ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអង្គភាព.ប្រឆាំ.ងអំពើ.ពុក.រលួយអាចនឹងបើក.ការស៊ើបអង្កេត ស្រាវជ្រាវរកនូវកំ.ហុសអំពើ.ពុករលួយ ភាពមិន.ប្រក្រ.តី របស់មន្ត្រីនគរបាលយុត្តិធម៌របស់អង្គភាពគណៈកម្មាធិការប្រយុ.ទ្ធប្រ.ឆាំងផលិតផលក្លែងក្លា.យដែលប.ង្កគ្រោះថ្នាក់ មានហានិ.ភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ខណៈដែលអង្គភាពនេះក្លាយ.ទៅជាការប្រើជំ.នាញគាបទារលុយ.ពីអ្នក.រកសុី ប្រព្រឹត្តដោយ.មន្ត្រីមួយ.ចំនួនខ្លះ ដែលប្រើតួនាទី ភារកិច្ចគាប.យកលុយ យ៉ាង.សា.ហាវបំផុត ។
សូមរម្លឹកថា រឿងលោកស័ក្តិ៥ ហ៊ុយ សុងហាក់ មិនទាន់បើកការស៊ើប.អង្កេត ស្រាវជ្រាវរកឱ្យឃើញរឿងអំ.ពើ.ពុករលួយគាប.យកលុយចិនផង ដល់ឥឡូវបែកធ្លាយទៀតហើយ! និងគួរឱ្យអាសូរដល់អាជីវករជនជាតិចិន.ដែលខំមករកស៊ីនៅកម្ពុជា
ត្រូវបានក្រុមប្រតិបត្តិការរបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រុមទី៦ ចុះមក.បិទសៀល (បិទឃ្លាំង) តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រង់ចាំការចរចាយកប្រាក់.ពីម្ចាស់ទីតាំង រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ទើបបើកឱ្យវិញ ដែលបានបែ.កធ្លាយ.ដូចបែ.កពា.ងប្រ.ហុកថា ក្រុមហ៊ុននេះត្រូវគេសំ.ណូមពរឱ្យជួយត្រឹម៣.មុឺនដុល្លារអាមេរិក ។ ប៉ុន្តែការចរចាបានធ្លា.ក់ចុះប្រហា.ក់ប្រហែ.លជា២មុឺនដុល្លារ ក៏ Okay ? ។
សូមបញ្ជាក់ថា ក្រុមប្រតិបត្តិការទី៦ នៃអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានចុះមកត្រួតពិនិត្យទីតាំងឃ្លាំងលេខ WH-09 ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កន្លងទៅ ។
បន្ទាប់មកបានធ្វើកំណត់ហេតុផ្អាកសកម្មភាព បណ្តោះអាសន្ននៅវេលាម៉ោង១និង០៥នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដោយលោកវរសេនីយ៍ឯក កុល ភិរ័ត្ន ឋានៈអនុប្រធាន.មន្ទីរពិសោធន៍ ជានាយនគរបាល.យុត្តិធម៌ និងមានជំនួយការ.លោកវរសេនីយ៍ត្រី វណ្ណ សីហនាថ នាយរង.ការិយាល័យ នៃលេខាធិការដ្ឋាន(គ.ប.ផ.ក) ដឹកនាំសម្រប.សម្រួលនីតិវិធី ដោយលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអម.សាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមាន.សមាសភាពចូលរួម៖
១-លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា ឋានៈអនុប្រធានលេខាធិការដ្ឋាន២-លោកវរសេនីយ៍ឯក សំ វាសនា ឋានៈអនុប្រធានមន្ទីរពិសោធន៍៣-លោកវរសេនីយ៍ទោ ហេង ណារ៉ាក់ ឋានៈអនុប្រធានលេខាធិការ៤-លោកវរសេនីយ៍ទោ ម៉ា ចាន់ណារិទ្ធ ឋាន:អនុនាយរងការិយាល័យ
៥-លោកវរសេនីយ៍ទោ តាន់ ប៉ារីស ឋាន:អនុនាយរងការិយាល័យ៦-លោកវរសេនីយ៍ត្រី នង សីថេង ឋានៈនាយផ្នែកលេខាធិការដ្ឋាន៧-លោកវរសេនីយ៍ទោ ប៊ិន បូរាវង្ស ឋានៈមន្ត្រីលេខាធិការដ្ឋាន សរុប១២នាក់។
