យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃសុក្រទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា៖ ស្រ្តីម្នាក់ ពាក់ព័ន្ធករណីរំ.លោ.ភ.លើសេចក្ដីទុកចិត្ត(រឿង.ជំ.ពាក់លុយជិត.២០ម៉ឺនដុល្លារ) ត្រូវក.ម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ចា.ប់ឃា.ត់ខ្លួនប.ញ្ជូនយកមកសាកសួរ ដេីម្បីចា.ត់ការតាមច្បាប់។
ករណីឃា.ត់ខ្លួនជ.ន.ស.ង្ស័.យ.ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ស្ត្រីស.ង្ស័.យមានឈ្មោះ លីន គីមលៀន អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំខាងលើ ពាក់ព័ន្ធករណី រំ.លោ.ភលើសេចក្ដីទុកចិត្ត។ ចំណែកម្ចាស់ដើមបណ្ដឹងមានឈ្មោះ ហែម សុវត្ថិ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរសព្វថ្ងៃអ្នកជំនួញមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ 49FD ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍ដដែល បន្តថា មុនពេលកេីតហេតុដើមប.ណ្ដឹងបានប្ដឹ.ង.ស្ត្រីឈ្មោះ លីន គីមលៀន ថាបានជំ.ពា.ក់លុយរបស់គាត់ ចំនួន ១៩ម៉ឺន៥ពាន់ដុល្លារអាមេរិក និងប្រេងចំនួន ១,៧៦១,៥៦៦លីត្រ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ។
បច្ចុប្បន្ន ស្ត្រីស.ង្ស័.យរូបនេះ ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្រែអំ.បិល ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនប.ន្តទៅស្នងការនគរបាលខេត្តកោះកុងចាត់ការតាមនីតិវិធីច្បាប់៕