កាលពីពេលថ្មីៗនេះមហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងការសោកស្ដាយ ក្រោយបុរសម្នាក់បាន.បា.ត់ប.ង់ភរិយាជាទីស្រឡាញ់ ដោយសម្រាលកូនមុនថ្ងៃកំណត់ និង បានរៀបរាប់ទុក្ខសោកទាំងនេះ នៅលើបណ្ដាញសង្គម។
ក្រោយភរិយាបានចា.កចេញទៅបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បុរសជាស្វាមីក៏បានរៀបរាប់បញ្ជាក់នៅលើគ.ណនីរបស់ខ្លួនម្ដងទៀត ដោយប្រាប់អំពី.ដំណើររឿង ក៏ដូចជាមូលហេតុនៃការស្លា.ប់របស់ភរិយារបស់ខ្លួនបែបនេះថា ៖
«មើលមុខកូនយើង ទឹកភ្នែកបងហូរ អូនអើយ… កូនយើងបានចេញពីមន្ទីរពេទ្យបានហើយណា។ ដល់មន្ទីរពេទ្យ បងឃើញប្តីគេមកជាមួយនឹងប្រពន្ធគេ ជាគូៗ គេញញឹមសើច សប្បាយរីករាយ រង់ចាំទទួលយកកូនគេ ខុសអីតែបង អង្គុយហូរទឹកភ្នែកជាមួយតាយាយយើង។ អ្នកគ្រូពេទ្យក៏បានសួររកអូនដែរ បងប្រុសឯណាភរិយាបង?
សម្រាលអាអូនហើយ សុខភាពគាត់យ៉ាងម៉េចដែរបង? តែបងគ្មានចម្លើយសម្រាប់គាត់នោះទេអូនអើយ បានត្រឹមមើលមុខកូនយើង ហើយស្រក់ទឹកភ្នែកតែប៉ុណ្តោះ។ កូនយើងពិតជា.គួរស្រឡាញ់ណាស់ សម្បុរស ច្រមុះស្រួច កែវភ្នែកមូលស្អាត ហើយមាត់កាត់ទៅរកអូនឯង គឺដូចអ្វីដែលអូនប្រាថ្នាចង់បានអ៊ីចឹងណាប្រពន្ធស.ម្លាញ់»។
បុរសជាប្ដីបានរៀបរាប់បន្តទៀតថា ៖ «ការពិតពេលនេះបងគួរសប្បាយចិត្ត រំភើបរីករាយ ដូចគ្រួសារគេដទៃ ប៉ុន្តែបងគ្មានសំណាងដូចគេទេ បងត្រូវមកទទួលកូន.យើងតែម្នាក់ឯង អូនអើយបង.ពិបាកទទួល.យកណាស់។ អូនទុកកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឱ្យបង ហើយក៏ទៅចោល.បា.ត់ ដូចក្នុងរឿងព្រេង ទិព្វសុដាច័ន្ទ និង ចៅមាណព ប៉ុន្តែចៅមាណពសំណាងជាងបង ១០ ឆ្នាំម្តងនឹងបានជួបមុខប្រពន្ធខ្លួន តែបងមិនដឹងថា.ទៅស្វែងរកជួបអូននៅទីណាបាននោះទេ។
ការឈឺចា.ប់ដែលបង និង គ្រួសារយើងបាន និង កំពុងទទួល គឺកើតចេញពីភាព.ធ្វេសប្រហែស ខ្វះការតាមដាន និង គ្មានទំនួលខុសត្រូវរបស់គ្លីនិកឯកជន ១ កន្លែង ដែលគ្រួសារយើងទុកចិត្តយ៉ាងខ្លាំង។ ហេតុអ្វីគេមិនគិតឱ្យបានច្បាស់លាស់.មុននឹងព្យាបាល ទាំងដឹងហើយថាអូនមានផ្ទៃពោះ ៨ ខែ ១០ ថ្ងៃ (ខ្លួនមួយជីវិត ២)»។
បុរសជាប្ដីបានរៀបរាប់ពីរឿងរ៉ាវទៀតថា ៖ «ដំបូង អូនគ្រាន់តែមានអាការក្តៅខ្លួន ឈឺក្បាល និង ឈឺខ្លួនតែប៉ុណ្ណោះ ការព្យាបាលនៅទីនោះត្រឹមតែរយៈពេល ២ យប់ អូនក៏ចាប់ផ្តើមក្អក ហើយពិបាកដល់ដ.ង្ហើម បងឃើញគេចា.ក់ថ្នាំអូនច្រើនៗ ព្យួរសារ៉ូម បង.បារម្ភណាស់ តែបងគ្មាន.ចំណេះខាងហ្នឹង បូក.នឹងការទុកចិត្តគេពេក។
កាលចេញពីគ្លីនិកនោះ ក៏គេមិនបានដាក់អុកស៊ីសែនឱ្យអូនទៀត ទាំងអូនមានអាការពិបាកដកដង្ហើមទៅហើយនោះ។ អូនអើយ បងពិតជាឈឺ.ចាប់ និង ស្តាយក្រោយណាស់… កូនអើយឱ្យប៉ាសុំទោសផងណា ដែលកូនមិនបានឃើញមុខ.ម៉ាក់។ ជាចុងក្រោយ ខ្ញុំស្នើសុំចិត្តគ្រូពេទ្យទាំងឡាយ សូមធ្វើការព្យាបាល និង តាមដា.នអ្នកជំងឺរបស់ខ្លួន
ដោយមិនធ្វេ.សប្រហែស និង យកចិត្តទុកដាក់ខ្ពស់បំផុត ពិសេសស្ត្រីមានផ្ទៃពោះដូចភរិយាខ្ញុំ។ គ្រូពេទ្យគឺជាទេវតាប្រោសជីវិត ហើយក៏អាចជាយមរាជផ្តា.ច់ជី.វិ.តមនុស្សផងដែរ សូមកុំផ្តល់ការឈឺចាប់ ការបា.ត់.ប.ង់មនុស្សជាទីស្រឡាញ់ដល់គ្រួសារអ្នកជំងឺ ដូចអ្វីដែលខ្ញុំកំពុងទទួល»៕