ប្ដីប្រពន្ធមូយ.គូនៅរដ្ឋ Uttarakhand ប្រទេសឥណ្ឌា បានធ្វើការដាក់.ពាក្យប្ដឹង.កូនប្រុសតែ.មួយគត់.របស់ខ្លួនឯង និងប្រពន្ធរបស់គេ ដែលរៀបការ.អស់រយៈពេល ៦ ឆ្នាំហើយ បែរ.ជាមិនមាន.ចៅឱ្យពួកគាត់។
Sanjeev និង Sadhana Prasad បាននិយាយថា ពួកគាត់ បានចំណាយលុយ.សន្សំ ដើម្បីចិញ្ចឹមកូន ប.ង់ថ្លៃកូនហ្វឹកហា.ត់.រៀនបើកយន្តហោះ ក៏ដូចជាថ្លៃរៀបការ.របស់គេ។
ដោយការក្នក់ចិត្តមិនទាន់បាន.ចៅពរដូចគេ ប្ដីប្រពន្ធទាំង ២ រូបនេះ ក៏បានធ្វើការដាក់ពាក្យប្ដឹងកូនប្រុស និង កូនប្រ.សារស្រី ទា.មទារសំណងជំងឺចិត្តជាទឹកប្រាក់ជិត ៦៥ ម៉ឺនដុល្លារ ប្រសិនបើមិនមានចៅឱ្យពួកគាត់ក្នុងរយៈពេលមួយឆ្នាំ។
ពាក្យបណ្ដឹងរបស់ប្ដីប្រពន្ធមួយគូនេះ នឹងត្រូវតុលាការបើកសវនាការនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ ចំពោះខាងកូនប្រុស និង កូនប្រសារស្រីរបស់ពួកគេវិញ បច្ចុប្បន្នមិនទាន់មានការឆ្លើយតបអ្វីនោះឡើយ៕