារាសម្ដែងក្នុង បទចម្រៀង ១ រូប ដោយកញ្ញាបានប្រឡូកក្នុងវិស័យសិល្បៈជាង ៦ ឆ្នាំហើយ តែមានគេស្គាល់ច្រើន តាមរយៈការសម្ដែង កំ ប្លែងច្រើនជាង។
បទដែលកញ្ញា ធ្លាប់ថតសម្ដែងរួមមាន «ស្ទឹងសែនប៉ារីស» របស់លោក ដួង វីរៈសិទ្ធ បទ «ប្ដីក្លាហាន» របស់ នាយ គ្រឿន និង អ៊ាម វន្នី។ ថ្មីៗ កញ្ញាក៏បានសម្ដែងជំនួសតួនាងខ្ញុង ក្នុងរឿង «២ គ្រួសារ» ផងដែរ។កញ្ញា ដែលបច្ចុប្បន្នក៏មាន លក់អីវ៉ាន់ អនឡាញតិចតួចដែរ នោះថា៖ «ថ្ងៃអនាគត ខ្ញុំនឹងបន្តក្នុងកិច្ចការសិល្បៈ និងអភិវឌ្ឍខ្លួនឱ្យកាន់ តែល្អប្រសើរ។ ខ្ញុំមិនធ្លាប់គិតបោះបង់ចោលទេមិនថាផ្នែកអីក៏ដោយ ព្រោះជាអ្វីដែលខ្ញុំស្រឡាញ់»។
កញ្ញាឱ្យដឹងដែរថា កញ្ញាមានគម្រោងនឹងធ្វើវីដេអូខ្លីៗ ដែលមាន ចំណងជើង «សមរភូមិទី២» ហើយនិយាយពីបញ្ហាគ្រួសារដូចជាជម្លោះគ្រួសារទូទៅ ដែលបង្កប់ដោយសំណើចជូនបងប្អូន។យ៉ាពិន ថា៖ «ខ្ញុំសន្យាថា នឹងនាំមក ជូនអ្នកទាំងអស់គ្នាក្នុងពេលឆាប់ៗ ដែលលាយទាំងជាសំណើច និងចា.ក់ចំ.បេះ.ដូងគ្រប់គ្នា ជាពិសេសគូស្នេហ៍ ប្ដីប្រពន្ធ ដែលតែង.តែ.ឈ្លោះគ្នា ដោយហេតុផលដែលយើងនឹងសម្ដែងជូន»។សម្រាប់ចំណាប់អារម្មណ៍តាមដានពីសម្មភាពកញ្ញា សូមចូលទៅកាន់ទំព័រហ្វេសប៊ុកថា Pi Ya Pin៕ប្រភពអត្ថបទ៖ ភ្នំពេញប៉ុស្តិ៍