អ្នកលេងបណ្តាញសង្គមTikTokម្នាក់ បានបង្ហោះវិដេអូពីកាមេរ៉ាសុវត្ថិភាព ស្តីពីករណីមានព្រះសង្ឃមួយអង្គ ហ៊ានបើកទ្វារចូលដល់ក្នុងផ្ទះ ពេលឃើញមានមនុស្សទើបធ្វើជាបិណ្ឌបាត្រ។
នៅក្នុងវិដេអូនោះ នារីជាម្ចាស់គណនីឈ្មោះ Jota7777បានរៀបរាប់ថា សូមអោយពុកម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះករណីព្រះសង្ឃដែលយើងមិនបានស្គាល់ច្បាស់ ជាពិសេសកើតមានករណីថ្មីៗជាច្រើន ដោយហ៊ានបើកទ្វារផ្ទះ ដោយគ្មានការអនុញ្ញាត ចូលមកដើម្បីបិណ្ឌបាត្រ ឬជាការក្លែងបន្លំដើម្បីរករបស់របរ ដែលមានតម្លៃ។
នារីដដែលបាន ប្រាប់បង្ហាញថា ពេលព្រះសង្ឃនោះបើកទ្វារចូលក្នុងផ្ទះនាង ស្រាប់តែវាក់អឺជាមួយប្តីនាង រួចក៏សុំបិណ្ឌបាត្រ ហើយប្តីរបស់នាងក៏បានប្រគេនបច្ច័យ ហើយស្រាប់តែនាងមិនពេញចិត្តចំពោះទង្វើព្រះសង្ឃអង្គនេះ ក៏បោកប្រាស់របស់លឺៗ ហើយសួរព្រះសង្ឃអង្គនោះថា គង់នៅវត្តណា និងសុំមើលសំបុត្របុណ ទើបដឹងថាព្រះសង្ឃអង្គនោះ កុហក់ និយាយទាំងមិនច្បាស់។