លោក ហេង ឡុង ត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»។ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះ រាជក្រឹត្យត្រាស់ប ង្គាប់ផ្ដល់គោរមងារ ដល់ លោក ហេង ឡុង ជា «ឧកញ៉ា» ហើយនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២
គួររំលឹកដែលថា កាលពីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ មហាជនទូទាំង ប្រទេសមានការភ្ញាក់ ផ្អើលជាខ្លាំងក្រោយ ទទួលដំណឹងថា តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រ ប្រទាន គោរមងារជា «ឧកញ៉ា» ដោយក្នុងនោះមាន ការសាទរជាច្រើនពីសំណាក់ អ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បករ-សិល្បការិនី រួមមានលោក ហេង ឡុង ដែរ
ស្រាប់តែនៅថ្ងៃទី២ខែឧសភានេះ លោកហេង ឡុង បានបង្ហោះសារ ក្រោយទទួលបានងារជាឧកញ៉ា៖ ទូលព្រះបង្គំជាខ្ញុំ ហេង ឡុង សូមក្រាបបង្គំសម្តែងនូវសេចក្តីអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ទួលព្រះបង្គំជាខ្ញុំ ជា «ឧកញ៉ា»។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសដល់រូបខ្ញុំបាទបានចូលរួមដឹកនាំសកម្មភាពសិល្បៈ និងបានចូលរួមបរិច្ចាគថវិកាជួយដល់កាកបាទក្រហម។
ខ្ញុំបាទសូមគោរពអរគុណ និងអរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសាច់ញាតិបងប្អូន មិត្តភក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរខ្ញុំបាទ ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់រូបខ្ញុំបាទជា «ឧកញ៉ា»។