ឆ្លើយតបទៅនឹងAdminជីងចក់ ដែលលើកយករឿងRonaldo មានសង្សារ២៧នាក់ជារឿងធម្មតា និងបង្ហាញមោទកភាពចំពោះស្រីៗអ៊ែដមកខ្លួនច្រើនចង់ដឹងពីជីវិតឯកជនរបស់ខ្លួននោះ, អ្នកនាង ផល្លា ទម្លាយថា Adminជីងចក់ ដើរធ្វើស្រី១ឆ្នាំ អស់៦ម៉ឺនដុល្លារ ដើរធ្វើស្រីឡើងកើតជំងឺប្រមេះទឹកបាយ ហើយខ្លួនយកមកព្យាបាលទាល់តែជា។ ជាមួយគ្នានេះ អ្នកនាង ផល្លា បានរំលឹករឿង Adminជីងចក់ឡាយស្លៀកសារុងថា ពេលនោះ កំពុងមានជំងឺខាងលើនេះ។
ក្រោយពីបានស្ដាប់អ្នកនាងផល្លា ទម្លាយរឿងនេះមក អ្នកគាំទ្រមួយចំនួនច្បាស់គិតក្នុងចិត្តរួចហើយថា ការចំណាយមុនពេលរៀបការរបស់Adminជីងចក់ទៅលើអ្វីមួយនោះ ព្រោះ១ខែខ្ទង់៥ពាន់ទៅ៧ពាន់ដុល្លារ។ ដូច្នេះ១ឆ្នាំ អស់ប្រហែល ៦ម៉ឺន ទៅ៨ម៉ឺនដុល្លារជាង ស៊ីទៅនឹងអ្វី ដែលអ្នកនាងផល្លា បានអះអាង។
គួរបញ្ជាក់ថា ក្រោយពីរឿងរបស់ខ្លួនឆាតជាមួយស្រី ត្រូវភរិយាទម្លាយ ក្លាយជាប្រធានបទដ៏រសើបសម្រាប់អ្នកគាំទ្រនោះ, នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ Adminជីងចក់ បានឡាយវីដេអូ ដោយដាក់ចំណងជើងថា «ម៉ោះ….ដល់ម៉ោងLiveបកស្រាយ…»។
នៅក្នុងវីដេអូឡាយនោះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ បាននិយាយថា គ្រាន់តែខ្លួនមានរឿងភ្លាម មានអ្នកតាមដានកើនឡើង ដោយអ៊ែដផង Followផង ព្រោះជាធម្មតា អាខោនរបស់ខ្លួនកម្រមានមនុស្សស្រីអ៊ែដមកណាស់ ដោយសារអត់ចេះមើលបាល់ តែ២ថ្ងៃនេះ ដូចទឹកបាក់ទំនប់អញ្ចឹង។ ឥឡូវឡើងដល់150K Followហើយ។ អញ្ចឹងមានន័យថា អ្នកតាមដានច្រើនពីរឿងជីវិតឯកជនរបស់ខ្លួន។ អញ្ចឹងបានថា ខ្លួនមានមោទកភាព។
បន្ថែមលើនេះ Adminជីកចក់ បាននិយាយបែបលេងសើចថា ឥឡូវគ្រាន់តែអ្នកចាំ រីខត វីដេអូនេះ ១៥០អង្គភាព ហើយថ្ងៃមិញសូម្បីតែសារព័ត៌មានល្បីៗទូទាំងពិភពលោកដូចជា Reuters, CNN, BBC ចង់សម្ភាសន៍ជាមួយខ្លួន ទាក់ទងនឹងជីវិតឯកជន តែខ្លួនបិទមិនផ្ដល់បទសម្ភាសន៍ទេ ខ្លួនមិននិយាយអ្វីទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងពេលកំពុងនិយាយនោះ ស្រាប់តែអ្នកគាំទ្រម្នាក់ ខំមិនថា «ពូចក់ស្រីច្រើន» ស្រាប់តែបុរសជាប់ឈ្មោះជាព្រាននារីរូបនេះ តបថា «ពូដូ មានសង្សារ២៧នាក់ គាត់ធ្វើដូចរឿងធម្មតា ហើយពូគ្រាន់តែឆាត គ្មានបានអីបន្តិចផង…មើលអាយដលនៅពីក្រោយ២៧នាក់ មុននឹងបានភរិយារបស់គាត់រាល់ថ្ងៃនេះ»។
Adminជីកចក់ បានបន្ត ដោយលើកពាក្យសម្ដីCristiano Ronaldoមកបញ្ជាក់ថា អញ្ចឹងបានថា គាត់និយាយហើយថា គាត់មិនចា.ក់សា.ក់, មិនជ.ក់បា.រី, មិនលេងល្បែ.ង, មិនផឹ.កស្រា តែវ៉ៃ.ស៊ិ.ច។ អញ្ចឹងបានខ្លួនគាំទ្រគាត់ណាស់ អត្តចរិតត្រង់ហ្នឹង ដោយខ្លួនគាំទ្រចូល២០ឆ្នាំជាងហើយ ដែលខ្លួនស្រឡាញ់ ចូលចិត្ត នូវទស្សនៈវិស័យរបស់គាត់។
ក្រោយឃើញស្វាមីខ្លួននិយាយបែបនេះនោះ នៅយប់ថ្ងៃដដែល ស្រាប់តែអ្នកនាង ផល្លា ធ្វើការឡាយឆ្លើយតប ដោយលើកឡើងថា មនុស្សយើងការអត់ធ្មត់មានកំណត់, មនុស្សស្រឡាញ់ឲ្យតម្លៃរបស់មនុស្ស អត់បំពាន ហើយអត់បំផ្លាញទឹកចិត្តទេ ព្រោះគេឲ្យយើងទៅអស់។ ប្ដីប្រពន្ធ គ្រួសារ ពាក្យថាឲ្យអស់ គឺភាពស្មោះត្រង់តែមួយម៉ាត់គ្រប់គ្រាន់ហើយ។