មានការចាប់អារម្មណ៍នៅរាត្រីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២២នេះបន្ទាប់ពីតារាចម្រៀងលំដាប់ជួរ.មុខលោក.ព្រាប សុវត្ថិទទួលបានគោរមងារ.ជាឧកញ៉ាហើយ។ ការទទួលគោរមងារនេះ.មិនបានប៉ុន្មានខែផង.ក្រោយពីតារាចម្រៀង.ប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ទទួលគោរមងារមួយនេះ.កាលពីដើមខែកុម្ភៈឆ្នាំ ២០២២។
យោងតាមព្រះរាជក្រឹត្រ.ដែលត្រូវបានចុះព្រះហស្ថលេខាកាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២២ ដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់.ផ្តល់គោរមងារលោកព្រាប សុវត្ថិ ជាឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជក្រឹត្យផ្តល់គោរមងារដល់សិល្បករល្បីល្បាញរូបនេះបាន.បង្កើតឲ្យមានការភ្ញាក់ផ្អើល និងសាទរយ៉ាង.ខ្លាំងពីសំណាក់មហាជន ពិសេសអ្នកគាំទ្រ.តារាចម្រៀងខាងលើ ដែលគេដឹងដែរថា កន្លងមក.លោកក៏ធ្លាប់.លេចមុខក្នុងការ.ជួយដល់កិច្ចការងារសង្គមជាបន្តបន្ទាប់។
លោកគឺជាសិល្បករបន្ទាប់ដែលទទួល.បានគោរមងារនេះបន្ទាប់ពីសិល្បករមួយ.ចំនួនតូចប៉ុណ្ណោះដែលទទួលបាន.ពិសេសកាលពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២២ នោះតារាចម្រៀងលោក.ខេមរៈ សិរីមន្តក៏ត្រូវបានព្រះករុណា ព្រះបាទ.សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់.ផ្តល់គោរមងារជា.ឧកញ៉ាផងដែរ និងបង្កើតឲ្យមាន.ការភ្ញាក់ផ្អើលម្តងរួចមហើយដែរ។
គួរបញ្ជាក់ដែរថា លោក ព្រាប សុវិត្ថ គឺជាតារាចម្រៀង.ដ៏ល្បីល្បាញប្រចាំប្រទេស.កម្ពុជា មានកេរ្ដិ៍ឈ្មោះល្បីខ្លាំង.បំផុតហើយលោក ក៏ជាសិល្បកររាមច្បងមួយរូបដែលអាច.រក្សាប្រជាប្រិយភាពល្បីរន្ទឺរបស់ខ្លួនជាង២ទសវត្សមកនេះ។ ម្ចាស់បទ”ខ្លុយស្នេហ៍ត្នោតទេ”រូបនេះ កើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ,ស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល។ លោកមានកូនប្រុសចំនួន៣នាក់និងជាតារាចម្រៀងផងដែរ៕