សូមជម្រាបជូនថា ម្ចាស់ទីតាំងមានឈ្មោះ លោក Fin Zhigeling ហើយឃ្លាំងនោះមានប្រភេទទំនិញ មី និងគ្រឿងទេស។ប្រភពបែកធ្លាយថា ខាងក្រុមប្រតិបត្តិការទី៦ អាចចរចានៅត្រឹមប្រហាក់ប្រហែលជា២មុឺនដុល្លារ ទើបបើកឃ្លាំងវិញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា ឋានៈអនុប្រធានលេខាធិការដ្ឋាន ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ លោកបានប្រាប់ថា ខ្ញុំបានចុះមើលកិច្ចការនេះ ហើយមិនបានចរចាអ្វីទេ កុំជឿគេ ព្រោះក្រុមការងារធ្វើតាមនីតិវិធី និងឆ្លងយោបល់តំណាងអយ្យការជាប់ជាប្រចាំ។ លោកបន្តថា បើប្អូនមិនជឿសួរទៅអយ្យការដឹងហើយ ។
ដោយឡែកលោកឧត្តមសេនីយ៍ឯក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាន អង្គភាពគណៈកម្មាធិការប្រ.យុទ្ធប្រ.ឆាំងផលិតផលក្លែងក្លាយ ដែលប.ង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមបានបញ្ជាក់ថា ចំពោះរឿងនេះ ខ្ញុំមិនបានឮសូរចឹងទេ ប៉ុន្តែអាចសួរទៅលោក កុល ភិរ័ត្ន ផ្ទាល់បាន ព្រោះគាត់ចុះទៅត្រួតពិនិត្យ ។ ចំពោះ លោក កុល ភិរ័ត្ន អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចសុំការបំភ្លឺបានទេថា តើពាក់ព័ន្ធនឹងការចរចានោះឬរឿងទារ.លុយដូចខាងលើ ខណៈគ្មានលេខទូរស័ព្ទទាក់ទង ។
លោកឧត្តមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រ.យុទ្ធប្រឆាំងផលិតផល.ក្លែ.ងក្លា.យដែលប.ង្កគ្រោះថ្នាក់ មានហា.និភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ជាប្រធានស្តីទី មិនអាចសុំការបកស្រាយ.បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះបីយ៉ាងណាក៏ដោយ សូមមេត្តាលោកប្រធានសាមី.អង្គភាពធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកមុខ.មន្ត្រីខិលខូច ដែលជាប់ពាក់ព័ន្ធនឹងអំពើពុក.រលួយ ខណៈដែលអង្គភាពមួយនេះកំពុងធំុក្លិន.ដូចបែ.កពាងប្រហុកទៅហើយ ។ ល្បីបំផុត! ខាងចុះឆែកឆេរ ទោះបីជាមានច្បាប់.ទម្លាប់ត្រឹមត្រូវក៏ដោយ រួចហៅម្ចាស់ទីតាំងមកធ្វើកំណត់ហេតុ ស្តាប់ចម្លើយ រួចហើយកិកកុករកគ្រប់វិធីសាស្រ្ត តាមជំនាញ ទាញរកផលប្រយោជន៍ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយ.សអង្គភាពធ្ង.ន់ធ្ងរណាស់។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រ.ឆាំង.ផលិតផលក្លែងក្លាយដែលប.ង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាប្រធានស្តីទី
បានទូរស័ព្ទមកកាន់ទីប្រឹក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” វិញ នៅវេលាម៉ោង២និង១៧នាទីរសៀល ថ្ងៃទី២ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែលោកអះអាងថា គាត់សូមទោសដោយមិនបានលើកទូរស័ព្ទ ទោះជាយ៉ាងណាខ្ញុំនឹងឆ្លើយបកស្រាយជូននៅពេលល្ងាច ខណៈពេលដល់ម៉ោងចូលប្រជុំ ចាំល្ងាចមេត្តាទូរស័ព្ទមកចុះ កុំភ្លេច ខ្ញុំរង់ចាំជានិច្ច ៕